អនាគតមើលមិនឃើញ! យល់ហេតុផល ៥ យ៉ាងនេះ គួរតែដល់ពេល ទិញធានារ៉ាប់រង ប្រើនឹងគេហើយ
Chan SophonAUGUST 13 2026150 views

អាចនិយាយបានថា ការទិញធានារ៉ាប់រងអាយុជីវិត គឺជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់បុគ្គល និងគ្រួសារ។ ទោះបីជា បច្ចុប្បន្ន ប្រជាជននៅក្នុងស្រុករបស់យើង មិនទាន់សូវមានអ្នកគិតគូរលើរឿងនេះច្រើនក៏ដោយ។​ដោយសារអ្នកខ្លះយល់ថា កុ្រមហ៊ុនលក់ធានារ៉ាប់រងទាំងនោះ ជាពួកបោកប្រាស់។ ដូច្នេះ ខាងក្រោមនេះជាហេតុផលចម្បងៗដែលអ្នកគួរតែមានការទិញធានារ៉ាប់រងអាយុជីវិត៖

 

១.គាំពារហិរញ្ញវត្ថុដល់គ្រួសារ៖ ប្រសិនបើអ្នកជាមេគ្រួសារ ឬជាអ្នករកចំណូលចម្បង ការបាត់បង់រូបអ្នក អាចធ្វើឲ្យគ្រួសារចួបវិបត្តិកម្រិតធ្ងន់ធ្ងរ។ តែបើអ្នកមានធានារ៉ាប់ នោះប្រាក់សងពីធានារ៉ាប់រងអាយុជីវិតនឹងជួយអ្នក ជំនួសប្រាក់ចំណូលដែលបាត់បង់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងធានាអនាគតការសិក្សារបស់កូនៗ ឲ្យបានបន្តរហូតដល់ចប់ចុងចប់ដើមផងដែរ។

 

២.ដោះស្រាយបំណុល និងបន្ទុកហិរញ្ញវត្ថុ៖ ប្រសិនបើអ្នកមានបំណុល ដូចជា បំណុលទិញផ្ទះ ដីធ្លី ឬកម្ចីធនាគារផ្សេងៗ នៅពេលមានហេតុការណ៍អាក្រក់កើតឡើង នោះប្រាក់ធានារ៉ាប់រងអាចយកទៅ សងបំណុលទាំងនោះ ជំនួសអ្នក និងការពារកុំឲ្យគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នក ត្រូវលក់ទ្រព្យសម្បត្តិ ឬរ៉ាប់រងបំណុលបន្តពីអ្នករហូតដល់វ័ណ្ឌ ក។

 

៣.រ៉ាប់រងលើការចំណាយចុងក្រោយ៖ ការរៀបចំពិធីបុណ្យសព ឬកិច្ចការចុងក្រោយអាចធ្វើអស់ថវិកាច្រើន។ ដូច្នេះ ប័ណ្ណសន្យាធានារ៉ាប់រងអាយុជីវិតនឹងជួយសម្រាលបន្ទុកចំណាយទាំងអស់នេះ មិនឲ្យក្លាយជាបន្ទុកបន្ថែមលើគ្រួសារដែលកំពុងកើតទុក្ខឡើយ។

 

៤.ការសន្សំ និងវិនិយោគរយៈពេលវែង៖ ជាការពិត កញ្ចប់ធានារ៉ាប់រងអាយុជីវិតភាគច្រើននាពេលបច្ចុប្បន្នមានលក្ខណៈជាការសន្សំ អមដោយការការពារ។ ដូច្នេះអ្នកនឹងទទួលបាន ប្រាក់សន្សំ បូករួមទាំងការប្រាក់ ឬផលចំណេញ នៅពេលផុតកំណត់កិច្ចសន្យា។មួយវិញទៀត ជួយអ្នករៀបចំ មូលនិធិនិវត្តជន (សម្រាប់វ័យកើនចាស់) ឬបង្កើតលុយដុំសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគត។

 

៥.ភាពស្ងប់ចិត្តក្នុងអារម្មណ៍៖ គ្មាននរណាអាចទស្សន៍ទាយពីអនាគតមុនបានឡើយ។ ការមានធានារ៉ាប់រងអាយុជីវិតផ្តល់នូវ អារម្មណ៍កក់ក្តៅ និងស្ងប់ចិត្ត ដោយដឹងថា ទោះបីជាមានអ្វីកើតឡើងចំពោះអ្នកក៏ដោយ ក៏មនុស្សដែលអ្នកស្រលាញ់របស់អ្នក នឹងមិនត្រូវបានទុកចោលក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុឡើយ។

 

យ៉ាងណាមិញ យើងក៏សូមបន្ថែមថា ការដែលទិញធានារ៉ាប់រងអាយុជីវិតនៅពេលអាយុកាន់តែតិច និងមានសុខភាពល្អ គឺអ្នករឹតតែចំណេញ ព្រោះតម្លៃបុព្វលាភ (ទុនត្រូវបង់ប្រចាំខែ/ឆ្នាំ) មានកម្រិតទាបជាងពេលអ្នកមានអាយុច្រើន ឬមានជំងឺប្រចាំកាយ។ ប៉ុន្តែ មុននឹងទិញ យ៉ាងហោចណាស់ អ្នកត្រូវស្រាវជ្រាវ និងស្វែងរកក្រុមហ៊ុនណាមួយដែលមានជំហរមាំ និងមានទំនុកចិត្តបំផុត ចៀសវាងការចាញ់បោកគេ ជាយថាហេតុ។

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia