ឈប់ឆ្ងល់ទៀត! បុគ្គលិ.កឆ្នើមខ្លះ មិនងាយឡើងតំណែង ឬប្រា.ក់ខែ អាចមកពីអត្តចរិតទាំង៣នេះ
Kan DaraJULY 16 202410.5 K views

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីបុគ្គលិកឆ្នើមខ្លះ ឬបុគ្គលពូកែធ្វើការច្រើន មិនងាយឡើងតំណែង ឬប្រាក់ខែ។ ខាងក្រោមនេះ គឺជាអត្តចរិតមិនល្អទាំង៣ ដែលធ្វើឲ្យអ្នកប្រឹងធ្វើការខ្លាំង តែមិនងាយឡើងតួនាទី ឬប្រាក់ខែ ដោយយោងតាមការសិក្សារបស់ស្ថាប័ន Face Company៖

១/. មិនបើកចិត្តទទួលយកមតិយោបល់៖ ចរិតលក្ខណៈមួយដែលរារាំងនរណាម្នាក់ពីការឡើងតួនាទីនៅស្ទើរគ្រប់ស្ថាប័ន គឺភាពអសមត្ថភាពក្នុងការទទួលមតិកែលម្អ។ អត្តចរិតគ្មានទំនួលខុសត្រូវ ក្រអឺតក្រទមពេក មិនដឹងពីរបៀបអនុវត្តមតិកែលម្អចំពោះការងារឲ្យកាន់តែប្រសើរឡើង វាអាចជាឧបសគ្គដ៏ធំក្នុងអាជីព ហើយពួកគេនឹងក្លាយជាមនុស្សពិបាករីកចម្រើនបំផុត ព្រោះតែផ្នត់គំនិតតាំងខ្លួនជាទឹកពេញកែវ។

២/. មិនគោរពតាមគោលការណ៍កន្លែងការងារ៖ គ្រប់កន្លែងធ្វើការសុទ្ធតែមានច្បាប់ការងារ បើបុគ្គលិកមិនធ្វើតាមគោលការណ៍ប្រាកដជាត្រូវពិន័យរបស់ក្រុមហ៊ុនមិនខាន។ ម្យ៉ាងទៀត បុគ្គលិកដែលមិនសូវគោរពតាមច្បាប់នេះ មិនត្រឹមត្រូវពិន័យក្រុមហ៊ុននោះទេ ថ្នាក់លើក៏មិនពេញចិត្ត រហូតអាចឈានដល់ដំណាក់កាលបញ្ឈប់ពីការងារក៏មាន។ ដូច្នេះហើយបុគ្គលិកប្រភេទនេះ គេគិតខ្លាំងណាស់មុនរើសយកមកបម្រើការនៅស្ថាប័នរបស់គេ ថាតើអាចបំពេញតាមបទបញ្ជាដែលបានកំណត់ដែរឬទេ? ដោយហេតុនេះហើយ ទើបស្ថាប័ននីមួយៗតែងមានកុងត្រាជាមួយបុគ្គលិកថ្មីចំនួន៣ខែ ដើម្បីសាកល្បងពីសមត្ថភាព ក៏ដូចជាការតស៊ូរបស់ពួកគេជាមួយការងារនោះ។

៣/. ពិបាកធ្វើការជាមួយ៖ កន្លែងការងារជាធម្មតាខ្លាចណាស់ប៉ះចំបុគ្គលិកមានគំនិតអាត្មានិយម​ ឆាប់ឆេវឆាវ មិនសូវចុះសម្រុងជាមួយក្រុមការងារ ទាញយកតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ បុគ្គលបែបនេះមិនត្រឹមតែថ្នាក់លើមិនជួយជ្រោមជ្រែងទេ សូម្បីតែអ្នកធ្វើការជាមួយក៏មិនសូវជាហ៊ាននៅជិតស្និតដែរ។ ម្យ៉ាងវិញទៀត កាលណាបើមានអត្តចរិតមិនល្អហើយ ទង្វើរក្នុងកិច្ចការងារប្រចាំក៏ប្រែប្រួលទៅតាមភាពមិនមានទំនួលខុសត្រូវរបស់បុគ្គលនេះដែរ។

យ៉ាងណាមិញ ប្រាក់ខែនៅតិច ចំណូលនៅទាបបង្ហាញថាសមត្ថភាពយើងមានបញ្ហា ក្រៅពីច្រកផ្លូវធំៗខាងលើ ចូលផ្ដោតសំខាន់បំផុតទៅលើ ការអភិវឌ្ឍខ្លួន និងការកសាងខ្លួនឯងឱ្យខ្លាំងលើសមុន។ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យសាកសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែល​ជា​សហគ្រិន​ជនជាតិ​អាមេរិក ជា​អ្នកនិពន្ធ​និង​ជា​អ្នក​លើកទឹកចិត្ត​មួយ​រូប​ដ៏​ល្បីល្បាញបាននិយាយថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia