ខុសធ្ងន់ណាស់! កំហុសធំ ៥ មនុស្សតែងមើលរំលង នាំឱ្យដាច់លុយរាល់ខែ កើនតែអាយុ តែមិនសល់លុយ
Kan DaraDECEMBER 4 2025383 views

អ្នកណាៗក៏ស្អប់ការដាច់លុយ ប៉ុន្តែមនុស្សភាគច្រើនបែរជាចូលចិត្តធ្វើរឿងមួយចំនួនដែលនាំឱ្យខ្លួនឯងធ្លាក់ចូលទៅក្នុងស្ថានភាពដុនដាបមួយនេះទៅវិញ។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវកំហុសលុយទាំង៥យ៉ាងដែលមនុស្សចូលចិត្តធ្វើជាប្រចាំ នាំឱ្យដាច់លុយរាល់ខែ៖

 

១/. ដឹងថាការសន្សំល្អតែ មិនតែសន្សំ៖ ចូលចិត្តនិយាយថាសន្សំមិនសល់ ពិបាកសន្សំណាស់ព្រោះមានតម្រូវការចំណាយច្រើនខ្លាំង ប្រាក់ខែបើកបានតិចចាយតិច បើបានច្រើនក៏ចាយមិនដែលសល់។

 

/. ដឹងថាមានផែនការចំណាយល្អ តែមិនធ្វើ៖ ទទួលស្គាល់ថាដើម្បីសល់លុយ ត្រូវចាយទៅតាមផែនការ ប៉ុន្តែមិនដែលធ្វើទេរកលុយបានមកចេះតែចាយតាមចិត្តនឹកឃើញ ជួនកាលអស់លុយដោយមិនដឹងខ្លួនថាបានចាយលើរឿងអ្វីខ្លះ។

 

/. ដឹងថាការខ្ជះខ្ជាយមិនល្អ តែនៅតែបន្តធ្វើ៖ ចូលចិត្តចំណាយលុយតាមតែអារម្មណ៍ ចង់បានអ្វីក៏ទិញហ្នឹងមិនខ្វល់ទេថាវាជាតម្រូវការចាំបាច់សម្រាប់ជីវិតឬអត់ សំខាន់ឃើញទាក់ភ្នែកក៏ទិញភ្លាម សុខចិត្តទិញយកមកទុកចោល ប្រសើរជាងមិនបានទិញ។

 

/. ដឹងថាមិនគួរលង់នឹងសម្ភារតែហ៊ានខ្ចីបុលគេប្ដូរសេរីទូរស័ព្ទ (របស់ទំនើប)៖ រស់នៅដើម្បីតែផ្គាប់ភ្នែកសង្គម គ្មានលុយតែកំណត់ស្ដងដាឱ្យជីវិតខ្លួនឯងខ្ពស់ហួសសមត្ថភាព។ សុខចិត្តខ្ចីលុយអ្នកដទៃក៏បាន ជំពាក់គេជុំទិសក៏បាន សំខាន់ឱ្យតែអ្នកខាងក្រៅសរសើរថាឡូយ ព្រោះមានរបស់ថ្លៃៗប្រើប្រាស់ពេញដៃ។

 

/. ស្រមៃចង់បានចំណូលច្រើនតែបែរជាយកពេលទំនេរតាមដានរឿងភាគ៖ គ្មានពេលធ្វើការថែមម៉ោង ឬបង្កើតមុខរបរលក់ដូរបង្កើនចំណូល ប៉ុន្តែមានពេលអង្គុយមើលរឿងភាគ ចប់មូយរឿងចូលមួយរឿង ចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃ។

  

យ៉ាងណាមិញ ជិតដល់ឆ្នាំថ្មី ២០២៦ហើយ ប្រសិនបើកំពុងសាងកំហុសទាំង ៥ខាងលើ សូមឆាប់កែប្រែវាចេញ ឈប់បណ្ដោយឱ្យខ្លួនឯងរស់នៅដោយគ្មានផែនការចំណាយ ឈប់ទិញរបស់ហួសមាឌ ឈប់អាលែកហ្ស៊ីជាមួយលុយ រៀនសន្សំទុកដាក់លុយឲ្យល្អ និងរកច្រកបង្កើតចំណូលបន្ថែមទៀតទើបជាការប្រសើរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia