ធ្វើការកុំងា.ប់ក្រឡា! មកស្គាល់ ប្រភពចំណូ.លធំៗ៤ អាចរកលុ.យបន្ថែមបាន ពីការងារប្រចាំថ្ងៃ
Kan DaraFEBRUARY 17 20261.4 K views

ក្នុងរបត់សេដ្ឋកិច្ចពុំមានស្ថិរភាព មនុស្សជួបបញ្ហាលុយកាក់ កើតស្ត្រេស ចំណាយច្រើនជាងចំណូល មិនដឹងរកច្រកចេញតាមផ្លូវណា។ ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញប្រភពចំណូលធំៗ៤ ដែលអ្នកអាចរកបន្ថែមបាន ពីការងារប្រចាំថ្ងៃ៖

 

 

/. ប្រាក់ឧបត្ថម្ភពីលើប្រាក់ខែ

 

ប្រើជំនាញធ្វើការ ក្នុងនាមជាបុគ្គលិករបស់ស្ថាប័នណាមួយ ដើម្បីទទួលបានប្រាក់ខែ ចិញ្ចឹមឆ្នាំងបាយ។ ចំណូលច្រកទី១នេះ មានស្ថិរភាព និងជាប់លាប់ រីឯចំនួនច្រើនឬតិច គឺអាស្រ័យទៅលើតួនាទី និងសមត្ថភាពបំពេញការងាររបស់អ្នក។ លក្ខណពិសេស នៅក្រុមហ៊ុនខ្លះមានប្រាក់ឧបត្ថម្ភបន្ថែម ឬប្រាក់លើកទឹកចិត្ត ជាមួយអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

 

/. ប្រាក់កម្រៃជើងសារ

 

ប្រាក់កម្រៃជើងសារឬប្រភេទប្រាក់ទីពីរ មានលក្ខណៈល្អណាស់សម្រាប់អ្នកដែលកំពុងសិក្សា ឬកំពុងបម្រើរការងារពេញម៉ោង។​ ឧទាហរណ៍ អ្នកជួយគេលក់ផ្ទះមួយកន្លែង លក់ដីមួយកន្លែង ឬក៏ជួលឬលក់អចលនទ្រព្យផ្សេងៗទៀត ហើយអ្វីដែលអ្នកទទួលបានមកវិញនោះគឺ ប្រាក់កម្រៃជើងសារ (commission) នេះឯង។ ក្រៅពីអចលនទ្រព្យ នៅមានទ្រព្យជាច្រើនទៀត ឬក៏មានការងារមួយចំនួនដែលអ្នកជួយគេ គេគិតជាកម្រៃជើងសារមកឲ្យអ្នក។ ប្រាក់ទីពីរនេះ គឺសម្រាប់អ្នកដែលពូកែខាងលក់ អ្នកដែលមានជំនាញលក់ខ្លាំង ពួកគេអាចនឹងទទួលបានប្រាក់កម្រៃជើងសារច្រើន។

 

/. ចាប់លុយលើមេឃ

 

១/. កម្មវិធី Facebook៖ សម្រាប់បណ្តាញសង្គមមួយនេះអ្នកប្រើប្រាស់អាចមានច្រើនច្រកក្នុងការបង្កើតចំណូលពីវា។ ទីមួយ Ads Break ជាការផលិតវីឌីអូដែលមានអ្នកមើលច្រើន យើងអាចបើករកលុយពី Facebook បានតាមរយៈការដាក់ពាណិជ្ជកម្មនៅលើវីឌីអូទាំងនោះ។ ទីពីរ Instant Articles ជាការសរសេរអត្ថបទដោយយក Ads ពី Facebook។ និងទីបី ការទទួលផ្សាយពាណិជ្ជកម្ម (ផ្សព្វផ្សាយវីឌីអូផ្ទាល់ខ្លួន និងទៅថតទីតាំងរបស់ភ្ញៀវផ្ទាល់) និងទីបួន ការលក់ផលិតផល (លក់ផលិតផលឲ្យគេ និងលក់ផលិតខ្លួនឯង) ជាដើម។

 

យ៉ាងណាមិញ ដើម្បីអាចរកលុយពី Facebook បានអ្នកត្រូវបំពេញតាមលក្ខខណ្ឌចំនួន៤គឺ (១)ត្រូវមានហ្វេសប៊ុកផេក និងផុសវីដេអូឱ្យបានទៀតទាត់ (២)ត្រូវមានអ្នក Followers ចាប់ពី ១០,០០០ ឡើងទៅ (៣)មានអ្នកមើលវីដេអូរយៈពេល ៦០០,០០០ (៦០ម៉ឺន)នាទី ក្នុងរយៈពេល៦០ថ្ងៃ និង(៤)ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Facebook បាន។ ក្នុងនោះយោងតាមគេហទំព័រ GAMESPEC ដែលដកស្រង់ពីរបាយការណ៍អ្នកត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា អ្នកផលិតវីឌីអូនៅអាស៊ីអាចរកចំណូលបានជាមធ្យម ៥ដុល្លារ ខណៈនៅអឺរ៉ុប អ្នកបង្កើតមាតិកាអាចរកបានចន្លោះពី ៣-៩ដុល្លារ ក្នុង 1K VIEWS។

 

២/. កម្មវិធី Youtube៖ មានមនុស្សមិនក្រោមលាននាក់ទេដែលចូលមើលវីឌីអូក្នុង Youtube មួយថ្ងៃៗ ហើយក្នុងចំណោមមនុស្សទាំងអស់នោះអាចនឹងមានអ្នកម្នាក់ផងដែរ។ ប្រសិនបើចង់ធ្វើការទាញចំណូលពីវា អ្នកអាចចាប់ផ្តើមផលិតប្រភេទវីឌីអូដែលខ្លួនចូលចិត្ត ទៅតាមទេពកោសល្យ និងជំនាញរបស់អ្នក បន្ទាប់មក  Upload វីឌីអូទាំងនោះនៅក្នុង Youtube។

 

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Business Insider បានឱ្យបង្ហាញថា ប្រាក់ចំណូលដែលរកបានពី Youtube ជាទូទៅបានតាមរយៈ ការឧបត្ថម ការលក់ទំនិញ និងមួយផ្នែកធំបានពីស្ពតពាណិជ្ជកម្មដែលដាក់ដោយ Google។ រីឯលក្ខខណ្ឌដែលអាចរកលុយបានគឺ មានចំនួន Subscribers ១ពាន់នាក់ និងចំនួនមើលមាន ៤ពាន់ម៉ោងក្នុង១ឆ្នាំទើបចាប់ផ្តើមអាចរកលុយបាន។

 

ប្រភពដដែលបានបន្តថា តាមរបាយការណ៍សម្ភាសន៍របស់ពួកគេជាមួយអ្នកធ្វើវីឌីអូ Youtube បាននិយាយថា ជាទូទៅពួកគេអាចរកបានចន្លោះពី ២ដុល្លារ ទៅ ១២ដុល្លារ ក្នុងចំនួនអ្នកមើល ១K ឬ ១,០០០ដង ដែលចំនួននេះជាទិន្នន័យស្រង់ពីបរទេសដោយឡែកសម្រាប់នៅស្រុកខ្មែរ យ៉ាងណានោះក៏មិនទាន់បង្ហាញជាក់លាក់នៅឡើយនោះទេ។

 

៤/. ឈ្មួញកណ្តាលទំនើប

 

ឈ្មួញកណ្តាលទំនើប ឬ Drop Shipping ជាការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកដោយទទួលយកការបញ្ជាទិញរបស់អតិថិជន មិនចាំបាច់មានស្តុកជាក់ស្តែងនៅក្នុងដៃ ឬហៅម្យ៉ាងទៀតថា របរធ្វើនំអត់ម្សៅ។ របរនេះមិនត្រូវការចំណាយដើមទុនទេ គ្រប់ពេលដែលមានការបញ្ជាទិញអីវ៉ាន់ពីអតិថិជនទៅកាន់ក្រុមហ៊ុនតាមរយៈអ្នក នោះអ្នកនឹងទទួលបានកម្រៃជើងសារហោះចូលកុងធនាគារទាំងបិទភ្នែក។ Dropshipping អាចធ្វើបាននៅលើបណ្តាញ Platform E-commerce អន្តរជាតិធំៗដូចជា Ebay, Etsy, និង Shopify ជាដើម។ ឧទាហរណ៍ អីវ៉ាន់តម្លៃដើម ២០ដុល្លារ អាចដាក់លក់ទៅក្រៅប្រទេសបានចន្លោះពី ៤៥-៨០ ដុល្លារឯណោះ ហើយបើប្រៀបជាមួយការយកមកលក់នៅខ្មែរគឺខុសគ្នាឆ្ងាយ ដោយហេតុថា ប្រទេសគេរីកចម្រើន ហើយលុយមានតម្លៃថោក។

       

ចំពោះដំណើរការនៃការធ្វើ Dropshipping៖

១. យកឥវ៉ាន់ពីរោងចក្រផុសលក់បន្តក្នុងវេបសាយ

២. ពេលភ្ញៀវចុចបញ្ជាទិញយកប្រាក់ដែលភ្ញៀវបង់រួចទៅទិញឥវ៉ាន់បន្ត ពីរោងចក្រក្នុងតម្លៃដើម (មិនបាច់ទិញស្តុកទេ) ហើយរក្សាទុកប្រាក់ចំនេញ

៣. រោងចក្រជាអ្នករៀបចំ និង ដឹកជូនភ្ញៀវរបស់យើង មិនចាំបាច់ហត់ទេ

អ្វីដែលត្រូវមាន ដើម្បីចាប់ផ្តើម ត្រូវចេះបង្កើតវេបសាយលក់ទំនិញ (មិនចេះសរសេរកូដ ក៏អាចធ្វើបាន), ចេះស្វែងរកផលិតផលល្អៗ តម្លៃធូរៗ គុណភាពល្អ ពេញនិយម, ចេះកម្មង់ទំនិញពីរោងចក្រផ្ទាល់ និងយល់ដឹងពីយុទ្ធសាស្រ្តទីផ្សារ មានការអត់ធ្មត់ មិនរារែកជាមួយបញ្ហាឬ ឧបសគ្គដែលកើតមាន។ ជារួមការចាប់ផ្តើម ធ្វើ Dropshipping ពិតជាឱកាសល្អ សម្រាប់រកប្រាក់ចំណូលបន្ថែមពីការងារ តែទាមទារការចេះច្បាស់យល់ច្បាស់ពីការធ្វើផងដែរ។

 

យ៉ាណាមិញ មានចំណូលពីប្រាក់ខែមួយ ប្រាក់ឧបត្ថមពីរ បើបានប្រាក់កម្រៃជើងសារ ប្រាក់ពីបច្ចេកវិទ្យា និងប្រាក់ឈ្មួញកណ្តាលទំនើប នោះជីវភាពអ្នកនឹងកាន់តែប្រសើរ។ ចូររៀនចាប់ឱកាសនៅក្នុងសម័យកាលឧស្សាហកម្ម ៤.០ ប្រឹងសម្រួចជំនាញទាញចំណូល រៀនបង្កើតលំហូរសាច់ប្រាក់ក្រៅពីប្រាក់ខែគោល និងចេះចាត់ចែងធនធានដែលអ្នករកបាន ទៅបង្កាត់កូនពូនជាចៅ នោះអនាគតអ្នកនឹងធូរធារក្នុងសម័យជឿនលឿនមិនខាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia