ផ្អាក៣ថ្ងៃ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យផ្អាកអាជីវកម្ម ៤ប្រភេទនេះចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែសីហា
ធី ស្រីល័ក្ខAUGUST 7 202631.3 K views

មុននេះបន្តិច យោងតាមការចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យម្ចាស់អាជីវកម្ម ៤ប្រភេទនេះត្រូវផ្អាកអាជីវកម្មចាប់ពីថ្ងៃទី៩ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ ដោយនៅក្នុងនោះមានអាជីវកម្មដូចជា៖

 

១. ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ីនធឺណេត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦

២. ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡងចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦

៣. ទីតាំងអាជីវកម្មផ្សេងទៀត រួមទាំងការដ្ឋានសំណង់ ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬ សកម្មភាពរំខាននានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងរបស់បេក្ខជន ចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦។

៤. សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅក្នុងសណ្ឋាគារ អាគារស្នាក់នៅរួម ផ្ទះសំណាក់ ឬ ផ្ទះជួលបណ្តោះអាសន្ន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលជាធម្មតា។

៥. ដោយឡែកសម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡង ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ចនោះ មិនត្រូវទារប្រាក់ឡើយ។

766724162 1031867242821918 6188949548522772500 N

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្តីអនុគ្រោះ។ ក្រោយផុតរយៈពេលនៃការប្រឡង បងប្អូនអាជីវករ និងទីតាំងអាជីវកម្មទាំងអស់ អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយកដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនអាជីវករពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia