កែទម្លាប់ ប្តូរវាសនា! ទម្លាប់តូចៗទាំង ៥នេះ ជួយឲ្យបុគ្គលិកធម្មតា ក្លាយជាបុគ្គលិកក្រុមហ៊ុនខ្វះមិនបាន
Kan DaraMARCH 17 202612 views

នៅក្នុងពិភពការងារដែលពោរពេញដោយការប្រកួតប្រជែង បើអ្នកពុំមានភាពលេចធ្លោរ ពិបាកឈរជើងណាស់ និងមានហានិភ័យបាត់បង់ការងារគ្រប់ពេល។ ខាងក្រោមនេះ គឺជាទម្លាប់តូចៗទាំង ៥ ដែលអាចជួយឲ្យអ្នកប្រែពីបុគ្គលិកធម្មតា ក្លាយជាបុគ្គលិកគ្រាប់ពេជ្រដែលក្រុមហ៊ុនខ្វះមិនបាន៖

 

/. ការត្រៀមខ្លួនមុនពេលចូលប្រយុទ្ធ៖ បុគ្គលិកឆ្នើមមិនដែលចាប់ផ្តើមថ្ងៃធ្វើការដោយភាពស្លន់ស្លោនោះទេ។ ការចំណាយពេលត្រឹម ១០ នាទីមុនពេលចាប់ផ្តើមភារកិច្ច ដើម្បីរៀបចំអាទិភាពការងារ នឹងជួយឱ្យអ្នកមានម្ចាស់ការលើពេលវេលា។ នៅពេលអ្នកដឹងថាអ្វីជាការងារស្នូល ដែលត្រូវបញ្ចប់មុនគេ អ្នកនឹងមិនងាយធ្លាក់ក្នុងអន្ទាក់នៃភាពរញ៉េរញ៉ៃ ឬការងារបន្ទាប់បន្សំដែលស៊ីពេលឥតប្រយោជន៍ឡើយ។

 

/. ជាប្រភពនៃដំណោះស្រាយ មិនមែនបញ្ហា៖ គ្រប់ក្រុមហ៊ុនសុទ្ធតែមានបញ្ហា ដូច្នេះក្រុមហ៊ុនត្រូវការមនុស្សដើម្បីដោះស្រាយបញ្ហា។ ទម្លាប់មួយដែលធ្វើឱ្យថ្នាក់លើស្ងើចសរសើរអ្នកបំផុតនោះគឺ នៅពេលអ្នកជួបឧបសគ្គ ចូររាយការណ៍វាទៅកាន់ប្រធាន រួមជាមួយជម្រើសនៃដំណោះស្រាយយ៉ាងតិច ១ ឬ ២។ ការធ្វើបែបនេះបង្ហាញថា អ្នកមិនត្រឹមតែមើលឃើញបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែអ្នកបានគិតគូរយ៉ាងស៊ីជម្រៅដើម្បីជួយសម្រាលបន្ទុកស្ថាប័នផងដែរ។

 

/. ភាពសកម្មក្នុងការទំនាក់ទំនង៖ ទំនុកចិត្តក្នុងកន្លែងធ្វើការត្រូវបានកសាងឡើងតាមរយៈព័ត៌មាន។ កុំរង់ចាំឱ្យគេសួរទើបឆ្លើយ ឬរង់ចាំដល់ថ្ងៃផុតកំណត់ទើបប្រាប់ថាការងារមិនទាន់រួច។ ការធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំនូវវឌ្ឍនភាពការងារ នឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាទុកចិត្ត និងមានសុវត្ថិភាព នៅពេលធ្វើការជាមួយអ្នក។

 

/. ការបង្កើនសមត្ថភាពតាមបែប មីក្រូ៖ បុគ្គលិកឆ្នើមមិនដែលឈប់រៀននោះទេ។ ក្នុងយុគសម័យឌីជីថល ចំណេះដឹងហួសដឺឡេលឿនណាស់។ ចូរដាក់វិន័យឱ្យខ្លួនឯងរៀនសូត្រអ្វីដែលថ្មីទាក់ទងនឹងជំនាញរបស់អ្នក យ៉ាងហោចណាស់ ២០ នាទីក្នុងមួយថ្ងៃ។ ទម្លាប់នៃការអានអត្ថបទស្តីពីនិន្នាការទីផ្សារ ការរៀនបច្ចេកទេសថ្មីៗ ឬការយល់ដឹងពីបច្ចេកវិទ្យា នឹងធ្វើឱ្យអ្នកក្លាយជាធនធានដ៏មានតម្លៃ ដែលក្រុមហ៊ុនមិនអាចខ្វះបាន។

 

៥/. ភាពហ្មត់ចត់៖ ការពិនិត្យអក្ខរាវិរុទ្ធ ភាពត្រឹមត្រូវនៃតួលេខ និងសោភ័ណភាពនៃរបាយការណ៍ គឺជាការឆ្លុះបញ្ចាំងពីតម្លៃនៃម្ចាស់ការងារ។ បើអ្នកហ្មត់ចត់លើរឿងតូចតាច ថ្នាក់លើនឹងមានទំនុកចិត្តប្រគល់ការងារធំៗ និងទំនួលខុសត្រូវខ្ពស់ជាងមុនមកឱ្យអ្នកជាមិនខាន។

 

យ៉ាងណាមិញ ការក្លាយជាបុគ្គលិកឆ្នើម មិនមែនជាការរត់ប្រណាំងឡើយ ប៉ុន្តែវាគឺជាការធ្វើដំណើរដែលទាមទារនូវវិន័យ និងការតស៊ូ។ ប្រសិនបើអ្នកអាចអនុវត្តទម្លាប់ទាំង ៥ នេះឱ្យបានជាប់លាប់ អ្នកមិនត្រឹមតែផ្លាស់ប្តូរលទ្ធផលការងាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងកសាងម៉ាកសញ្ញាផ្ទាល់ខ្លួន ដ៏រឹងមាំមួយនៅក្នុងអាជីពរបស់អ្នក៕

 

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia