ប្រ.យ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុនចំនួន៥ ដែលរកស៊ីគ្មានអាជ្ញាបណ្ណ
ធី ស្រីល័ក្ខFEBRUARY 16 2026499 views

យោងតាមលិខិតរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំចំនួន៥។ ដោយអាជីវកម្មទាំងនោះរួមមានដូចខាងក្រោម៖

 

. ក្រុមហ៊ុន វើលវ៉ាយដ៏ អេមផាយ ឃែភីថល ឯ.ក មានទីតាំងស្ថិតនៅ ភូមិវាល សង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប

. ក្រុមហ៊ុនបុរី រស្មី បាត់ដំបង ឯ.ក គម្រោង “បុរី រស្មីបាត់ដំបង” មានទីតាំងស្ថិតនៅ ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

. ដីឡូតិ៍វីឡាឯកភ្នំទំនើប មានទីតាំងស្ថិតនៅ ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

. គម្រោងដីឡូតិ៍ ត្រពាំងទំនាប់ មានទីតាំងស្ថិតនៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល

.ហាងបញ្ចាំ សមិទ្ធិផល មានទីតាំងស្ថិតនៅ ភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ

 

គួរជម្រាបថា ក្នុងសេចក្តីជូនដំណឹងនោះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានអំពាវនាវឲ្យសាធារណជន ទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូត៍ដែលគ្មានអាជ្ញាបណ្ណ ខាងលើ ដែលអាចធ្វើឲ្យប៉ះពាល់ ឬខាតបង់ផលប្រយោជនណាមួយជាយថាហេតុ៕

១៩២០២១២២

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia