សោកស្តាយ! ទូរស័ព្ទ iPhone ចំនួន ៥ម៉ូដែលនេះ មិនអាចប្រើអ៊ីនធឺណេតល្បឿនលឿន 5G ជំហ៊ានដំបូងនៅកម្ពុជាទេ
ធី ស្រីល័ក្ខJANUARY 6 202610.6 K views

កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរស័ព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង។ នៅក្នុងនោះដែរ ក្រសួងក៏បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ជំរុញការសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍ និងបំពាក់ឧបករណ៍ផ្តល់សេវា 5G

 

ជាមួយគ្នានោះដែរ ទូរស័ព្ទ iPhone ចំនួន ៥ម៉ូដែលខាងក្រោមនេះ គឺគ្មានវាសនាបានប្រើអ៊ីនធឺណេតល្បឿនលឿន 5G ជំហ៊ានដំបូងនៅកម្ពុជាទេ៖

.iPhone 6s Plus

.iPhone 8 Plus

.iPhone X

.iPhone XS Max

. iPhone 11 Pro Max

៥

ដោយឡែក ចំពោះម៉ូដែលទូរស័ព្ទដែលអាចប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿន 5G គឺ iOS ចាប់ពីស៊េរី iPhone 12 Series ឡើងទៅទើបអាចប្រើប្រាស់បាន។ យ៉ាងណាមិញ សម្រាប់ iPhone 11 Pro Max វិញទោះបីជាមិនអាចភ្ជាប់ដើម្បីប្រើប្រាស់អ៊ីនធឺណេត 5G បានក៏ដោយ ប៉ុន្តែនៅតែអាចប្រើជាមួយ iOS 26 បានជាធម្មតាដដែល។

 

គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលចង់ផ្លាស់ប្តូរទូរស័ព្ទដៃតែមិនដឹងទិញនៅហាងណាទើបមានការធានាត្រឹមត្រូវ បងប្អូនអាចទិញពីហាងទូរស័ព្ទដៃគ្នាយើងបាន ដោយមានលក់ទាំង iPhone iPad Macbook ថ្មី មួយទឹកដោយមានការធានារយៈពេល១ខែ និងផលិតផល Apple គ្រប់ប្រភេទមួយទឹកថ្មី អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៣ ៩៤ ០៥​ ០៥/០៨៥ ៩៤ ០៥ ០៥៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia