រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយគាំពារសង្គមបន្ថែមទៀត តាមរយៈការចេញប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ។
ជាមួយគ្នានោះដែរ ស្រ្តីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស ដែលស្ថិតក្នុងចំណោម ៥ក្រុមខាងក្រោមនេះនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋមានដូចជា៖
១. សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងនៅពេលសម្រាលកូន ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពី ការងារ និងមានសញ្ជាតិខ្មែរ
២. សមាជិក ប.ស.ស. ជាមន្ដ្រីរាជការ ជាស្រ្ដីមានផ្ទៃពោះក្នុងក្របខណ្ឌមុខងារ សាធារណៈ ដែលបម្រើការងារ នៅតាមក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោម ជាតិដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
៣. សមាជិក ប.ស.ស. ជាមន្រ្ដីកម្មសិក្សា និងមន្ដ្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការ ទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ
៤. សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ (ពីរ)ឆ្នាំ ដែលជាមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ
៥. សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ (ពីរ)ឆ្នាំ នៃក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។

គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គមបានផងដែរ៕


