ខ្មែរធ្វើបានហើយ! នេះជាការ៉ាស់សាំង PEACE Petroleum Cambodia ដែលជាស្នាដៃកូនខ្មែរបង្កើតឡើងមក ១០០ ភាគរយមានរហូតដល់ ៣៥ទីតាំង
ធី ស្រីល័ក្ខSEPTEMBER 12 20251.2 K views

តើមានបងប្អូនណាខ្លះដែលកំពុងតែទន្ទឹងរង់ចាំមើលការ៉ាស់សាំងរបស់កូនខ្មែរPEACE Petroleum Cambodiaថានឹងលេចរូបរាងថ្មីហើយនឹងត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ជាពិសេសនោះការ៉ាស់សាំង PEACE Petroleum Cambodia បានចាប់ដៃជាមួយក្រុមហ៊ុន Tube Coffee ដែលជារបស់កូនខ្មែរជាអ្នកបង្កើតឡើងមក១០០%។

 

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ការ៉ាស់សាំង PEACE បាននាំសាំងដែលមានស្តង់ដារខ្ពស់ពីសហរដ្ឋអាមេរិក ដូច្នេះប្រជាជនខ្មែរល្មមដល់ពេលលាហើយប្រេនថៃ ជួយងាកមកគាំទ្រការ៉ាស់សាំងរបស់ខ្មែរយើងទាំងអស់គ្នា។

៣៨

ជាមួយគ្នានោះដែរ នេះជាទីតាំងសំខាន់ចំនួន៩ ក្នុងចំណោម៣៥ទីតាំង ដែលបានផ្លាស់ប្តូរហើយឆាប់ៗនេះបងប្អូននឹងឃើញពីសមទ្ធិផលថ្មីៗជាច្រើនទៀតផងដែរ៖

.PEACE សាខាក្រុងព្រៃវែង

.PEACE សាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ

.PEACE សាខាត្រាំខ្នា

.PEACE ក្រាំងធ្នង់ (ជាប់ផ្សារទំនើប Lucky)

.PEACE សាខាជ្រោយចង្វារ ខាងស្តាំ

.PEACE ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី

.PEACE ផ្លូវទេពផន (១៨២)

.PEACE ផ្លូវព្រលានយន្តហោះចាស់

.PEACE មហាវិថីឈ្នះ ឈ្នះ មុខបុរីលីសុវណ្ណ

៤៥៤៦

៣៧

គូសបញ្ជាក់ថា ចំពោះការ៉ាស់សាំងខ្មែរនេះដែរ PEACE Petroleum Cambodia គឺពោរពេញដោយមោទនភាព និងបង្កប់ដោយរយលានអត្ថន័យពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជាប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ។ ពណ៌ស ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់។ ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។ សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យ។ ចំណែកពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ៕

៣៤៣៨

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia