ដំណឹង! ក្រសួងប្រកាសថា មានតែបុគ្គល ៦នេះប៉ុណ្ណោះដែលប្រើប្រាស់ទូរសព្ទដៃ ក្នុងមណ្ឌលប្រឡងបាក់ឌុបបាន
ធី ស្រីល័ក្ខAUGUST 7 2026559 views

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឬប្រឡងបាក់ឌុប) សម្រាប់ឆ្នាំ២០២៦ ដែលប្រព្រឹត្ដឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

 

ជាមួយគ្នានោះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញបទប្បញ្ញត្តិសម្រាប់បុគ្គលិកអប់រំដោយនៅក្នុងនោះបុគ្គលដែលមានសិទ្ធិយកចូលនិងប្រើប្រាស់ទូរស័ព្ទមានដូចជា៖

·      គណះមេប្រយោគទូទាំងប្រទេស

·      ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល

·      ប្រធានមណ្ឌល

·      ប្រធានសន្តិសុខប្រចាំមណ្ឌល

·      អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត

·      ប្រធានភ្នាក់ងារសុខាភិបាលប្រចាំមណ្ឌល

 

បុគ្គលដែលគ្មានសិទ្ធិយកចូលនិងប្រើប្រាស់មានដូចជា៖

·      បេក្ខជនប្រឡង

·      អនុប្រធាន សមាជិកអប្បមាទនិងជំនួយការអប្បមាទ

·      អនុប្រធានមណ្ឌល

·      គណះកម្មការកណ្តាល អ្នកត្រួតពិនិត្យតាមអគារនិងអនុរក្ស

·      សមាជិកសន្តិសុខ និងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌល

១

គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​១០ សីហា ២០២៦ នេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់​ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន​ ៣៧ ៤៤៥ នាក់​ (ស្រី ២២ ១៩៣) បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់) បេក្ខជនត្រូវបានរៀបចំនួន​ ២៥នាក់ក្នុងមួយបន្ទប់ តាមមណ្ឌលសំនេរនីមួយលើកលែងតែបន្ទប់ចុងក្រោយនិងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia