ក្នុងសម័យឌីជីថល អ្នកអាចប្រើជំនាញ ដើម្បីបង្កើតលុយរាប់ម៉ឺនដុល្លារបាន។ ទន្ទឹមនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា មានជំនួញទាន់សម័យជាច្រើន ដែលអាចឱ្យអ្នករកលុយបានតាមអនឡាញ ដោយគ្រាន់តែទាមទារអ្នកមានជំនាញ មានកុំព្យូទ័រ ឬទូរស័ព្ទ និងអ៊ីនធឺណែតប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាជំនួញទាន់សម័យរកលុយអនឡាញ៣ ពេញនិយមខ្លាំងនៅបរទេស តែនៅខ្មែរគេមិនទាន់ធ្វើច្រើនទេ។
១/. Affiliate Marketing (ជួយផ្សព្វផ្សាយលីងផលិតផល ឬសេវាកម្ម)
វាជាជំនួញដ៏ពេញនិយមមួយនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ដែលជំនួញនេះគឺមិនត្រូវការដើមទុនសោះសូម្បីតែ១ដុល្លារ ប៉ុន្តែវាទាមទារសមត្ថភាពអ្នកកសាងខ្លួនឱ្យមានហ្វេន ឬក្លាយជាបុគ្គលដ៏មានឥទ្ធិពល ដើម្បីងាយស្រួលក្នុងការជួយប្រូម៉ូត ឬលក់់ផលិតផលអ្នកដទៃ តាមរយៈលីងផ្សព្វផ្សាយរបស់អ្នក។ និយាយឱ្យងាយយល់ អ្នកអាចយកលីងផលិតផល ឬក៏សេវាកម្មក្រុមហ៊ុនណាមួយមកជួយផ្សព្វផ្សាយឱ្យគេ ហើយពេលដែលអតិថិជនណាម្នាក់ ចុចចូលទិញតាមរយៈលីងដែលអ្នកបានយកមកជួយផ្សព្វផ្សាយនោះ អ្នកនឹងទទួលបានភាគរយ ឬប្រាក់កម្រៃជើងសារត្រឡប់មកវិញ។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជាក៏មានក្រុមហ៊ុនមួយចំនួន បើកឱ្យយើងអាចរកចំណូលពី Affiliate Marketing នេះផងដែរ។
២/. Digital products (ផលិតផលឌីជីថល)
ការលក់ផលិតផលឌីជីថល ក៏ជាទំនោរថ្មីនៃការធ្វើជំនួញផងដែរ ហើយវាក៏មិនសូវប្រើនូវដើមទុនច្រើននោះដែរ។ ជាក់ស្ដែងយើងអាចផលិតវីដេអូមេរៀនពីអ្វីដែលយើងមានជំនាញលក់ អាចសរសេរសៀវភៅ អាចលក់រូបភាព សូហ្វែ គំរូ Template អ្វីមួយ អាចលក់ផលិតផលដទៃទៀតដែលមានតម្រូវការ។ គុណសម្បត្តិនៃការលក់ផលិតផលឌីជីថលនេះគឺ ចំណាយតិច លឿន រហ័ស និងអាចពង្រីកបានទូលំទូលាយបំផុត។
៣/. ចាប់ផ្តើមអាជីវកម្ម Dropshipping
ប្រសិនបើអ្នកចង់ដំណើរការគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក អ្នកប្រហែលជាព្រួយបារម្ភអំពីការគ្រប់គ្រងស្តុកទំនិញ និងការដឹកជញ្ជូនជាដើម។ ប៉ុន្តែជាមួយនឹងអាជីវកម្មបែប Dropshipping គឺអ្នកអាចយករូបភាព វីដេអូ ឬគំរូផលិតផលនានា មកផ្សព្វផ្សាយលក់ ហើយទទួលយកការបញ្ជាទិញរបស់អតិថិជន រួចអ្នកបញ្ជូនទិន្នន័យអ្នកទិញទៅឱ្យភាគីទី៣ ដែលជាអ្នកមានស្តុកទំនិញ ហើយក៏ជាអ្នកត្រូវដឹកជញ្ជូនឱ្យអតិថិជនអ្នកផងដែរ។ និយាយឱ្យងាយយល់ គឺអ្នកគ្រាន់តែជួយលក់ឱ្យគេដោយមិនចំណាយដើមទុន ឬទិញទំនិញដើម្បីស្តុកទុកនោះទេ គឺគ្រាន់តែយករូបមកផុសរកអ្នកទិញ ហើយពេលមានអ្នកទិញ អ្នកបញ្ជូនទៅកាន់ក្រុមហ៊ុនមេ ដែលគេមានទំនិញ និងគេដឹកឱ្យភ្ញៀវផ្ទាល់ ហើយបន្ទាប់ពីនោះ អ្នកនឹងទទួលបានកម្រៃជើងសារត្រឡប់មកវិញ។
៤/. YouTube Content Creator (ការបង្កើតមាតិកាវីដេអូលើ YouTube)
ការធ្វើ YouTube មិនមែនគ្រាន់តែជាការបង្ហោះវីដេអូកម្សាន្តធម្មតានោះទេ ប៉ុន្តែវាគឺជាការបង្កើត "ទ្រព្យសកម្មឌីជីថល" ដែលអាចរកលុយឱ្យអ្នកបានសូម្បីតែពេលអ្នកកំពុងគេង។ ទោះបីជាបច្ចុប្បន្នមានអ្នកធ្វើ YouTube ច្រើនក៏ពិតមែន ប៉ុន្តែមាតិកាដែលមាន គុណភាពខ្ពស់ ចំណេះដឹងពិតប្រាកដ និងការច្នៃប្រឌិតថ្មីៗ នៅមានកម្រិតនៅឡើយ។ បើអ្នកមានជំនាញច្បាស់លាស់លើផ្នែកណាមួយ (ដូចជា៖ ចម្អិនអាហារ, បង្រៀនភាសា, ជួសជុលគ្រឿងអេឡិចត្រូនិច ឬការវិភាគសេដ្ឋកិច្ច) អ្នកនឹងអាចកសាងអាណាចក្រអនឡាញមួយដ៏រឹងមាំបាន។
គួរជម្រាបផងដែរថា ចំពោះបងប្អូនដែលចង់រៀនកាត់តវីឌីអូបង្ហោះលើ Youtube នៅ Baksey Academy មានវគ្គសិក្សាតាមអនឡាញអំពី "របៀបកាត់តវីឌីអូតាមទូរស័ព្ទដៃ" ដែលរៀនអំពី បច្ចេកទេសកាត់តវីឌីអូស្តង់ដារ, របៀបសរសេរប៉ារូឲ្យមានប្រសិទ្ធភាព, បច្ចេកទេសថតវីឌីអូដោយប្រើទូរស័ព្ទដៃ, ប្រើប្រាស់ AI ChatBot ជួយរកមាតិកា, បង្កើតវីឌីអូទាក់ទាញ និងបង្កើនការលក់ ខណៈតម្លៃត្រឹមតែ ១៥$ ប៉ុណ្ណោះ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ ០៨៩ ៤៤៦ ៤៣៧ ឬតេឡេក្រាម https://t.me/baksey_academy ដើម្បីចុះឈ្មោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


