ឈប់បារម្ភរឿងហួសសុពលភាព! មនុស្ស១ក្រុមនេះ ពេលធ្វើអត្តសញ្ញាណបណ្ណថ្មី នឹងទទួលបានសុពលភាពមួយជីវិត
ធី ស្រីល័ក្ខJUNE 11 202683 views

សម្រាប់ពលរដ្ឋខ្មែរដែលមានអាយុ ៦០ឆ្នាំឡើង នឹងត្រូវបន្តប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានស្រាប់រហូតដល់អស់សុពលភាព ហើយត្រូវមកបំពេញបែបបទថតធ្វើថ្មីឡើងវិញ ទើបទទួលបានអត្តសញ្ញាណបណ្ណថ្មីមានសុពលភាពអចិន្ត្រែយ៍ស្រាប់ទុកប្រើប្រាស់។

 

ជាមួយគ្នានោះដែរ នៅក្នុងករណីនេះ ឯកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មិនតម្រូវឱ្យភ្ជាប់ឯកសារយោងបន្ថែម ក្រៅពីអត្តសញ្ញាណបណ្ណចាស់នោះទេ។ លើកលែងតែករណីមានការផ្លាស់ប្តូរអាសយដ្ឋានថ្មី ឬអាសយដ្ឋានចាស់នោះត្រូវបានផ្លាស់ប្តូរទីតាំងភូមិសាស្ត្ររដ្ឋបាល ឧទាហរណ៍ដូចជាពីមុន សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែបច្ចុប្បន្ន សង្កាត់នោះប្តូរជា សង្កាត់ស្ទឹងមានជ័យ១ ឬ ស្ទឹងមានជ័យ២ ឬ ស្ទឹងមានជ័យ៣ ជាដើម ដែលសាមីខ្លួនត្រូវភ្ជាប់សៀវភៅស្នាក់នៅអាសយដ្ឋានថ្មីនោះ ឬលិខិតបញ្ជាក់ទីលំនៅចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលសិន ទើបអាចថតបន្តសុពលភាពបាន។

១៨

ជាមួយគ្នានោះដែរ ទីកន្លែងដែលបងប្អូនអាចធ្វើបាននោះមានដូចជា៖ ប៉ុស្តិនគរបាលរដ្ឋបាលឃុំ សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍, អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ខណ្ឌនៃទីលំនៅអចិន្ត្រៃយ៍,ស្នងការដ្ឋាននគរបាលរាជធានី​ ខេត្តនៃទីលំនៅអចិន្ត្រៃយ៍,ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ ឬអ៊ីអន៣ មានជ័យ, ស្នាក់ការកណ្តាល ប.ស.ស, នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ ដែលមានទីតាំងនៅ​ ភូមិតាង៉ូវក្រោម​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

គួរជម្រាបថា សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការ Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ នឹងមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia