អ្នកជំនាញ៖ បើនរណាម្នាក់ប្រើឃ្លាទាំង៥នេះ សន្ទនាជាមួយអ្នក នោះពួកគេមានអត្តចរិតពិបាកហើយ
Kan DaraMAY 7 202417.3 K views

អត្តចរិតខាងក្រៅ ស្តែងពីផ្នត់គំនិតខាងក្នុង បើពាក្យសម្តីរលុងឃុង បុគ្គលិកលក្ខណៈក៏មិនសូវប្រសើរដែរ។ ខាងក្រោមនេះ គឺជាឃ្លាទាំង៥ បើមាននរណាម្នាក់និយាយឃ្លានេះមកកាន់អ្នកក្នុងកិច្ចសន្ទនា នោះមានន័យថាពួកគេមានអត្តចរិតពិបាកហើយ ដោយយោងតាមអ្នកជំនាញផ្នែកចិត្តសាស្ត្រ Lachlan Brown

១/. ខ្ញុំគ្រាន់តែស្មោះត្រង់ប៉ុណ្ណោះ៖ ប្រសិនបើនរណាម្នាក់ប្រើឃ្លានេះញឹកញាប់ វាអាចជាសញ្ញាមួយដែលបង្ហាញថាពួកគេកំពុងប្រើភាពស្មោះត្រង់ជាលេសដើម្បីលាក់បាំងល្បិចកល ឬព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការបញ្ចេញមតិដ៏ច្របូកច្របល់របស់ខ្លួនជាដើម។

/. នោះមិនមែនជាបញ្ហារបស់ខ្ញុំទេ៖ ឃ្លានេះបង្ហាញពីការបដិសេធទាំងស្រុងចំពោះការយល់ចិត្ត ឬផ្តល់ជំនួយ និងមិនខ្វល់ពីបញ្ហាអ្វីទាំងអស់ ប្រសិនបើរឿងនោះមិនផ្តល់ផលប្រយោជន៍ដល់ពួកគេ។ អ្នកត្រូវចាំថា ក្នុងទំនាក់ទំនងដែលមានសុខភាពល្អ មិនថាផ្ទាល់ខ្លួន ឬអាជីពវិជ្ជាជីវៈ ការបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហារបស់អ្នកដទៃ គឺជាចំណែកមួយដ៏សំខាន់ បើទោះបីរឿងនោះមិនប៉ះពាល់ដល់យើងដោយផ្ទាល់ក៏ដោយ។

/. ហេតុអ្វីអ្នកតែងតែបែបនេះ?៖ ប្រសិនបើនរណាម្នាក់ប្រើឃ្លានេះញឹកញាប់ដើម្បីបង្វែរការសន្ទនាអំពីអារម្មណ៍ ឬកង្វល់របស់អ្នក វាអាចជាសញ្ញាបង្ហាញថា ពួកគេមានអត្តចរិតពិបាក។ ពួកគេកំពុងធ្វើឱ្យអ្នកពិបាកចែករំលែកបទពិសោធន៍ និងទទួលបានអារម្មណ៍មិនសំខាន់ ដូចជាអ្នកមិនស័ក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ បើទោះបីជាអ្នកកំពុងបង្ហាញពីការព្រួយបារម្ភ ឬអារម្មណ៍ពិតក្តី។

/. ខ្ញុំមិនត្រូវការដំបូន្មានរបស់អ្នកទេ៖ វាសំដែងចេញពីភាពក្រអឺតក្រទម និងបិទឱកាសសម្រាប់ការសន្ទនាបើកចំហ ហើយអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាគ្មានតម្លៃទាល់តែសោះ។

/. វាជាកំហុសរបស់អ្នក៖ នេះប្រហែលជាឃ្លាដ៏អាក្រក់បំផុត វាបង្ហាញពីការស្តីបន្ទោស និងការទម្លាក់កំហុស ដើម្បីដោះស្រាយទំនួលខុសត្រូវណាមួយ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ធ្វើខុស។ ប៉ុន្តែនៅក្នុងទំនាក់ទំនងដែលមានសុខភាពល្អ គេប្រើការចែករំលែក ពិភាក្សា និងដោះស្រាយបែបស្ថាបនា ចៀសជាងការស្តីបន្ទោសបង្អាប់។

យ៉ាងណាមិញ សុភាសិតខ្មែរពោលថា “សម្តីជាអាថ៌កន្លង បានសុខទុក្ខផង ព្រោះសម្តី” ចូរប្រើប្រាស់ពាក្យសម្តីប្រកបដោយប្រយោជន៍ ឬសាយភាយឥទ្ធិពលវិជ្ជមាន។ ចំពោះរឿងណាមិនចម្រើន ឬនាំចង្រៃ គួរគប្បីឆ្លងកាត់ការគិតពិចារណាឲ្យបានល្អិតល្អន់ មុនក្រឡាស់អណ្តាតពោលពាក្យទាំងនោះចេញមកក្រៅ ត្បិតរនាបបាក់ យករនាបជួស តែបើសម្ដីជ្រុលហួស ជួសមិនបានទេ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia