ចង់រកស៊ី តែអត់លុយ!! នេះជាមុខរបរទាំង ៤ ដែលប្រើទុនត្រឹម១០០ដុល្លារ តែអាចទាញចំណូលបានខ្ពស់
ធី ស្រីល័ក្ខAUGUST 25 20261.4 K views

លុយចំនួន ១០០ដុល្លារនេះបើយកទៅទិញសម្លៀកបំពាក់ឬចូលហាងញ៉ាំអីតែបន្តិចបន្តួចវានឹងរលាយបាត់ទៅវិញក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែក។ ប៉ុន្តែ បងប្អូនចង់ដឹងទេថា លុយចំនួន១០០ដុល្លារនេះបើចំណាយលើរបស់ ៤ យ៉ាងដូចខាងក្រោមនេះវានឹងអាចពង្រីកលុយ បង្កើនទ្រព្យដល់បងប្អូនបាន៖

 

. លក់ផលិតផលតាមអនឡាញ៖ បើមិត្តអ្នកអានចាប់អារម្មណ៍ទៅលើមុខរបរទាំងនេះ អ្នកអាចប្រើបណ្តាញសង្គម Facebook, Telegram និង TikTok ធ្វើជាហាងដើម្បីដាក់លក់ផលិតផលដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងបរិក្ខារតូចៗ ឬអីវ៉ាន់មួយតឹក ដោយទិញផលិតផលទាំងនោះក្នុងតម្លៃថោក ហើយលក់បន្តក្នុងតម្លៃចំណេញតិចតួច។

 

. ចាប់ផ្តើមអាជីវកម្មខ្នាតតូច៖ ដើមទុន ១០០ ដុល្លារ ប្រហែលជាមិនអាចឱ្យអ្នកបើកហាងធំដុំ ឬទិញម៉ាស៊ីនផលិតខ្នាតយក្សបានទេ ប៉ុន្តែវាលើសពីគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអាជីវកម្មបែបវៃឆ្លាតនាពេលបច្ចុប្បន្ន ជាពិសេសអាជីវកម្មដែលផ្ដោតលើ ជំនាញ សេវាកម្ម និងការប្រើប្រាស់ប្រព័ន្ធឌីជីថល។ ដោយបងប្អូនអាចសាកល្បងលក់ផលិតផលអនឡាញដែលមានតម្រូវការខ្ពស់, ធ្វើជាអ្នកផលិតវីដេអូលើបណ្ដាញសង្គម, បង្កើតវគ្គសិក្សាអនឡាញ ឬសេវាប្រឹក្សាយោបល់ ប្រើប្រាស់លុយសម្រាប់ប៊ូសផ្សព្វផ្សាយអចលនទ្រព្យ ឬសេវាកម្ម។

 

. វិនិយោគលើជំនាញចំណូលខ្ពស់ ៖ ជំនាញចំណូលខ្ពស់​ គឺជាជំនាញដែលអាចជួយឱ្យអ្នកអាចរកចំណូលបានច្រើនត្រឡប់មកវិញ បើទោះបីជាជំនាញខ្លះអាចរៀនដោយឥតគិតថ្លៃនៅលើអ៊ីនធឺណែត ខ្លះចំណាយលុយតិចតួច និងខ្លះត្រូវចំណាយដល់រាប់ពាន់រាប់ម៉ឺនដុល្លារដើម្បីសិក្សា។

 

ប៉ុន្តែ អ្នកក៏អាចប្រើលុយ១០០ដុល្លារនេះវិនិយោគលើការអភិវឌ្ឍន៍សមត្ថភាព ជំនាញ ដែលជួយឱ្យអ្នករកចំណូលច្រើនត្រឡប់មកវិញផងដែរ។ ជំនាញចំណូលខ្ពស់មានច្រើនដូចជា៖ ជំនាញលក់ ជំនាញនិពន្ធសៀវភៅ ជំនាញឌីជីថលម៉ាឃីតធីង ជំនាញផលិតវីដេអូ ជំនាញបង្កើតវគ្គសិក្សាអនឡាញជាដើម។

 

. វិនិយោគផ្សារហ៊ុន៖ ការវិនិយោគលើទីផ្សារភាគហ៊ុនកម្ពុជាមិនទាមទារដើមទុនច្រើននោះទេ គឺអ្នកអាចចាប់ផ្តើមបានជាមួយទឹកប្រាក់ត្រឹមតែ ១០,០០០ រៀលប៉ុណ្ណោះ ដើម្បីទិញភាគហ៊ុនចំនួន ១ ពីក្រុមហ៊ុនដែលបានចុះបញ្ជី។ ទោះជាយ៉ាងណា ដើម្បីឱ្យការវិនិយោគមានប្រសិទ្ធភាព និងចំណេញលើកម្រៃសេវាជើងសារ អ្នកគួរចាប់ផ្តើមជាមួយកញ្ចប់ថវិកាចន្លោះពី ២០ ទៅ ៥០ ដុល្លារ ឡើងទៅ ហើយបង្កើនវាជាប្រចាំតាមរយៈការសន្សំទិញរៀងរាល់ខែ ដើម្បីទទួលបានភាគលាភ និងការកើនឡើងនៃតម្លៃភាគហ៊ុននាពេលអនាគត។ សម្រាប់បងប្អូនដែលចង់ចេញវិនិយោគផ្សារហ៊ុន អាចតាមដានផេករបស់លោក ទឿយ ហុង បានផងដែរ៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia