ថៃប្រកាសឱ្យអ្នកខេត្តទាំង៧នេះ ប្រុងប្រយ័ត្ន ខណៈមានទឹកអាស៊ីត៣០តោនហូរពីឡាវចូលមកដងទន្លេមេគង្គ
ធី ស្រីល័ក្ខAPRIL 8 202414.6 K views

យោងតាមការចុះផ្សាយដោយកាសែត Bangkok Post បានឱ្យដឹងថា ប្រធានការិយាល័យធនធានទឹកបានប្រកាសឱ្យអ្នករស់នៅខេត្តទាំង៧តាមដងទន្លេមេគង្គគឺខេត្ត Loei, Nong Khai, Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និង Ubon Ratchathani ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ខណៈមានទឹកអាស៊ីត៣០តោនបានហូរពីប្រទេសឡាវចូលមកដងទន្លេមេគង្គ។

ប្រភពដដែលបានឱ្យដឹងទៀតថា ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានឡានដឹកទំនិញផ្ទុកអាស៊ីតជាង ៣០តោនបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់ចូលក្នុងទឹកទន្លេ Nam Kham នៃប្រទេសឡាវដែលបណ្តាលឱ្យទឹកអាស៊ីតទាំងនោះបានធ្លាយចូលក្នុងទឹកទន្លេមេគង្គ ដែលជាហេតុនាំឱ្យអាជ្ញាធរនៃប្រទេសថៃបានប្រកាសឱ្យប្រជាជននៅខេត្តទាំងនោះប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ។

28

លោកវេជ្ជបណ្ឌិត Rungruang Kitphati បាននិយាយថាចំពោះទឹកអាស៊ីតនេះគឺវាមានផលប៉ះពាល់យ៉ាងខ្លាំងក្នុងករណីដែលប្រជាពលរដ្ឋប៉ះពាល់វានោះអាចបណ្តាលឱ្យបំផ្លាញស្បែកនិងសួតហើយបើប៉ះពាល់កាន់តែធ្ងន់ធ្ងរទៀតនោះវានឹងធ្វើឱ្យយើងងឹតភ្នែករហូតឈានដល់ស្លាប់ថែមទៀតផង។

ជាមួយគ្នានោះដែរ លោក Paitoon Suthamma ប្រធានការិយាល័យរបស់អាជ្ញាធររដ្ឋាករទឹកខេត្ត Nakhon Phanom ក៏បាននិយាយបន្ថែមថា អាជ្ញាធរបាននឹងកំពុងតែទាក់ទងទៅមន្រ្តីឡាវ ដើម្បីឱ្យបង្ហូរទឹកចេញពីទំនប់ Xayaburi ដើម្បីបន្សាបជាតិគីមីក្នុងទន្លេ។ ហើយនាពេលនេះអាជ្ញាធរក៏កំពុងតែតាមដានទឹកក្នុងដងទន្លេមេគង្គមិនទាន់ឃើញមានផលប៉ះពាល់អ្វីឡើង ប៉ុន្តែនៅតែប្រកាសឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ននឹងផ្អាកធ្វើការនេសាទសិនព្រោះអាជ្ញាធរត្រូវតាមដានសារធាតុគីមីនេះចាប់ពីថ្ងៃនេះដល់ទី១០ ខែមេសា ឆ្នាំ២០២៤ ឱ្យបានលម្អិតជាងមុននេះសិន៕

29

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia