ការសិក្សាចិត្តសាស្រ្ត៖ សញ្ញានៃទម្លាប់ទំាង៥ បង្ហាញថាអ្នកជាមនុស្ស មានបញ្ញាទាប មិនសូវឆ្លាតវៃ
Ping Chou EngJUNE 3 202414.2 K views

បញ្ញាអាចមិនមែនជាមធ្យាបាយតែម្យ៉ាងគិត ដែលជួយជំរុញភាពជោគជ័យក្នុងជីវិតមនុស្សនោះទេ។ ប៉ុន្តែបញ្ញាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រាស់ព្រំឱ្យភាពរីកចម្រើនផ្ទាល់ខ្លួន ទាំងផ្នែកសុខភាពផ្លូវចិត្តនិងរាងកាយស្មារតីហើយប្រសិនបើខ្សោយបញ្ញា មនុស្សក៏អាចជួបវិបត្តិនៅក្នុងសង្គមដែរ។

យ៉ាងណាមិញបើតាមការសិក្សាផ្នែកចិត្តសាស្រ្តរបស់ Geediting បានឱ្យដឹងថាមនុស្សដែលមានទម្លាប់ទាំង៥នេះ ជាសញ្ញាបង្ហាញថាពួកគេ ជាមនុស្សមានបញ្ញាទាប មិនសូវឈ្លៀសវៃឡើយ។ 

. ខ្សោយជំនាញស្តាប់៖ តាមអ្នកចិត្តសាស្រ្តបានឱ្យដឹងការខ្សោយជំនាញស្តាប់ ជាសញ្ញាអាចវាស់ពីកម្រិតនៃភាពវៃឆ្លាតរបស់មនុស្សបាន។

តើ​អ្នក​ធ្លាប់​សន្ទនា​ជាមួយ​អ្នក​ដែល​មើល​ទៅ​មិន​បានស្តាប់​ទេ? ពួកគេអាចនឹងងក់ក្បាលយល់ស្របតាម ប៉ុន្តែនៅពេលដែលដល់ពេលដែលរំលឹកឬសួរនាំឡើងវិញ ពួកគេហាក់ដូចជាមិនអាចចាប់អ្វីបានដែលជាចំណុចសំខាន់ៗបាននោះទេ ដូច្នេះពួកគេនឹងសូវឆ្លាតវៃទេ ព្រោះពួកគេនឹងមិនពូកែក្នុងការដោះស្រាយបញ្ហា ព្រមទាំងពិបាកក្នុងការសម្រេចចិត្តផ្សេងៗផងដែរសូម្បីតែរឿងបន្តិចបន្តួច។ 

. ខ្វះការចង់ដឹងចង់ឃើញ៖ បិតារូបវិទ្យា Albert Einstein ធ្លាប់បាននិយាយថា “ខ្ញុំមិនមានទេពកោសល្យពិសេសនោះទេ ខ្ញុំ​គ្រាន់ចំណង់​តែ​ចង់​ដឹង​ចង់ឃើញយ៉ាង​ខ្លាំង​ប៉ុណ្ណោះ” ខណៈអ្នកចិត្តសាស្រ្តក៏បានយល់ស្របផងដែរថាមនុស្សដែលមានភាពវៃឆ្លាតខ្ពស់ តែងចង់ដឹងចង់ឃើញប្លែកពីម​នុស្សធម្មតា។

ដូច្នេះប្រសិនបើនរណាម្នាក់កម្រនឹងសួរសំណួរ បង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការរៀនអ្វីថ្មី ឬជាទូទៅខ្វះការចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើអ្វីមួយនោះ ជាសញ្ញាបង្ហាញថាពួកគេមានភាពវៃឆ្លាតតិចជាង អ្នកចូលចិត្តឆ្ងល់និងចង់ចេះចង់ដឹងច្រើនជាង។ 

. ពិបាកសម្របខ្លួន៖ អ្នកចិត្តសាស្រ្តបានឱ្យដឹងថាកម្រិតបញ្ជាក់ពីភាពវៃឆ្លាត គឺអាចផ្អែកលើសមត្ថភាពរបស់មនុស្សក្នុងការសម្របខ្លួនទៅនឹងស្ថានភាពនិងបរិស្ថានថ្មី។ ប្រសិនបើនរណាម្នាក់តែង ប្រកាន់ខ្ជាប់នូវទម្លាប់និងលំនាំរូបភាពដដែលៗនោះ វាគឺជាសញ្ញាមួយបានបង្ហាញថាបុគ្គលនោះមានបញ្ញាទាប។

ពីព្រោះការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មី តម្រូវឱ្យមនុស្សមានជំនាញដោះស្រាយបញ្ហា មានភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការគិត ដែលនេះជាចំណុចសំខាន់នៃបញ្ញា ព្រោះមនុស្សដែលអាចទទួលយកការផ្លាស់ប្តូរច្រើនអាចរៀនពីបទពិសោធន៍ថ្មីៗ នឹងអាចនាំឱ្យពួកគេដុសខាត់បញ្ញាកាន់តែភ្លឺស្វាង។

. មិនយល់អំពីទស្សនៈផ្សេងពីគ្នា៖ ការប្រកាន់ភ្ជាប់យ៉ាងតឹងរ៉ឹងចំពោះទស្សនៈផ្ទាល់ខ្លួន ហើយអ្នកតែងតែច្រានចោលគំនិត ឬទស្សនៈរបស់អ្នកដ៏ទៃ ដោយមិនបានផ្តល់ការពិចារណាត្រឹមត្រូវ វាសញ្ញាបញ្ជាក់ថាអ្នកជាមនុស្សមានបញ្ញាទាប។​ ពីព្រោះអ្នកជាមនុស្សខ្វះភាពបត់បែននិងមានការយល់ដឹងតិច។ ដោយហេតុថាការយល់ដឹងអំពី​ទស្សនៈ​ផ្សេងៗពីគ្នានឹងនាំឱ្យអ្នកគិតបានស៊ីជម្រៅនិងទូលំទូលាយជាងមុន។

. ខ្វះការយល់ដឹងដោយខ្លួនឯង៖ ប្រសិនបើអ្នកខ្វះការសង្កេត ខ្វះការស្វែងយល់ដឹងដោយខ្លួនឯង មិន​យល់​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន គឺជាសញ្ញាមួយដែលបង្ហាញអ្នកជាមនុស្សមិនសូវឆ្លាតរៀងវៃនោះទេ។ ដោយហេតុថាការយល់ដឹងដោយខ្លួនឯងគឺទាមទារឱ្យយើងមាន វិចារណញាណខ្ពស់ មានភាពវៃឆ្លាតខាងអារម្មណ៍ និងសមត្ថភាពក្នុងការវិភាគដោយខ្លួនឯង ចេះគិតពីហេតុ​និងផលផងដែរ។

ជាក់ស្តែងនៅក្នុងការរស់នៅប្រចាំថ្ងៃ មនុស្សដែលមានភាពឆ្លាតវៃលើផ្នែកជំនាញរឹងតែមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ មនុស្សគួរតែមានបញ្ញាឆ្លាតវៃផ្នែកអារម្មណ៍មួយមុខទៀត ទើបអាចដឹកនាំជីវិតឱ្យកាន់តែល្អប្រសើរបាន៕

អត្ថបទដោយ៖ ពីង ជូអេង​

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia