ធ្លាក់បាក់ឌុបមិនមែនជាថ្ងៃចុងបញ្ចប់នៃភាពជោគជ័យក្នុងជីវិតនោះទេ គ្រប់គ្នាសុទ្ធមានឱកាស អាចចាប់ផ្តើមធ្វើ ហ៊ានផ្លាស់ប្តូរនិងបង្កើតក្តីស្រមៃសម្រាប់ខ្លួនឯង។ ចំណែកឯមនុស្សបរាជ័យពិតប្រាកដគឺជាមនុស្សដែលព្រមអនុញ្ញាតឱ្យខ្លួនឯងរស់នៅជាមួយភាពបរាជ័យតែប៉ុណ្ណោះ ពោលគឺដួលហើយមិនព្រមក្រោក។ យ៉ាងណាមិញថ្ងៃនេះ Business Cambodia សូមលើកយកនូវជំនាញចំនួន៥ សម្រាប់ប្អូនៗដែលធ្លាក់បាក់ឌុប ក៏អាចរៀនបានដែរ ដើម្បីមានជំនាញ ចេះច្បាស់ប្រាក់ខែខ្ពស់ ទោះជាមិនមានសញ្ញាបត្រថ្នាក់ទី១២ក្តី៖
១.ឌីជីថលម៉ាគីងធីង [ Digital Marketing ]
ជំនាញទីផ្សារឌីជីថល គឺជំនាញដែលពេញនិយមក្នុងទីផ្សារមួយ ហើយបច្ចុប្បន្នមានមនុស្សជាច្រើនកំពុងធ្វើវា ដូចជាការរៀបចំយុទ្ធសាស្រ្តទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏រកចំណូលតាមអនឡាញជាដើម។ ជំនាញនេះមិនទាមទារតម្រូវការខ្ពស់អ្វីនោះទេ សំខាន់បំផុតគឺទេពកោសល្យ ចំណូលចិត្ត និងទាមទារឱ្យមានគំនិតច្នៃប្រឌិតសម្បូរបែប ។ ជំនាញនេះផងដែរក៏មានថ្នាក់បំប៉ន វគ្គបណ្តុះបណ្តោលខ្លីវែង តាមរយៈអនឡាញនិងនៅតាមសាលាផ្ទាល់ផងដែរ។
២.កាហ្វ្រិកឌីហ្សាញ [ Graphic design ]
កាហ្វ្រិកឌីហ្សាញគឺជាជំនាញដែលទាមទារទេពកោសល្យនិងការអត់ធ្មត់ខ្ពស់មួយ គួបផ្សំនិងភាពច្នៃប្រឌិត ហើយក៏មានសាលារៀនខ្លះទទួលបណ្តុះបណ្តាលវគ្គខ្លីផងដែរ។ ខាងក្រោមនេះគឺជាសាលាដែលមានវគ្គបង្រៀនវគ្គខ្លីលើជំនាញកាហ្វ្រិកឌីហ្សាញ https://www.facebook.com/instinct.institute
៣.ព័ត៌មានវិទ្យា [ Information Technology ]
មិនមានសញ្ញាបត្រ មិនមែនមានន័យថា មិនអាចរៀនចំណូលខ្ពស់នេះបានទេ ក្រៅអំពីរៀនជំនាញស្នូលមួយនេះ ប្អូនៗក៏អាចរៀនបរិញ្ញាបត្ររងឬក៏ទទួលវគ្គបណ្តុះបណ្តោលខ្លីៗឬរយៈពេលយូរ ដើម្បីបានចំណេះដឹងទាក់ទងនិងវិទ្យាសាស្រ្តកំព្យូទ័រផ្សេងៗ។ ជំនាញនេះដែរគឺមានផ្នែកច្រើនដូចជាការសរសេរកូដ សេវាអ៊ីនធើណែត បង្កើតវេបសាយ ឬបង្កើតកម្មវិធីជាដើម ហើយទាំងនេះសុទ្ធសឹធតែជាជំនាញប្រាក់ខែខ្ពស់ ឱ្យតែយើងចេះច្បាស់ទទួលការបណ្តុះបណ្តោលត្រឹមត្រូវ។
ខាងក្រោមនេះជាសាលាបណ្តុះបណ្តាលជំនាញ វិទ្យាសាស្រ្តកំព្យូទ័រhttps://www.facebook.com/itstepcambodiahttps://www.facebook.com/itstepcambodia
៤. ថតរូប [ Photographer ]
អាចនិយាយបានថាជំនាញមួយនេះ គឺងាយស្រួលរៀន ប៉ុន្តែបើសិក្សាឱ្យដល់គឺទាមទារបច្ចេកទេសទើបអាចចាប់វាជាអាជីពបាន។ ជំនាញថតរូបប្អូនៗអាចរៀនតាមរយៈការមើលរបៀបថតរូប មើលវីដេអូដែលបង្ហាញអំពីគំនិតនៃការថតរូប ហើយប្អូនៗក៏អាចចូលរៀនវគ្គបណ្តុះជំនាញថតរូបបានផងដែរ ដើម្បីឱ្យយល់ស៊ីជម្រៅនិងបម្រែខ្លួនទៅជាអ្នកជំនាញតែម្តង។
៥.បច្ចេកទេស [ Technical ]
ជំនាញបច្ចេកទេសគឺជាជំនាញដែលមិនអាចខ្វះបានក្នុងទីផ្សារ មិនថាបច្ចេកទេសអ្វីក៏ដោយ ប្អូនអាចដកពិសោធន៍ពីការងារ រៀនពីការងារដែលខ្លួនកំពុងធ្វើ មិនថាជាបច្ចេកទេសអ្វីនោះទេ ប្រឹងរៀនពីអាជីព ធ្វើវាឱ្យអស់ពីសមត្ថភាព ហើយវានឹងក្លាយជាជំនាញស្នូលអាចជួយរកចំណូលបានច្រើន ប្រសិនតាំងចិត្តរៀនឱ្យអស់ រៀនពីបទពិសោធន៍និងការអនុវត្តផ្ទាល់លើការងារ។
ជាចុងក្រោយតាមរយៈអត្ថបទនេះចាបក្រហមមិនមានចេតនាណាមួយមិនឱ្យតម្លៃការអប់រំនោះទេ គ្រាន់តែចង់លើកទឹកចិត្តដល់អ្នកមិនមានលទ្ធភាពរៀនសូត្រខ្ពង់ខ្ពស់ ឬប្រឡងមិនជាប់ កុំឱ្យអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឱ្យតែអ្នកតាំងចិត្តថារៀនសូត្រ ទីណា ពេលវេលាណាក៏ក្លាយជាសាលារៀនរបស់អ្នកដែរ ព្រោះថាសាលារៀនជីវិតគ្មានដែនកំណត់នោះទេ៕
អត្ថបទដោយ៖ ពីង ជូអេង


