ឆ្នាំថ្មីត្រូវបញ្ចូលផ្នត់គំនិតថ្មី ព័ត៌មានថ្មីៗ ដើម្បីអាចបង្កើតបាននូវប្រភពចំណូលច្រើនច្រកលើសពីអ្វីដែលអ្នកមានសព្វថ្ងៃ។ ខាងក្រោមគឺជារឿងសំខាន់៤ ដែលអ្នកត្រូវដឹងឱ្យបានមុនឆ្នាំ ២០២៦ ឈានចូលមកដល់ ដើម្បីឱ្យចំណូលកើន ឈប់ដាច់លុយដូចសព្វថ្ងៃ៖
១/. របៀបប្រើបំណុល៖ អ្នកត្រូវដឹងថា បំណុលគឺសម្រាប់អាជីវកម្ម មិនមែនសម្រាប់មនុស្សទេ។ គេប្រើបំណុលដើម្បីបង្កើតចំណូល មិនមែនសម្រាប់ទិញរបស់ប្រើប្រាស់ដើម្បីតែផ្គាប់ភ្នែកសង្គមឡើយ។ ការប្រើប្រាស់បំណុលដែលត្រឹមត្រូវគឺជាការប្រើក្នុងគោលបំណងចាប់ឱកាសវិនិយោគ ដើម្បីបង្កើនទ្រព្យផ្គាប់អនាគតល្អប្រសើរ។
២/. ចង់រីកចម្រើនត្រូវវិនិយោគលើទំនាក់ទំនង៖ ពេលមនុស្សម្នាក់ស្គាល់អ្នកកាន់ច្រើន គេនឹងកាន់តែជឿជាក់លើអ្នក ព្រោះតែមើលឃើញពីទេព្យកោសល្យ និងជំនាញរបស់អ្នក។ ពេលដែលមនុស្សកាន់តែច្រើនមានទំនុកចិត្តលើអ្នក ឱកាសល្អៗនឹងមានកាន់តែច្រើន។ ដូច្នេះចូរវិនិយោគពេលវេលា និងធនធានទៅក្នុងការបង្កើត និងរក្សាទំនាក់ទំនងដែលល្អៗ។
៣/. ចំណាយជីវិតដើម្បីសម្រេចគោលដៅធំ៖ ពេលវេលាគឺជាធនធានដ៏កម្របំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ការចំណាយពេលវេលាប្រៀបបីដូចជាការចំណាយជីវិត ប្រើអ្នកចាយពេលវេលាខុស ជីវិតអ្នកក៏ខាតតាមហ្នឹងដែរ។ ដូច្នេះហើយចូរជ្រើសរើសធ្វើតែសកម្មភាពណា ដែលមានប្រយោជន៍ដូចជាការអភិវឌ្ឍចំណេះជំនាញ និងសម្រួចផ្លូវទៅកាន់គោលដៅជីវិតដែលគ្រោងទុក។
៤/. ការទិញទ្រព្យមិនមែនជាគោលដៅទី១៖ អ្នកប្រហែលជាគិតថាការទិញផ្ទះគឺជារឿងចម្បងសម្រាប់ជីវិត ការពិតមិនមែនបែបហ្នឹងឡើយ។ រឿងដែលសំខាន់បំផុតគឺការរក្សាលំហូរសាច់ប្រាក់ឱ្យបានល្អ ចំណូលកើនជាងចំណាយ ចាយលុយមិនភ័យខ្លាចធ្លាក់ក្នុងបំណុល ទើបគួរជាគោលដៅរបស់ជីវិត។ អ្នកគួរតែសម្រេចចិត្តវិនិយោគបង្កើតលំហូរសាច់ប្រាក់ឱ្យបានច្រើនច្រកសិន ចាំសម្រេចចិត្តរំលស់ផ្ទះតាមក្រោយ ដោយមិនប្រើលុយផ្ទាល់ខ្លួនឡើយ ពោលគឺយកចំណូលអកម្មទៅបង់រំលស់វិញ ទើបមិនភ័យរឿងបំណុល។ ចុងក្រោយចំណូលក៏មានច្រើន ទ្រព្យក៏សល់ រស់នៅអត់បំណុល ជីវិតក៏សុខសាន្ត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


