ការជ្រើសរើសមនុស្សដែលត្រូវសេពគប់នៅកន្លែងធ្វើការ គឺជារឿងសំខាន់ណាស់ ព្រោះវាប៉ះពាល់ដល់ទាំងផ្លូវចិត្ត និងភាពរីកចម្រើនក្នុងអាជីពរបស់អ្នក។ យោងតាមទ្រឹស្តីចិត្តវិទ្យា និងការគ្រប់គ្រងធនធានមនុស្ស ដូចជាគោលការណ៍របស់ Forbes និង Harvard Business Review បានបង្ហាញ មនុស្ស ៣ ប្រភេទខាងក្រោមនេះ អ្នកគួរសេពគប់នៅកន្លែងការងារ៖
១/. មនុស្សដែលផ្ដល់ថាមពលវិជ្ជមាន៖ មនុស្សប្រភេទនេះមិនមែនមានន័យថាពួកគេមើលឃើញពិភពលោកពណ៌ស៊ីជម្ពូរហូតនោះទេ ប៉ុន្តែពួកគេតែងតែផ្ដោតលើដំណោះស្រាយ ជាជាងការរអ៊ូរទាំពីបញ្ហា។ នៅពេលអ្នកជួបសម្ពាធការងារ ពួកគេនឹងជួយលើកទឹកចិត្ត និងជួយឱ្យអ្នកមើលឃើញឱកាសក្នុងវិបត្តិ។ ជាពិសេស ពួកគេជួយកាត់បន្ថយស្ត្រេស និងធ្វើឱ្យបរិយាកាសការងារមិនសូវតានតឹង។
២/. មនុស្សដែលពូកែជាងអ្នក ឬ គ្រូ៖ មិនចាំបាច់តែជាមេកើយនោះទេ អាចជាសហការីដែលមានបទពិសោធន៍ ឬអ្នកដែលពូកែខាងជំនាញអ្វីមួយច្បាស់លាស់។ ការសេពគប់ជាមួយមនុស្សពូកែ នឹងជំរុញឱ្យអ្នកចង់អភិវឌ្ឍខ្លួនតាម។ ពួកគេអាចផ្ដល់ជាមេរៀន គន្លឹះការងារ និងផ្លូវកាត់ដែលអ្នកមិនចាំបាច់ចំណាយពេលសាកល្បងដោយខ្លួនឯង។
៣. មនុស្សនិយាយត្រង់៖ មនុស្សប្រភេទនេះអាចនឹង រអ៊ូដាក់អ្នកខ្លះ ឬនិយាយអ្វីដែលអ្នកមិនសូវចង់ស្តាប់ ប៉ុន្តែវាគឺជាការពិតដែលអ្នកត្រូវដឹង។ ពួកគេជួយការពារអ្នកមិនឱ្យដើរខុសផ្លូវ។ នៅពេលអ្នកធ្វើខុស ពួកគេនឹងប្រាប់អ្នកចំៗ ដែលវាប្រសើរជាងមនុស្សដែលចាំតែ យល់ស្របតែអ្នក តែទុកឱ្យអ្នកធ្លាក់ក្នុងរណ្តៅ។
យ៉ាងណាមិញ ការជ្រើសរើសមិត្តល្អនៅកន្លែងការងារ មិនមែនមានន័យថាអ្នកត្រូវរើសអើងអ្នកដទៃនោះទេ ប៉ុន្តែវាគឺជាការចម្រាញ់យកថាមពល ដែលជួយឱ្យអ្នកដើរទៅមុខបានលឿន និងមានក្តីសុខ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



