ចង់បានចំណូលថែម គួរឆ្លៀតធ្វើ! មកស្គាល់មុខរបរ៤ ដែលយើងអាចធ្វើនៅជុំវិញផ្ទះបានអាចទាញចំណូលបានរាល់ថ្ងៃ
ធី ស្រីល័ក្ខJUNE 24 2026390 views

អ្នកណាខ្លះនៅផ្ទះទំនេរៗហើយចង់រកលុយបន្ថែមដើម្បីបង្កើនប្រាក់ចំណូល តែមិនចង់ធ្វើដំណើរទៅក្រៅ កុំបារម្ភថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្គាល់មុខរបរ ៤ ដែលយើងអាចធ្វើនៅជុំវិញផ្ទះបាន ហើយអាចទាញចំណូលបានរាល់ថ្ងៃទៀតផងបើនិយាយពីដើមទុនវិញមិនបាច់ចំណាយច្រើន មិនបាច់ជួលតូប ហើយសំខាន់អ្នកនៅក្នុងភូមិ ឬក្នុងបុរីជាមួយគ្នានឹងក្លាយជាម៉ូយដំបូងរបស់យើងតែម្តង។ មុខរបរទាំង៤ នោះមានដូចខាងក្រោមនេះ៖

 

១. ធ្វើម្ហូបប្រអប់ និងអាហារសម្រន់លក់តាមអនឡាញ 

បច្ចុប្បន្នប្រជាជនខ្មែរ ជាពិសេសអ្នកធ្វើការការិយាល័យ និងសិស្ស-និស្សិត ចូលចិត្តកុម្ម៉ង់អាហារញ៉ាំតាម App ដូចជា Foodpanda, Grab អីជាដើមព្រោះពួកគេមិនសូវមានពេលធ្វើម្ហូបខ្លួនឯង។ ដូច្នេះហើយជំហ៊ាននៃការចាប់ផ្តើមដំបូងៗអ្នកមិនបាច់បើកហាងធំដុំទេ គឺប្រើប្រាស់ផ្ទះបាយដែលមានស្រាប់អ្នកអាចជ្រើសរើសធ្វើអាហារសុខភាព ម្ហូបប្រអប់ប្រចាំសប្តាហ៍ ឬអាហារសម្រន់ប្លែកៗ ដូចជា ជ្រក់ជើងមាន់ ផ្លែឈើកាត់ស្រស់ៗដាក់ប្រអប់ហើយលក់ក្នុង App បាន។

 

ដើម្បីឱ្យទាក់ទាញអតិថិជន អ្នកត្រូវចេះពីរបៀបថតរូបម្ហូបឱ្យស្អាត រួចផុសវីដេអូខ្លីៗនៅលើ TikTok Facebook Reels ដើម្បីទាញម៉ូយ។ ចំពោះការដឹកជញ្ជូន បើជិតៗផ្ទះ ឬក្នុងបុរីជាមួយគ្នា យើងអាចដើរ ជិះម៉ូតូឌុបឱ្យខ្លួនឯង ឬប្រើសេវាដឹកជញ្ជូនខាងក្រៅសម្រាប់ម៉ូយឆ្ងាយផងដែរ។

10

. បើថ្នាក់បង្រៀនគួរ ឬបណ្តុះបណ្តាលជំនាញតាមអនឡាញ

ចំពោះជំនាញមួយនេះ គឺចាប់ផ្តើមដោយមិនអស់ដើមទុនទាល់តែសោះ ឱ្យតែមានចំណេះដឹងច្បាស់លាស់ បងប្អូនអាចបើកបង្រៀនភាសាបរទេស អង់គ្លេស ចិន ជំនាញកុំព្យូទ័រ ឬបង្រៀនគួរមុខវិជ្ជាសាលាចំណេះទូទៅ។ យើងអាចបង្រៀនតាមទម្រង់ Zoom, Google Meet Telegram ដោយបង្កើតជាថ្នាក់ក្រុមតូចៗ និងគិតថ្លៃសិក្សាប្រចាំខែពីសិស្សបានផងដែរ។

11

.ដាំបន្លែលើទឹកឬផ្កាលម្អក្នុងផ្ទះ

សក្តានុពល៖ មនុស្សសម័យនេះស្រឡាញ់សុខភាព ចូលចិត្តញ៉ាំបន្លែគ្មានគីមី និងនិយមទិញដើមឈើតូចៗដាក់លើតុធ្វើការ។ ប្រិយមិត្តអាចប្រើធ្នើរដាំបន្លែលើទឹកនៅលើដំបូលផ្ទះ ឬមុខផ្ទះម្យ៉ាងទៀត អាចបណ្តុះកូនឈើលម្អងាយៗដូចជា ដើមលុយ ឬដើមដំបងយក្សសម្រាប់លក់បានដូចគ្នា។យើងអាចលក់ជូនអ្នកជិតខាងដែលចង់បានបន្លែស្រស់ៗ ឬថតរូបលក់តាមអនឡាញសម្រាប់អ្នកចង់ទិញទៅតុបតែងហាងកាហ្វេ និងការិយាល័យ។

9

.បោកអ៊ុតខ្នាតតូចនិងសេវាបោកស្បែកជើង

អ្នករស់នៅតាមខុនដូ ឬបុរី មិនសូវមានទីធ្លាហាលខោអាវ ហើយយុវវ័យសម័យនេះនិយមពាក់ស្បែកជើងប៉ាតាថ្លៃៗ តែមិនបោកខ្លួនឯង។ ជំហ៊ាននៃការចាប់ផ្តើមដំបូងយើងអាចទិញម៉ាស៊ីនបោក និងសម្ងួតខ្នាតតូចសិន រួចទទួលបោកអ៊ុតខោអាវ។ ដើម្បីទាក់ចិត្តម៉ូយ យើងអាចផ្តល់សេវាកម្មពិសេសទទួលនិងដឹកជញ្ជូនដល់ផ្ទះហ្វ្រីសម្រាប់អ្នកនៅក្នុងបុរី ឬភូមិជាមួយគ្នា ដើម្បីទាញចិត្តម៉ូយ។

 

គួរជម្រាបថា ការបង្កើតចំណូលបន្ថែមនៅជុំវិញផ្ទះក្នុងសម័យកាលនេះ គឺមិនទាមទារដើមទុនធំដុំ ឬការជួលតូបថ្លៃៗនោះទេ តែវាទាមទារនូវការសង្កេតមើលតម្រូវការជាក់ស្តែងជុំវិញខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យអស់លទ្ធភាព៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia