ក្នុងនាមជាឪពុកម្តាយ រមែនតែងផ្តល់ក្តីស្រលាញ់អស់ពីចិត្ត ការចិញ្ចឹមបីបាច់ដ៏ល្អ និងថែរក្សាការពារដល់កូនៗ។ ប៉ុន្តែតើអ្នកដឹងទេថា ធ្វើបែបណាទើបដឹងថាកូនៗក៏ស្រលាញ់អ្នកខ្លាំងដូចគ្នា ទោះបីពួកគេមិននិយាយពាក្យថា «ស្រលាញ់»? ខាងក្រោមនេះគឺជាពាក្យសម្តី ៥ ឃ្លា បើកូនឧស្សាហ៍និយាយ មានន័យថាអ្នកជាពិភពលោកទាំងមូលរបស់ពួកគេ៖
១/. ម៉ាក់/ប៉ា មើលខ្ញុំធ្វើនេះមើល៍!៖ នៅពេលកូនហៅអ្នកឱ្យមើលរូបគំនូរដែលគេទើបគូររួច ឬបង្ហាញពីរបៀបដែលគេលោតជើងមួយ វាមិនមែនគ្រាន់តែជាការចង់បង្អួតនោះទេ។ តាមពិតទៅ គេកំពុងចង់ប្រាប់ថា ការទទួលស្គាល់ពីអ្នក គឺជាមោទនភាពធំបំផុតរបស់កូន។ សម្រាប់កូនៗ គ្មានការសរសើរណាមានតម្លៃជាងពាក្យលើកទឹកចិត្តចេញពីមាត់ឪពុកម្តាយនោះទេ។
២/. ម៉ាក់/ប៉ា កុំអាលទៅណាអី នៅលេងជាមួយខ្ញុំសិន!៖ ឃ្លានេះជួនកាលអាចធ្វើឱ្យយើងមានអារម្មណ៍ថាហត់បន្តិច បន្ទាប់ពីត្រឡប់មកពីធ្វើការងារពេញមួយថ្ងៃ។ ប៉ុន្តែក្នុងចិត្តសាស្ត្រកុមារ វាគឺជាការបង្ហាញពី តម្រូវការសុវត្ថិភាព។ វត្តមានរបស់អ្នកគឺជាកន្លែងដែលកូនមានអារម្មណ៍ថាកក់ក្តៅ និងមានក្ដីសុខបំផុត រហូតដល់គេមិនចង់ឱ្យវិនាទីនោះកន្លងហួសទៅ។
៣/. ថ្ងៃនេះនៅសាលា មានរឿងមួយចង់ប្រាប់...៖ ប្រសិនបើកូនរត់មកប្រាប់អ្នកពីរឿងរ៉ាវតូចតាចដែលកើតឡើងនៅសាលា មិនថាជារឿងសប្បាយ ឬរឿងដែលគេអន់ចិត្ត នោះមានន័យថាអ្នកគឺជា តំបន់សុវត្ថិភាព។ កូនមានទំនុកចិត្តលើអ្នកខ្លាំងបំផុត ទើបគេសុខចិត្តចែករំលែករាល់អារម្មណ៍ពិតប្រាកដឱ្យអ្នកដឹង។
៤/. ម៉ាក់/ប៉ា ញ៉ាំនេះដែរទៅ ឆ្ងាញ់ណាស់!៖ នៅពេលកូនយករបស់ដែលគេចូលចិត្តមកចែករំលែកឱ្យអ្នកសាកល្បង វាគឺជាសញ្ញានៃ សេចក្តីស្រលាញ់បែបបរិសុទ្ធ។ កូនចង់ឱ្យអ្នកទទួលបានរសជាតិឆ្ងាញ់ និងមានសេចក្តីសុខដូចដែលគេកំពុងមានដែរ។ នេះគឺជាការរៀនចេះស្រលាញ់ និងបារម្ភពីអ្នកដទៃដែលកូនមានចំពោះអ្នក។
៥/. ធំឡើង ខ្ញុំចង់ធ្វើដូចម៉ាក់/ប៉ាដែរ!៖ គ្មានការសរសើរណាអស្ចារ្យជាងការដែលកូនចាត់ទុកអ្នកជា វីរបុរសក្នុងចិត្តគេនោះទេ។ ឃ្លានេះបង្ហាញថា គ្រប់សកម្មភាព និងពាក្យសម្តីរបស់អ្នក បានក្លាយជាគំរូដ៏ល្អដែលគេគោរពស្រលាញ់ និងចង់យកតម្រាប់តាមបំផុត។
យ៉ាងណាមិញ ក្តីស្រលាញ់របស់កូនៗ ជួនកាលមិនមែនជាការទិញកាដូ ឬពាក្យថា កូនស្រលាញ់ម៉ាក់ប៉ាចំៗនោះទេ ប៉ុន្តែវាបង្កប់នៅក្នុងឃ្លាសាមញ្ញៗខាងលើនេះឯង។ ចូរចំណាយពេលស្ដាប់ និងផ្តល់ភាពកក់ក្តៅដល់ពួកគេឱ្យបានច្រើន ព្រោះសម្រាប់ពួកគេ អ្នកគឺជាមនុស្សសំខាន់បំផុតនៅក្នុងជីវិត។
គួរជម្រាបផងដែរថា ក្រៅពីការអប់រំក្នុងគ្រួសារ ការសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានសិក្សាដែលត្រឹមត្រូវ គឺជាកាតព្វកិច្ចដ៏ចម្បងមួយទៀតរបស់អាណាព្យាបាល ដើម្បីធានាថា គ្រាប់ពូជចំណេះដឹងរបស់កូនៗនឹងត្រូវបានបណ្ដុះក្នុងមជ្ឈដ្ឋានដែលមានស្ដង់ដារ។ ក្នុងន័យនេះ សាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វឺស (CIA FIRST International School) គឺជាជម្រើសដ៏ស័ក្តិសមបំផុតមួយ ដែលផ្តល់ជូននូវកម្មវិធីសិក្សាអន្តរជាតិពេញលេញចាប់ពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យ។ អ្វីដែលកាន់តែពិសេសនោះ សាលាទទួលបានការទទួលស្គាល់គុណភាពពីស្ថាប័ន WASC របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យសញ្ញាបត្ររបស់សិស្សមានតម្លៃជាសកល និងផ្ដល់ភាពងាយស្រួលក្នុងការបន្តការសិក្សានៅគ្រប់ទីកន្លែងជុំវិញពិភពលោក។ លោកអ្នកអាចស្វែងយល់បន្ថែមតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សាលា ឬទំនាក់ទំនងផ្ទាល់តាមរយៈទូរស័ព្ទលេខ ០៩៩ ២០០ ០១១៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



