Yamaha Fazzio៖ ម៉ូតូស្កូតឺបែប Hybrid ដ៏ទំនើប និងទាន់សម័យ ឥឡូវនេះមានលក់នៅកម្ពុជាហើយ!
Sakada KhonFEBRUARY 20 2026

ក្រុមហ៊ុន Yamaha Motor Co., Ltd. បានដាក់សម្ពោធជាផ្លូវការនូវម៉ូឌែល “Fazzio” ថ្មី ដែលជាម៉ូតូស្កូតឺដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់យុវវ័យសម័យថ្មី និងអ្នកដែលចូលចិត្តភាពសាមញ្ញតែពោរពេញដោយភាពស៊ីវិល័យ ជាមួយតម្លៃត្រឹមតែ ២xxx ដុល្លារ ម៉ូតូនេះកំពុងមានវត្តមាននៅតាមគ្រប់ហាងចែកចាយ Yamaha ជាផ្លូវការទូទាំងប្រទេសកម្ពុជា

១. រចនាបថប្លែកពីគេ និងការតុបតែងតាមចំណង់ចំណូលចិត្ត

Photo 2026 02 17 12.48.47

Fazzio ត្រូវបានបង្កើតឡើងក្រោមគោលគំនិត “Fresh, Simple & Modern Design” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចតុបតែងគ្រឿងលេងបន្ថែមតាមស្ទាយផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល វាមានជម្រើសពណ៌ចម្រុះជាច្រើនដូចជា ពណ៌ស្វាយ (Go Purple), ពណ៌ផ្កាឈូក (Pink), ពណ៌បៃតង (Green) និងពណ៌ស (White) ជាដើម

Photo 2026 02 17 12.48.53

Photo 2026 02 17 12.48.56

Photo 2026 02 17 12.49.02

Photo 2026 02 17 12.49.04

២. បច្ចេកវិទ្យាម៉ាស៊ីន BLUE CORE Hybrid

ចំណុចលេចធ្លោបំផុតគឺម៉ាស៊ីន Blue Core 125cc Hybrid ជំនាន់ថ្មី ដែលផ្តល់នូវថាមពលខ្លាំង និងការបើកបរដោយរលូន

  • Hybrid Power Assist ជួយដល់ការបង្កើនល្បឿនដំបូងឱ្យកាន់តែខ្លាំង និងរលូន ជាពិសេសនៅពេលដឹកធ្ងន់ ឬឡើងចំណោត
  • Smart Motor Generator (SMG) ជួយឱ្យម៉ាស៊ីនដំណើរការបានស្ងាត់ល្អ ទាំងពេលចាប់ផ្តើមបញ្ឆេះ និងការបញ្ឆេះឡើងវិញ
  • Stop & Start System ប្រព័ន្ធបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ

៣. មុខងារវៃឆ្លាត និងភាពងាយស្រួលប្រចាំថ្ងៃ

Yamaha Fazzio មិនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន

  • Y-Connect (Yamaha Motorcycle Connect) អាចភ្ជាប់ម៉ូតូជាមួយទូរស័ព្ទស្មាតហ្វូនរបស់អ្នក ដើម្បីទទួលបានការជូនដំណឹងអំពីការហៅចូល សារ ការណែនាំអំពីការថែទាំ និងការតាមដានការធ្វើដំណើរផ្សេងៗ
  • Smart Key System ប្រព័ន្ធសោវៃឆ្លាតដែលផ្តល់សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការបើកកែប
  • រន្ធសាកថ្ម USB ងាយស្រួលសម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចរបស់អ្នកគ្រប់ពេលធ្វើដំណើរ
  • ទំហំផ្ទុកធំ៖ មានកន្លែងដាក់ឥវ៉ាន់ក្រោមក្រោយកែបធំរហូតដល់ ១៧.៨ លីត្រ និងមានហោប៉ៅខាងមុខ ក៏ដូចជាទំពក់ដាក់ឥវ៉ាន់ប្រភេទ Carabiner ទាំងខាងមុខ និងខាងក្រោយ

Photo 2026 02 17 12.45.52

Photo 2026 02 17 12.46.32

Photo 2026 02 17 12.46.34

Photo 2026 02 17 12.47.05

Photo 2026 02 17 12.47.32

៤. សុវត្ថិភាព និងផាសុកភាព

  • កុងទ័រ Full Digital បង្ហាញព័ត៌មានយ៉ាងច្បាស់លាស់ និងទំនើប
  • ចង្កៀងមុខ LED & Hazard Lamp ចង្កៀងមុខភ្លឺច្បាស់ និងមានភ្លើងសុំផ្លូវ (Hazard Lamp) សម្រាប់ករណីបន្ទាន់
  • សំបកកង់គ្មានពោះវៀន (Tubeless) សំបកកង់មានទំហំធំ ជួយឱ្យការបើកបរមានលំនឹង និងផាសុកភាព

Photo 2026 02 17 12.43.54

Photo 2026 02 17 12.45.10

ការធានា និងសេវាកម្ម

រាល់ការជាវ Yamaha Fazzio លោកអ្នកនឹងទទួលបានការធានារយៈពេល ១ ឆ្នាំ ឬ ១២,០០០ គីឡូម៉ែត្រ លើសពីនេះ អតិថិជននឹងទទួលបានការប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃចំនួន ១ ដង (សម្រាប់ ៥០០ គីឡូម៉ែត្រដំបូង) និងទទួលបានកាតសមាជិក (Membership Card) សម្រាប់ទទួលបានការបញ្ចុះតម្លៃលើគ្រឿងបន្លាស់ និងការត្រួតពិនិត្យទូទៅដោយឥតគិតថ្លៃ

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមរយៈទំព័រហ្វេសប៊ុក Yamaha Cambodia ឬតេឡេក្រាម YAMAHAcambodia

Photo 2026 02 17 12.50.32

Photo 2026 02 17 12.50.34

Photo 2026 02 17 12.50.38

Photo 2026 02 17 12.50.40

Photo 2026 02 17 12.50.43

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia