រកត្រូវលុយហៅរក! មានលុយ៥០០ដុល្លារក្នុងកុង អាចចាប់ផ្តើមរបរទាំង៤នេះបាន បើចង់ឱ្យចំណូលកើន
ធី ស្រីល័ក្ខAPRIL 8 20261.2 K views

បើនិយាយពីលុយ ៥០០$ ពិតមិនតិចប៉ុន្មានឡើយសម្រាប់អ្នកដែលគ្រាន់តែប្រើការចាយវាយប្រចាំថ្ងៃទូទៅ ប៉ុន្តែបើនិយាយទៅដល់ការយកលុយ ៥០០ដុល្លារនេះទៅរកស៊ីវិញគឺតិច ហេតុនេះហើយទើបមានមនុស្សជាត្រូវបង្ខំចិត្តបិទក្តីស្រមៃចេញរកស៊ីខ្លួនឯងព្រោះតែប្រាក់ខែតិច មិនអាចយកទៅធ្វើអ្វីបាន។ដូច្នេះក្នុងថ្ងៃនេះ ក្រុមការងារចាបក្រហមនឹងធ្វើការលើកយកនូវរបរ ៤ប្រភេទដែលសាកសមបំផុតសម្រាប់អ្នកមានទុនត្រឹម ៥០០ដុល្លារ អាចចាប់ផ្តើមរកស៊ីបាន៖

 

១. លក់ទំនិញមកពីចិន

មិនថាអ្នកចង់លក់សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់នឹងអ្វីក៏ដោយ អ្នកអាចចាប់ផ្តើមកម្មង់ទំនិញទាំងនោះមកពីប្រទេសចិនតាម Amazon និង eBay Taobao ព្រោះទំនិញនៅក្នុងវេបសាយទាំងនោះមានតម្លៃធូរថ្លៃ ដូច្នេះសម្រាប់អ្នកដែលមានដើមទុនចំនួន៥០០ដុល្លារ ទាំងអស់គ្នាអាចសាកកម្មង់យកមកលក់បាន ព្រោះទីផ្សារស្រុកខ្មែរនាពេលបច្ចុប្បន្ននេះគេពេញនិយមប្រើប្រាស់សម្ភារមកពីប្រទេសចិនណាស់។

 

. របរក្នុងវិស័យម្ហូបអាហារ

បច្ចុប្បន្នវិស័យម្ហូបអាហារកំពុងតែមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែលមានអាហារប្លែកៗថ្មីជាច្រើន ហេតុនេះសម្រាប់បុគ្គលិកធ្វើការប្រាក់ខែ ៥០០ដុល្លារ អាចពិចារណា​។សម្រាប់របរក្នុងវិស័យម្ហូបអាហារនេះ អាចចាប់ផ្តើមពីរបរដើមទុនតិចដូចជារបរលក់មីឆា លតឆា លក់អាហារតាមរទេះតូចៗជាដើម បើមានប្រាក់ខែតិចគួរពិចារណាចាប់ផ្តើមរបរដែលមានទុនតិចជាមុនសិន ចាំរបរដើមទុនតិចមានរំនឹង ចាំពង្រីកជាហាងនិងលក់ហ្វ្រេនឆាយ។

 

.លក់ផលិតផលឱ្យគេសិន

របរទី៣ដែលសាកសមសម្រាប់អ្នកប្រាក់ខែតិចនោះគឺការទទួលទិញផលិតផលពីគេមកលក់បន្ត ដែលគេហៅជាទូទៅថាតំណាងចែកចាយផលិតផល យើងអាចធ្វើជាតំណាងចែកចាយផលិតផលណាមួយដែលត្រូវជាជំនាញយើង ជាផលិតផលដែលយើងស្រឡាញ់ចូលចិត្ត ហើយជាផលិតផលមានទីផ្សារ។របៀបរកស៊ីរបរនេះយើងអាចឆ្លៀតពេលពីការងាររៀបចំអីវ៉ាន់ ឱ្យភ្ញៀវនឹងដាក់តាមម៉ូតូឌុបឱ្យគេដឹកឱ្យភ្ញៀវបាន ហើយនៅពេលណាដែលយើងមានបទពិសោធន៍ និងមានប្រាក់ចំណេញខ្លះហើយចាំពង្រីកខ្លួនក៏មិនហួសពេលដែរ។

 

.របរប្រភេទសេវាកម្ម

ក្រៅពីប្រាក់ខែផ្លូវបង្កើតឱកាសមួយទៀតនោះសម្រាប់អ្នកដែលចេះជំនាញគូរប្លង់ គំនូរ និងឌីហ្សាញ អាចបន្ថែមប្រភពចំណូលមួយផ្លូវទៀតគឺអាចទទួលធ្វើការងារក្រៅម៉ោងដើម្បីសន្សំលុយ ក្រោយពីសន្សំលុយបានហើយចាំបើកទៅជាក្រុមហ៊ុនឬសេវាកម្មទទួលការងារឌីហ្សាញ គូររូបក៏បាន កុំចាំដល់មានលុយគ្រប់ចាំបើកក្រុមហ៊ុនធំតែម្តង តែត្រូវរៀនធ្វើវាពីតូចទៅកុំបណ្តោយឱ្យឱកាសបាត់ទៅទទេរៗ។

 

គួរបញ្ជាក់ផងដែរថា អត្ថបទនេះ ចង់ឱ្យចែករំលែកឱ្យបងប្អូនទាំងអស់គ្នា ប្រើប្រាស់ជំនាញ និងពេលវេលាដែលបងប្អូនមានឱ្យមានតម្លៃបំផុត និងទម្លាប់ឈប់ធ្វើការដើម្បីប្រាក់ខែ តែរៀនធ្វើការដើម្បីគោលដៅ ចេះសន្សំគ្រឹះនៅកន្លែងការងារដើម្បីគោលដៅចេញរកស៊ីផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia