មកនៅភ្នំពេញ ចង់ទិញឥវ៉ាន់ដាក់បន្ទប់ជួល នេះជាកន្លែងលក់ទំនិញ៤មានលក់សុទ្ធតែរបស់ធូរថ្លៃបំផុត
ធី ស្រីល័ក្ខNOVEMBER 16 2023523 views

សម្រាប់បងប្អូនដែលមករស់នៅភ្នំពេញ ហើយត្រូវការទិញទំនិញដាក់ក្នុងបន្ទប់ជួល ឬក៏ដាក់នៅផ្ទះប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញទំនិញថ្លៃៗដាក់នៅក្នុងបន្ទប់លេងជាបញ្ហាទៀតហើយ ខាងក្រោមនេះជាកន្លែងលក់ទំនិញធូរថ្លៃៗទាំង៤ នៅភ្នំពេលដែលមានលក់ទំនិញចាប់ពី១ដុល្លារបងប្អូនអាចទៅរកទិញបានប្រសិនជាចង់ទិញដាក់ក្នុងបន្ទប់ពេលមករស់នៅភ្នំពេញដើម្បីធ្វើការឬបន្តការសិក្សា។

ហាង Beli៖ គឺជាហាងបោះដុំទំនិញធូរថ្លៃមួយនៅទីក្រុងភ្នំពេញ មិនតែប៉ុណ្ណោះនាពេលបច្ចុប្បន្នហាងលក់ទំនិញមួយនេះកំពុងពង្រីកទីតាំងជាច្រើននៅតាមបណ្តាខេត្ត ក្រៅពីលក់ទំនិញហើយហាង Beli ក៏មានបោះដុំទំនិញមកពីចិនធូរថ្លៃផងដែរ ហើយបើក្រឡេកមកមើលមុខទំនិញនៅហាងវិញគឺមានរាប់រយមុខដែលជារឿងងាយស្រួលបំផុតសម្រាប់អ្នកដែលត្រូវការទំនិញដើម្បីប្រើប្រាស់ក្នុងផ្ទះ ព្រោះហាងនេះមានជម្រើសច្រើនសម្រាប់ជ្រើសហើយចំពោះតម្លៃវិញបើលក់ធម្មតាគឺតម្លៃ ០,៩$ ចំណែកបោះដុំវិញគឺតម្លៃ 0,៧ដុល្លារ។

11

ហាង WinSou៖ WinSouជាកន្លែងលក់របស់របរ សម្ភារប្រើប្រាស់ជាច្រើនសម្បូរបែបចម្រុះពណ៍គ្នា មានទាំងរបស់ប្រើក្នុងផ្ទះបាយ បន្ទប់គេង សម្ភារក្នុងការិយាល័យ បន្ទប់ទឹក និងកន្លែងផ្សេងទៀត សរុបមានជាង ១ម៉ឺនមុខទំនិញ។អ្វីដែលកាន់តែពិសេសទៀតនោះ គ្រប់មុខទំនិញដែលមានលក់នៅក្នុងផ្សារ WinSou លក់ក្នុងតម្លៃត្រឹមតែ ១.១ដុល្លារគ្រប់មុខទាំងអស់។

ហេតុដូចនេះសម្រាប់ អ្នកដែលចូលចិត្តដេគ័របន្ទប់គេង កន្លែងធ្វើការ និងផ្ទះ ហើយចង់បានរបស់ស្អាតៗមានគុណភាព តម្លៃធូរថ្លៃអាចទៅទិញនៅផ្សារទំនើប WinSou បានទាំង ៤ សាខារួមមាន ៖ ស្ទឹងមានជ័យ ចោមចៅ ផ្សារដីហ៊ុយ និង សាខាច្បារអំពៅ បានចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨យប់។

10

ហាងសាគូរ៉ា៖ វាជាហាងលក់សម្ភារថ្មីនិងមួយទឹករបស់ជប៉ុនដ៏សម្បូរបែបរាប់ពាន់មុខ ហើយទំនិញភាគ ច្រើនក៏នាំចេញពីប្រទេសជប៉ុនដូចគ្នា រាប់ចាប់តាំងពីផលិតផលអគ្គិសនី និងរបស់ប្រើប្រាស់នៅក្នុងផ្ទះទូ ទៅ គឺមាននៅក្នុងហាងនេះទាំងអស់ អ្វីដែលកាន់តែពិសេសនោះ ហាងនួយនេះមិនត្រឹមតែលក់ទេ តែក៏អាចទិញផលិតផលមួយទឹកៗចូលវិញផលដែរ ។

១២Jingi Japan Newsed​​ & Outlet Center៖ ជាកន្លែងលក់ទំនិញមួយទឹកនាំចូលពីប្រទេសជប៉ុន ដែលមានទំនិញជាង ៥ម៉ឺនមុខកំពុងដាក់លក់ មានទាំងស្បែកជើង កាបូប ខោអាវ គ្រឿងសង្ហារឹម សម្ភារផ្ទះបាយនិងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត ចំណែកឯតម្លៃវិញគឺធូរថ្លៃមាន ១ដុល្លារ ៥ដុល្លារ និង ១០ដុល្លារ ទៅតាមប្រភេទផលិតផលនីមួយៗដែលមានបិតនៅលើផលិតផលផ្ទាល់តែម្តង។ សម្រាប់បងប្អូនដែលនិយមនិងចូលចិត្តផលិតផលរបស់ជប៉ុន ចង់បានតម្លៃធូរថ្លៃ ហើយគុណភាពអាចទទួលយកបាន អាចធ្វើការទៅកាន់ហាងផ្ទាល់ដែលមានទីតាំង ឃ្លាំងលេខ1278 ម៉ុងរឹទ្ធី(1928) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញឬផេកផ្លូវការ ៖ Jingi Japan Newsed&Outlet Center៕

១៣

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia