ក្នុងរបត់សេដ្ឋកិច្ចពុំមានស្ថិរភាព មនុស្សជួបបញ្ហាលុយកាក់ កើតស្ត្រេស ចំណាយច្រើនជាងចំណូល មិនដឹងរកច្រកចេញតាមផ្លូវណា។ ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញប្រភពចំណូលធំៗ ៤ ដែលអ្នកអាចរកបន្ថែមបាន បន្ទាប់ពីការងារប្រចាំថ្ងៃ៖
១/. ច្នៃទីធ្លាផ្ទះឱ្យទៅជា កសិដ្ឋានចំណូល៖ ប្រសិនបើអ្នកស្រឡាញ់ធម្មជាតិ ហើយសល់ពេល ២-៣ម៉ោងក្នុងមួយថ្ងៃ អាចច្នៃទីធ្លាទំនេរនៅផ្ទះ ដាំដំណាំ ឬចិញ្ចឹមសត្វ ដូចជា ដាំបន្លែអ៊ីដ្រូប៉ូនិក ដាំផ្សិត ដាំផ្កា ឬចិញ្ចឹមសត្វដូចជា មាន់ស្រែ ត្រី ក្រួច ឬបង្កងក្នុងអាងតូចៗជាដើម។ ក្រៅពីជួយកាត់បន្ថយចំណាយលើម្ហូបអាហារប្រចាំថ្ងៃ វាក៏អាចរកចំណូលឲ្យអ្នកបន្ថែមទៀតផងដែរ។
២/. ប្រាក់កម្រៃជើងសារ៖ អ្នកមិនចាំបាច់មានដើមទុន ឬផលិតផលផ្ទាល់ខ្លួននោះទេ អ្វីដែលអ្នកត្រូវធ្វើគឺដើរតួជាអ្នកភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ។ ប្រសិនបើអ្នកមានបណ្តាញទំនាក់ទំនងល្អ និងជំនាញចរចា អ្នកអាចជួយលក់ ឬជួលអចលនទ្រព្យ (ផ្ទះ ដីធ្លី) ឬទំនិញផ្សេងៗដើម្បីទទួលបានភាគរយ។
៣/. ឈ្មួញកណ្តាលទំនើប៖ នេះគឺជា "របរធ្វើនំអត់ម្សៅ" ដែលកំពុងពេញនិយមខ្លាំង។ អ្នកគ្រាន់តែយកផលិតផលពីរោងចក្រមកផុសលក់បន្តក្នុងវេបសាយ ឬបណ្តាញសង្គម។ ពេលមានភ្ញៀវកម្មង់ អ្នកគ្រាន់តែបញ្ជាទិញបន្តពីរោងចក្រក្នុងតម្លៃដើម ហើយឱ្យគេដឹកជញ្ជូនទៅកាន់ភ្ញៀវដោយផ្ទាល់។ អ្នកនឹងទទួលបានប្រាក់ចំណេញពីចន្លោះតម្លៃលក់ ដោយមិនចាំបាច់ហត់រឿងស្តុកអីវ៉ាន់។
៤/. ការរកលុយពីបណ្តាញសង្គម៖ បច្ចុប្បន្ន បណ្តាញសង្គមជា "អណ្តូងរ៉ែ" ដ៏ធំ។ អ្នកអាចផលិតវីដេអូដើម្បីទទួលបានលុយពីការផ្សាយពាណិជ្ជកម្ម (Ads Break) លើ Facebook/YouTube ឬការទទួលផ្សាយពាណិជ្ជកម្មឱ្យម្ចាស់អាជីវកម្មផ្សេងៗនៅពេលអ្នកមានអ្នកតាមដានច្រើន។ ការចែករំលែកចំណេះដឹងដែលអ្នកមានស្រាប់ គឺជាដើមទុនដ៏ល្អបំផុត។
យ៉ាងណាមិញ ការបង្កើតប្រភពចំណូលបន្ថែម មិនមែនទាមទារតែដើមទុនជាសាច់ប្រាក់នោះទេ អ្វីដែលសំខាន់បំផុតគឺ ការតាំងចិត្ត និងការចេះចាត់ចែងពេលវេលា។ ចូរចាប់ផ្តើមពីចំណុចតូចៗដែលអ្នកចូលចិត្តនៅថ្ងៃនេះ ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុ និងសុខភាពផ្លូវចិត្តដ៏រឹងមាំសម្រាប់ថ្ងៃស្អែក៕
សម្រាប់បុគ្គលិកដែលចង់ដឹងក្បួនធ្វើការសម្រេចក្តីស្រមៃ ចំណូលកើន ឡើងតួនាទីលឿន ឬម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់ យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



