កូនចង់ស្តាប់ខ្លាំង! ឪពុកម្តាយនិយាយពាក្យ ៥ ឃ្លានេះទៅកាន់កូនរាល់ថ្ងៃ ជួយឲ្យកូនឆ្លាតវៃ មិនងាយចាញ់បោកគេ
Kan DaraMARCH 13 2026930 views

ការចិញ្ចឹមបីបាច់កូនដោយប្រើភាសាវិជ្ជមាន និងក្តីស្រលាញ់ តែមិនទម្រើសជ្រុល និងធ្វើឲ្យកូនធំធាត់ឡើងដោយភាពឆ្លាតវៃ មានស្មារតីរឹងមាំ និងមិនងាយត្រូវបានគេអូសទាញធ្វើរឿងផ្តេសផ្តាស។ ខាងក្រោមនេះគឺជាឃ្លាទាំង ៥ ដែលឪពុកម្តាយគួរនិយាយទៅកាន់កូន ជួយឱ្យពួកគេក្លាយជាមនុស្សឆ្លាតវៃ និងអនាគតប្រសើរ៖

 

១/. "កូនគិតយ៉ាងណាចំពោះរឿងមួយនេះ?" ជំនួសឱ្យការសម្រេចចិត្តជំនួសកូនគ្រប់រឿង ការសួរនាំពីមតិយោបល់របស់ពួកគេ ជួយឱ្យកូនចេះវិភាគ និងមានការគិតបែបពិចារណាស៊ីជម្រៅ។ នៅពេលកូនចេះគិតរកហេតុផលដោយខ្លួនឯង ពួកគេនឹងមិនងាយជឿតាមការបង្ខំ ឬការបោកបញ្ឆោតពីអ្នកដទៃឡើយ។

 

/. "កូនអាចសាកល្បងធ្វើវាដោយខ្លួនឯងបាន"៖ ការផ្តល់ឱកាសឱ្យកូនហាត់រៀនដោះស្រាយបញ្ហាតូចតាចដោយខ្លួនឯង ជួយពង្រឹងភាពឯករាជ្យ។ កូនដែលធ្លាប់ឆ្លងកាត់ការដោះស្រាយបញ្ហាផ្ទាល់ខ្លួន នឹងមានបទពិសោធន៍ច្រើនក្នុងការមើលដឹងពីស្ថានភាពជុំវិញខ្លួន និងមិនងាយធ្លាក់ក្នុងល្បិចកលរបស់អ្នកដទៃ។

 

/. "ម៉ាក់/ប៉ា ជឿជាក់លើការសម្រេចចិត្តរបស់កូន"៖ ឃ្លានេះជួយកសាង ទំនុកចិត្តលើខ្លួនឯង (Self-confidence)។ ក្មេងដែលមានទំនុកចិត្តខ្ពស់ នឹងមានជំហររឹងមាំ មិនងាយរេរ៉ាតាមសម្តីអូសទាញ ឬការភូតភរពីសំណាក់ជនខិលខូចឡើយ ព្រោះគេចេះជឿជាក់លើវិចារណញ្ញាណរបស់ខ្លួនឯង។

 

/. "ប្រសិនបើមានអ្វីមិនស្រួល កូនត្រូវប្រាប់ម៉ាក់/ប៉ាភ្លាមណា"៖ ការបង្កើតបរិយាកាសដែលមានសុវត្ថិភាពក្នុងការទំនាក់ទំនង ធ្វើឱ្យកូនមានអារម្មណ៍ថាគេមានបង្អែក។ នៅពេលកូនជួបមនុស្សប្លែកមុខ ឬស្ថានភាពដែលគួរឱ្យសង្ស័យ គេនឹងហ៊ានមកពិភាក្សាជាមួយឪពុកម្តាយ ជាជាងលាក់ទុកម្នាក់ឯង ដែលអាចនាំឱ្យមានគ្រោះថ្នាក់។

 

/. "វាជាការល្អដែលកូនចេះសួរសំណួរ"៖ ការលើកទឹកចិត្តឱ្យកូនមានភាពចង់ដឹងចង់ឃើញ និងចេះឆ្ងល់ គឺជាគន្លឹះនៃភាពវៃឆ្លាត។ ក្មេងដែលពូកែសួរ "ហេតុអ្វី?" ឬ "យ៉ាងម៉េច?" នឹងមានទម្លាប់មិនទទួលយកព័ត៌មានទាំងស្រុងដោយគ្មានការត្រួតពិនិត្យ ដែលជាខែលការពារគេពីការចាញ់បោក។

 

គួរជម្រាបផងដែរថា ក្រៅពីការអបរំកូននៅផ្ទះ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។ ជាក់ស្តែង នៅសាលាអន្តរជាតិ ISPP (International School of Phnom Penh) គឺជាសាលាអន្តរជាតិដំបូងគេមួយនៅកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ១៩៨៩ និងទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ ៣ ឆ្នាំដល់ថ្នាក់ទី ១២។ ISPP មានផ្តល់ជូននូវកម្មវិធីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងកម្មវិធីសញ្ញាប័ត្រ ដែលមានថ្នាក់ភាសា សកម្មភាពសិក្សានិងកីឡាជាដើម។ សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខ 023 425 088

 

Screenshot 2026 03 13 at 10.42.59 in the Morning Large

 

សម្រាប់បុគ្គលិកដែលចង់ដឹងក្បួនធ្វើការសម្រេចក្តីស្រមៃ ចំណូលកើន ឡើងតួនាទីលឿន ឬម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់ យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។  👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia