ដំណឹង! មនុស្ស ៤ក្រុមនេះ នឹងត្រូវបានលើកលែងពីការបំពេញកាតព្វកិច្ចយោធា
ធី ស្រីល័ក្ខMAY 12 20268.5 K views

នៅក្នុងឆ្នាំ២០២៦ នេះ កម្ពុជាបានផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ នេះបើតាមការប្រជុំរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រចអនុម័តច្បាប់ស្តីពី “កាតព្វកិច្ចយោធា” ដោយសំឡេងគាំទ្រ ១១៤ លើ ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម។

 

យោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា បានឱ្យដឹងថាក្រុមមនុស្សខាងក្រោមនេះត្រូវបានលើកលែង បំពេញកាតព្វកិច្ចយោធា៖

. ភិក្ខុសង្ឃ

. បព្វជិតសាសនា

. អ្នកមានពិការភាព

.អ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកម្មសំខាន់ៗជូនជាតិ។

15

ដោយឡែក សម្រាប់អ្នកដែលត្រូវបំពេញលក្ខខណ្ឌកាតព្វកិច្ចយោធាមានដូចជា ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ ដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ ចំពោះស្រ្តី ត្រូវផ្អែកតាមការស្ម័គ្រចិត្ត, ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ ហើយរស់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា,និស្សិតបញ្ចប់ការសិក្សា: បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬវិជ្ជាជីវៈ, មន្រ្តីរាជការ/បុគ្គលឯកជន: បើមិនស្ថិតក្រោមក្រុមដែលត្រូវបានលើកលែង។

16

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មាន៨ជំពូក និង២០មាត្រា ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថា រៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia