ចេះច្បាស់ចំណូ.លខ្ពស់! រៀនក្រាហ្វ្រិចឌីហ្សាញហ្វ្រីៗ ពីឆាណែលយូធូប៥នេះ មិនអស់លុ.យ១រៀល
Ping Chou EngDECEMBER 17 20233.5 K views

យោងតាមការចុះផ្សាយរបស់ CNBC កាលពីដើមឆ្នាំ២០២៣ បានឱ្យដឹងថាជំនាញរចនាក្រាហ្វិក ( Graphic Design) អាចរកចំណូលបានចន្លោះពី២៤-១៤៥ដុល្លារក្នុងរយៈពេល១ម៉ោង សម្រាប់អ្នកដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់។

 

ដូច្នេះសម្រាប់អ្នកដែលចង់ចេះជំនាញនេះ មិនទាន់ចេះសោះ ឬចេះខ្លះៗហើយ អាចរៀនអំពីគន្លឹះក៏ដូចជាមេរៀនខ្លះៗពីឆាណែលយូធូប បរទេសទាំង៥នេះ ដែលជាប៉ុស្តិ៍ផលិតមាតិកាបង្ហាញ និងបង្រៀន ចំពោះប្រធានបទឌីហ្សាញ​ ដែលបងប្អូនខ្មែរយើងអាចទស្សនាបានដោយឥតគិតថ្លៃ៖

 

 

មានអ្នកតាមដាន1.24លាននាក់ និងវីដេអូផលិតបានជាង1000 ឆាណែលមួយនេះគឺធ្វើសកម្មភាពជាច្រើនដែលទាក់ទិនទៅនឹងក្រាហ្វិកឌីហ្សាញ អំពីគន្លឹះខ្លីៗលើមុខងារនានាជំនួយដល់ការឌីហ្សាញ ដូចជាការប្រើពណ៍ ប្រើអក្សរ​និងមេរៀនជាច្រើនផ្តុំគ្នាពីក្រាហ្វិកឌីហ្សាញ។

 

. Gareth David Studio

 

ឆាណែលមួយនេះមានអ្នកចុចតាមដាន ៦៩៣K ដែលមានវីដេអូចំនួន 359 ដែលក្នុងនោះមានវីដេអូដែលនិយាយអំពីការរៀនរចនារូបសន្លឹក , រូបឡូហ្គូ ,មេរៀនសិក្សាឥតគិតថ្លៃនិងសំណួរចម្លើយ និងព័ត៌មានផ្សេងៗស្តីពីជំនាញមួយនេះ។

 

. Dansky

 

ជាបុស្តិ៍ដែលមានមាតិកាផលិតដើម្បីជាផ្លូវជំរុញឱ្យអ្នកដែលមានជំនាញឌីហ្សាញកាន់តែបង្កើនកម្រិតជំនាញរបស់ខ្លួនបន្ថែមទៀត ឆាណែលមួយនេះមានបង្ហាញអំពីរបៀបធ្វើមួយចំនួនធំលើការរចនាចំណុចតូចៗឱ្យកាន់តែទាក់ទាញលើការងារឌីហ្សាញដែលអ្នករចនាមិនគួរមើលរំលង។

 

. Will Paterson 

 

បុស្តិ៍មួយនេះនឹងជួយអ្នកចង់បន្ថែមជំនាញ ឱ្យសម្រួចជំនាញឌីហ្សាញនេះលើការរចនាអក្សរបែបដៃ រចនាឡូហ្គោនិងម៉ាកយីហោអាជីវកម្មល្បីៗ។ មានអ្នកតាមដាន៨៤៥K និងមានជាង៨០០វីដេអូមាតិកាអំពីជំនាញក្រាហ្វ្រិចឌីហ្សាញ។

 

. LOGO DESIGN SCHOOL

 

ផ្ទុកទៅដោយវីដេអូជាង៦០០ និងមានអ្នកតាមដានប្រមាណជាង៥៣K ប៉ុស្តិ៍យូធូបមួយនេះគឺបង្ហាញអំពីការរចនា Logo ជាច្រើនសម្រាប់អ្នកចង់រៀនលើផ្នែកឡូហ្គោ និងការកែរូបភាព។

 

ដូច្នេះចំពោះបងប្អូនដែលកំពុងរៀនជំនាញនេះ ចេះខ្លះៗហើយ និងមិនចេះសោះក៏អាចមើលវីដេអូទាំងនេះជាភាសាអង់គ្លេស ដើម្បីជាជំនួយចំណេះដឹង និងអ​នុវត្តតាមបានដើម្បីកើតជាប្រយោជន៍លើជំនាញ ច្នៃចេញជាចំណូល ដូចលោក Brain Tracy សេដ្ឋីនិពន្ធវ័យ៧៩ឆ្នាំបានលើកឡើងថា “សេដ្ខីវ័យ៧៩ឆ្នាំរូបនេះបានលើកឡើងថា “អ្នកជំនាញមិនដែលឈប់រៀន អ្នកជំនាញមិនដែលឈប់អភិវឌ្ឍន៍ខ្លួននោះទេ ជាពិសេសរៀនឱ្យចំគោលដៅដែលគេកំពុងធ្វើ”៕

 

អត្ថបទដោយ៖ ពីង ជូអេង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia