ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន ភីស ភេត្រូលៀម តេលាខ្មែរ និងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់តម្លៃលក់ដូចខាងក្រោម៖
១.ក្រុមហ៊ុន Caltex
យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី0៨ ខែមីនា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖

២.ក្រុមហ៊ុនតេលាខ្មែរ
យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី0៨ ខែមីនា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖
- សាំង៩៥ តម្លៃ ៥៥០០រៀលក្នុង ១ លីត្រ
- សាំង៩២ តម្លៃ ៤៤០០រៀលក្នុង ១ លីត្រ
- ម៉ាស៊ូតEU5 តម្លៃ៥១៥០រៀលក្នុង ១ លីត្រ

៣.ក្រុមហ៊ុន BVM
យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី0៨ ខែមីនា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖
- ម៉ាស៊ូត ៥១៥០ រៀលក្នុង១លីត្រ
- ប្រេងសាំងធម្មតាតម្លៃ ៤៤០០ រៀលក្នុង ១ លីត្រ
- ប្រេងសាំងស៊ុបពែរតម្លៃ ៥០០០ រៀលក្នុង ១ លីត្រ។

៤.ក្រុមហ៊ុន ភីស ភេត្រូលៀម
យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី០៨ ខែមីនា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖
- ម៉ាស៊ូត ៥១៥០ រៀលក្នុង១លីត្រ
- ប្រេងសាំងធម្មតាតម្លៃ ៤៤០០ រៀលក្នុង ១ លីត្រ
- សាំងស៊ុបពែរ ៥៤០០ រៀលក្នុង១លីត្រ



