ប្រើលុយឲ្យត្រូវ! មានចំណូលក្រោម ៥០០ដុល្លារ គួរធ្វើរឿង៤ នេះបើចង់ឲ្យសល់ទ្រព្យកើនចំណូលជាងមុន
ធី ស្រីល័ក្ខJULY 24 2026140 views

សម្រាប់ប្រិយមិត្តអ្នកអាន​ ដែលមានលុយក្នុងកុង​ ៥០០ដុល្លារជាលើកដំបូងនៅក្នុងកុងធនាគារតែមិនដឹងធ្វើអ្វីដើម្បីឲ្យចំណូលកើនជាងមុន​។​ ខាងក្រោមនេះជារឿងសំខាន់ៗទាំង៤​​ ដែលបងប្អូនគួរតែធ្វើប្រសិនជាចង់ឲ្យខ្លួនឯងមានចំណូលកើន​ និងចង់សល់ទ្រព្យជាងមុន៖

 

. មុខរបរខ្នាតតូច៖​​ បងប្អូនមានដឹងទេថា នាពេលបច្ចុប្បន្ននេះប្រសិនជាបងប្អូនចង់មានមុខរបរមួយផ្ទាល់ខ្លួនមិនមែនចាំទាល់តែមានដើមទុនរាប់ម៉ឺនដុល្លារទើបធ្វើបានទេ​ ពោលមានទុនក្រោម៥០០ដុល្លារក៏បងប្អូនធ្វើបានដែរ។​ ដោយជំហ៊ាននៃការចាប់ផ្តើមដំបូងៗបងប្អូនអាចសាកល្បងចាប់មុខរបរដូចជា​ លក់អីវ៉ានមកពីចិន​ លក់ប្រភេទអាហារ Street food លក់អាហារពេលព្រឹកដែលមុខរបរនេះមិនចំណាយដើមទុនច្រើនទេ ប៉ុន្តែទាមទាររបៀបចម្អិនឲ្យឆ្ងាញ់ ចេះច្នៃប្រឌិតឲ្យមានភាពទាក់ទាញ និងលក់នៅទីតាំងដែលមានមនុស្សចរាចរណ៍ច្រើន។

 

ដោយបងប្អូនអាចលក់បាយសាច់ជ្រូក,​អាហារសុខភាពផ្សេងៗជាច្រើនទៀតផងដែរ​ ប៉ុន្តែដើម្បីឲ្យលក់ដាច់បងប្អូនត្រូវចេះធ្វើទីផ្សារដោយយើងត្រូវតែប្រើបណ្តាញសង្គម Facebook, Telegram និង TikTok​ ដើម្បីអតិថិជនរបស់យើងស្គាល់ពីមុខរបរយើងឲ្យបានច្បាស់។

 

. លក់ផលិតផលបន្តឱ្យគេសិន​ មុខរបរមួយនេះដែលគឺពិតជា​ សាកសមសម្រាប់អ្នកដែលមានទុនក្រោម ៥០០ដុល្លារគឺបងប្អូនអាចទទួលទិញផលិតផលពីគេមកលក់បន្ត ដែលគេហៅជាទូទៅថាតំណាងចែកចាយផលិតផល យើងអាចធ្វើជាតំណាងចែកចាយផលិតផលណាមួយដែលត្រូវជាជំនាញយើង ជាផលិតផលដែលយើងស្រឡាញ់ចូលចិត្ត ហើយជាផលិតផលមានទីផ្សារ។ របៀបរកស៊ីរបរនេះយើងអាចឆ្លៀតពេលពីការងាររៀបចំអីវ៉ាន់ ឱ្យភ្ញៀវនឹងដាក់តាមម៉ូតូឌុបឱ្យគេដឹកឱ្យភ្ញៀវបាន ហើយនៅពេលណាដែលយើងមានបទពិសោធន៍ និងមានប្រាក់ចំណេញខ្លះហើយចាំពង្រីកខ្លួនក៏មិនហួសពេលដែរ។

 

.ទិញហ៊ុនបើសល់លុយក្រោម ៥០០ដុល្លារ តែមិនដឹងយកធ្វើអី ផ្សារហ៊ុនគឺជាកន្លែងដ៏សក្តសមបំផុតដែលអ្នកអាចចាត់ចែងលុយមកវិនិយោគភាគហ៊ុនប្រចាំខែបាន។ ផ្សារភាគហ៊ុនប្រទេសយើងមានឈ្មោះថាផ្សារមូលបត្រកម្ពុជាដែលប្រជាជនទូទៅ ទោះជាចំណូលទាបកម្រិតណាក៏វិនិយោគបានដែរហើយក៏មិនចាំបាច់ដេកភ័យខ្លាចចាញ់បោកគេទេ។ អ្នកអាចចាប់ផ្ដើមវិនិយោគលើផ្សារហ៊ុនពីលុយត្រឹម២ម៉ឺនរៀលក៏បាន លុយ៤ម៉ឺនរៀលក៏បានឬច្រើនជាងនេះក៏បានទៅតាមលទ្ធភាពរបស់បងប្អូន។

 

. ដាក់សន្សំនៅធនាគារ៖ការដាក់ប្រាក់សន្សំនៅធនាគារក៏ជាចំណូលមួយផ្នែកដែរព្រោះអ្នកបានចំណូលពីការប្រាក់សន្សំ សំខាន់ចំណូលការប្រាក់នេះអ្នកចាំបាច់ចំណាយពេលវេលាធ្វើក៏អ្នកបានចំណូលដែរ។ អ្នកអាចជ្រើសរើសធនាគារក្នុងស្រុកដែលជឿទុកចិត្តហើយផ្ដល់ការប្រាក់ខ្ពស់ហើយដាក់ប្រាក់សន្សំដើម្បីបានចំណូលការប្រាក់។

យ៉ាងណាមិញ​​ សម្រាប់បងប្អូនចង់ដាក់លុយសន្សំក៏អាចបើកគណនីសន្សំ Piggy Bank តាមរយៈកម្មវិធី PPCBank Mobile ត្រឹមប៉ុន្មានជំហានងាយៗនៅលើទូរស័ព្ទដៃ លោកអ្នកអាចចាប់ផ្ដើមសន្សំប្រាក់បានភ្លាមៗ ហើយថែមទាំងទទួលបាន អត្រាការប្រាក់ខ្ពស់រហូតដល់ 6.3% ​ផងដែរ។​ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខទូរស័ព្ទ​ 096 390 9909​​ ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia