គួរដឹង! បុគ្គលដែលចង់ស្នើសុំត្រូវបំពេញលក្ខខណ្ឌចំនួន ៣ នេះសិនទើបទទួលបានអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារពីអគ្គនាយកដ្ឋានពន្ធដារ
ធី ស្រីល័ក្ខFEBRUARY 20 202612 views

កាលពីកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសទៅដល់ភ្នាក់ងារសេវាកម្មពន្ធដារ សំដៅដល់បុគ្គលដែលទទួលបានអាជ្ញាបណ្ណ ភ្នាក់ងារសេវាកម្មពន្ធដារពីអគ្គនាយកដ្ឋានពន្ធដារ ហើយមានតែបុគ្គលដែលទទួលបានអាជ្ញាបណ្ណជាភ្នាក់ងារសេវាកម្មពន្ធដារពីអគ្គនាយកដ្ឋាន ពន្ធដារ ទើបមានសិទ្ធិក្នុងការផ្តល់សេវាកម្មជាភ្នាក់ងារសេវាកម្មពន្ធដារបាន។

 

ដើម្បីស្នើសុំអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ បុគ្គលស្នើសុំ ត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌចំនួន ៣ ដូចខាងក្រោម៖

១. ត្រូវចុះបញ្ជីពន្ធដារ ជាអ្នកជាប់ពន្ធមធ្យម ឬជាអ្នកជាប់ពន្ធធំ

 

២. ត្រូវមានលក្ខណៈវិនិច្ឆ័យណាមួយក្នុងចំណោមលក្ខខណ្ឌទាំង៤ ដូចមានកំណត់ក្នុងប្រការ៤ នៃប្រកាសលេខ ២៣០ ដូចខាងក្រោម៖

  • បុគ្គលដែលមានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈពន្ធដារចេញដោយអគ្គនាយកដ្ឋានពន្ធដារ ឬ
  • បុគ្គលដែលមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម កម្រិត១និងកម្រិត២ ពីនិយ័តករគណនេយ្យ និងសវនកម្មកម្ពុជា (ACAR)
  • គណនេយ្យករ ឬសវនករជំនាញដែលជាសមាជិកសកម្ម (Active member) សមាជិកចូលរួម (Affiliate member) និងសមាជិកសមាគត់ (Associate member) របស់វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (KICCPA)
  • អតីតមន្ត្រីរាជការពន្ធដារ ដែលមានអតីតភាពការងារចាប់ពី១០ឆ្នាំឡើងទៅ និងមិនធ្លាប់ប្រព្រឹត្តបទល្មើសទាក់ទិននឹងពន្ធដារ ឬផ្សំគំនិត ជាមួយអ្នកជាប់ពន្ធក្នុងការគេចវេះពន្ធ ឬបន្លំប្រាក់ពន្ធ និងមិនធ្លាប់ទទួលរងពិន័យផ្សេងៗពីអគ្គនាយកដ្ឋានពន្ធដារ ឬពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

៣. មានអ្នកតំណាងណាម្នាក់ ដែលជានាយកឬបណ្ណាធិការឬកម្មសិទ្ធិករ ដែលកាន់កាប់ភាគហ៊ុន ឬសិទ្ធិបោះឆ្នោត ចាប់ពី ៥០% ឡើងទៅ៕

1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia