ស្របពេលដែលមនុស្សភាគច្រើន សម្រេចចិត្តទិញរថយន្តប្រភេទ Hybrid អ្វីដែលទាក់ទាញចិត្តពួកគាត់ឱ្យគិតដំបូងគេនោះគឺ ប្រហែលមកពី ភាពសន្សំសំចៃរបស់រថយន្តនិងតម្លៃរបស់វា។ ដោយមើលឃើញពីការសន្សំសំចៃខ្ពស់បែបនេះ ថ្ងៃនេះចាបក្រមហមសូមលើកយករថយន្តទាំង៤ ម៉ូដែល ដែលស៊ីសាំងតិចខ្លាំង។ ដោយក្នុងនោះរួមមានដូចជា៖
១. Toyota Prius: សម្រាប់ Toyota Prius គឺជាបងធំគេហើយសម្រាប់ស្រុកខ្មែរ ហើយចាប់ពីស៊េរីឆ្នាំ ២០១០ ឡើងទៅ គឺគុណភាពល្អ ទៅលើកម្រិតស៊ីសាំង ចន្លោះពី ៤ ទៅ ៥ លីត្រ ក្នុង ១០០គ.ម តាមស្ថានភាពជាក់ស្តែងនៃការបើកបរ និងស្ថានភាពផ្លូវផងដែរ។ សម្រាប់តម្លៃទីផ្សារបច្ចុប្បន្ន Toyota Prius ចាប់ពី ០១០ ឡើងទៅតម្លៃអាចខ្ទង់ជាង២ម៉ឺនដុល្លារទៅតាមស៊េរីផងដែរ។ ដូច្នេះសម្រាប់បងប្អូនដែលបានតម្លៃបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 288 687 ( Telegram )។

២. Ford Eco Sport ជាឡានប្រភេទ City Car ហើយក៏ជាឡានសន្សំសំចៃខ្ពស់មួយម៉ូដែល ដែលប្រជាជនខ្មែរពេញនិយមជិះច្រើន ជាពិសេសនៅរស់នៅក្នុងទីក្រុងតែម្តង ឃើញថាមានការចរាចរណ៍ក្នុងទីក្រុងភ្នំពេញ។ EcoSport ជាទូទៅ ទៅលើកម្រិតស៊ីសាំង អាចខ្ទង់ចន្លោះពី ៤ ទៅ ៦លីត្រទៅតាមស្ថានភាពផ្លូវ ប៉ុន្តែឡាននេះមានមុខងារ Eco Mode ដូច្នេះទោះជាផ្លូវស្ទះ ក៏កម្រិតស៊ីសាំងមិនឡើងខ្លាំងដែរ។ បងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 0963962696។

៣. 𝗜𝗦𝗨𝗭𝗨: រថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 មានកម្លាំងរថយន្តខ្លាំង ជាមួយម៉ាស៊ីន Isuzu D-Max 3.0 Ddi Blue Power មានកម្លាំង ១៩០សេះ កម្លាំងរមួល ៤៥០ ញូតុនម៉ែត្រ ទោះធ្វើដំណើរយូរយ៉ាង ក៏កម្លាំងរថយន្តនៅតែខ្លាំងដដែល ដោយជិះ១០០គីឡូ ស៊ីប្រេងអស់ត្រឹមតែ៥.៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះ។ ប្រសិនជាបងប្អូនមានចម្ងល់ចង់សាកសួរព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន។

៤. Hyundai Santa Fe ឆ្នាំ2023 ជារថយន្តSUV 7កៅអី ផ្តល់ជូនគ្រួសារលោកអ្នកនូវកន្លែងមានផាកសុខភាព ព្រមទាំងភាពងាយស្រួលបំផុតក្នុងការបើកបរជាមួយមុខងារពិសេសៗ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃជាច្រើនជាមួយកម្លាំង ១៩២សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៥L/១០០KM។ ប្រសិនជាបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 010 755 133 | 097 755 8133៕



