អ្នករកស៊ីត្រូវដឹង! ចង់រកស៊ីវិស័យម៉ាត បើហ៊ានតែរំលង ៤ចំណុចនេះ ដឹងតែរកស៊ីចាញ់គេហើយ
ធី ស្រីល័ក្ខFEBRUARY 13 202633 views

បច្ចុប្បន្ននេះ យើងមើលឃើញថាវិស័យម៉ាតនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកដុះដាលច្រើន គួរឱ្យកត់សម្គាល់ មានទាំងយីហោក្នុងស្រុកនិងយីហោក្រៅស្រុក ដែលទាំងនេះធ្វើឱ្យអ្នករកស៊ីវិស័យម៉ាតត្រូវតែពង្រឹងការរកស៊ីរបស់ខ្លួនបន្ថែមទៀត ព្រោះកាលណាម៉ាតបើកកាន់តែច្រើនកម្រិតនៃការ ប្រកួតប្រជែងក៏កាន់តែខ្លាំងទៅតាមនោះផងដែរ។ ហេតុនេះប្រសិនបើមិនចង់ឱ្យរកស៊ីចាញ់គេទេ អ្នក រកស៊ីវិស័យម៉ាតគួរតែមើលទៅលើចំណុចសំខាន់ៗ ៤ នេះ ៖   

            

១.ដឹងពីចំណុចខ្លាំង កែតម្រូវចំណុចខ្សោយ៖ រកស៊ីបើដឹងពីចំណុចខ្លាំងខ្លួនឯងស្មើនឹងការរកឃើញ ភាពរីកចម្រើន ព្រោះចំណុចខ្លាំងរបស់អាជីវកម្មនីមួយៗជាចំណុចលេចធ្លោមួយដែលមិនអាច មានហាងណាដូច និងអាចលួចទៅបានហេតុនេះម្ចាស់អាជីវកម្មត្រូវរកឱ្យឃើញពីចំណុចខ្លាំងរបស់ខ្លួនឯងឱ្យឃើញ ។ ទន្ទឹមនឹងចំណុចខ្លាំង ម្ចាស់អាជីវកម្មក៏ត្រូវរកពីចំណុចខ្វះខាតរបស់ខ្លួនឯងផងដែរ ត្រូវដឹងថាភ្ញៀវដែលចូលមករកសេវាកម្មយើងពេញចិត្តអីមិនពេញចិត្តអីដើម្បីធ្វើការកែតម្រូវឱ្យបាន ទាន់ពេលវេលា កុំចាំដល់អស់ភ្ញៀវទើបធ្វើការកែខៃ។

 

២.ទំនិញថ្មីៗ៖ សម្រាប់ម៉ាតជាកន្លែងដែលមានលក់ទំនិញច្រើនសំបូរបែប ដូចនេះម៉ាតម្ចាស់ហាង គួរតែមានទំនិញសំបូរបែបដើម្បីបំពេញតម្រូវការអតិថិជន ការនាំចូលទំនិញថ្មីៗនិងមានគុណភាពល្អ ជាចំណុចប្រកួតប្រជែងយ៉ាងល្អដែលគួរតែពិចារណា ព្រោះកាលណាហាងមានទំនិញថ្មីចូលជាប្រចាំ ភ្ញៀវក៏មិនងាយទៅណាព្រោះដឹងថាហាងយើងតែងមានអ្វីថ្មីទៅច្រើនដងក៏មិនធុញ។  

       

៣.រក្សាអតិថិជនចាស់៖ ស្របពេលដែលម្ចាស់ហាងកំពុងតែចាប់យកអតិថិជនថ្មី ក៏ត្រូវថែរក្សាអតិថិ ជនចាស់ផងដែរ ព្រោះថាពួកគេជាអ្នកដែលធ្លាប់ប្រើប្រាស់សេវាកម្មអ្នកកន្លងមកហើយ ហើយ ពួកគេនេះហើយដែលអាចក្លាយជាប្រព័ន្ឋផ្សព្វផ្សាយយ៉ាងមានប្រសិទ្ឋភាពសម្រាប់អ្នកទៅកាន់អ្នក ផ្សេងៗទៀតបានល្អជាងការធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមទៅទៀត ព្រោះការផ្សព្វផ្សាយពី មួយទៅមួយទទួលបានទំនុកចិត្តនិងការជឿជាក់ជាងការផ្សព្វផ្សាយណាៗទាំងអស់ ដូច្នេះ ចង់បើកម៉ាតមួយឈរជើងបានយូរកុំរំលងចំណុចនេះ។

 

៤.កំណត់អតិថិជនគោលដៅអ្នក៖ រកស៊ីអ្វីក៏ដោយមិនមែនតែវិស័យម៉ាតទេត្រូវគិតមុនគេពេលបើកគឺត្រូវកំណត់អតិថិជនត្រូវដឹងថាអ្នកជាអ្នកដែលអតិថិជនគោលដៅរបស់យើងអាយុប៉ុន្មាន ចូលចិត្តញ៉ាំអាហារ ភេសជ្ជៈប្រភេទណាជាដើម ដើម្បីបើកទៅត្រូវតម្រូវការរបស់ភ្ញៀវ។ ឧទាហរណ៍ថា យើងបើកម៉ាតមួយនៅជិតសាលារៀន និងកន្លែងសម្បូរអ្នកធ្វើការ ដូច្នេះអាហារនិង បរិយាកាសក្នុងហាងត្រូវរៀបចំត្រូវតាមប្រភេទនៃអតិថិជននៅតាមតំបន់នោះ ដោយមានជាកន្លែង សម្រាប់អង្គុយលេង ឬអង្គុយធ្វើការបាន រីឯអាហារអាចជាប្រភេទអាហារសម្រន់ ភេសជ្ជៈដែលត្រូវ ទៅតាមអាយុនិងស្ថានភាពរបស់អតិថិជន ដើម្បីផ្តល់ភាពងាយស្រួលនៅពេលពួកគាត់ ចូលមកទិញ៕            

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia