ដៃគូជីវិត គឺជាអ្នកដែលចំណាយពេលជាមួយគ្នាចាប់ពីពាក់កណ្ដាលជីវិតរហូតដល់ពេលវេលាចុងក្រោយ។ ដូច្នេះហើយវាជារឿងចាំបាច់ណាស់នៅក្នុងការជ្រើសរើសមនុស្សឱ្យបានល្អ នឹងត្រូវជាមួយយើង ដើម្បីឱ្យដំណើរនៃពាក់កណ្ដាលជីវិតចុងក្រោយមានភាពរីកចម្រើន និងប្រកបទៅដោយអត្ថន័យ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Grant Cardone ជាសេដ្ឋីអ្នកជំនួញរបស់សហរដ្ឋអាមេរិក បានចែករំលែកគំនិតមួយចំនួន ចេញពីបទពិសោធន៍នៃជីវិតអាពាហ៍ពិពាហ៍រយៈពេល១៩ឆ្នាំរបស់លោកជាមួយនឹងអ្នកស្រី Elena Lyons។ សេដ្ឋីអ្នកជំនួញរូបនេះបានលើកឡើងថាដើម្បីរើសដៃគូឱ្យបានត្រឹមត្រូវ ចាប់ដៃគ្នាឱ្យរីកចម្រើនទៅមុខបាន យើងគូរសម្លឹងមើលរឿងសំខាន់៣ចំណុចគឺ៖
១/. ផ្គល់គុណតម្លៃ៖ ភាគីទាំងសងខាងមានគុណតម្លៃជារបស់ខ្លួនរៀងៗខ្លួន ហើយក៏គោរពផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក។ លោក Cardone និយាយថា «ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ តែងតែជឿជាក់គ្នា ផ្ដល់តម្លៃឱ្យគ្នា ជាហេតុធ្វើឱ្យយើងមានទឹកចិត្តខិតខំជំនះតស៊ូរត់ទៅរកគោលដៅរបស់ពួកយើង»។
២/. មានគោលដៅជាក់លាក់៖ មនុស្សយើងគួរតែមានគោលដៅជារបស់ខ្លួនឯង ហើយដៃគូដែលល្អគឺជាមនុស្សដែលអាចមានគោលដៅរួមស្រដៀងនឹងយើង ចូលចិត្តអ្វីដែលស្រដៀងនឹងយើង បើទោះបីជាអត្តចរិតមិនដូចគ្នាក៏ដោយ។ លោក Cardone បញ្ជាក់ថានៅក្នុងគ្រួសារមួយមិនអាចខ្វះគោលដៅបានឡើយ មិនថាចង់បានអ្វីឡើយដៃគូត្រូវតែចេះពិភាក្សាគ្នា និងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក។
៣/. ជាអ្នកគាំទ្រដ៏ល្អ៖ លោក Cardone បាននិយាយដោយទឹកមុខហ្មត់ចត់ថា «ប្ដីប្រពន្ធនឹងគ្នាត្រូវតែជាអ្នកគាំទ្រដ៏ល្អបំផុត»។ អ្នកដទៃអាចមិនយល់ពីគំនិតរបស់យើង ប៉ុន្តែដៃគូរបស់យើងគួរតែជាមនុស្សតែម្នាក់ដែលស្គាល់ថាយើងជាអ្នក យើងគិតអ្វី យើងចង់បានអ្វី។ ជាដៃគូរនឹងគ្នាគួរតែមានហេតុផលគ្រប់គ្រាន់សម្រាប់គាំទ្រគំនិតដ៏ល្អរបស់គ្នាទៅវិញទៅមក ហើយក៏គួរតែបើកចិត្តទទួលស្ដាប់រាល់ចំណុចខ្វះខាតផ្សេងៗផងដែរ ទើបគ្រួសារមានភាពចុះសម្រុងនិងរីកចម្រើនទៅមុខបាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


