មហាសេដ្ឋីកំពូលៗ បានព្យាករណ៍ថារឿងធំ ៣ នេះនឹងកើតឡើងក្នុងឆ្នាំ ២០២៦  
Kan DaraJANUARY 5 202617.8 K views

ឆ្នាំ២០២៦ អាចជារបត់ដ៏សំខាន់បំផុតនៃ យុគសម័យថ្មី របស់ពិភពលោក។ ដោយផ្អែកលើការវិភាគពីសំណាក់មហាសេដ្ឋីបច្ចេកវិទ្យា និងអ្នកជំនាញសេដ្ឋកិច្ចកំពូលៗ បានព្យាករណ៍ថា ព្រឹត្តិការណ៍ធំៗចំនួន ៣ ខាងក្រោមនេះនឹងកើតឡើងក្នុងឆ្នាំ ២០២៦៖

 

១/. យានយន្តអគ្គិសនី (EV) នឹងធ្លាក់ថ្លៃ៖ ឆ្នាំ ២០២៦ ត្រូវបានគេព្យាករណ៍ថាជាចំណុចរបត់ធំ សម្រាប់វិស័យថាមពល។ តម្លៃអាគុយសម្រាប់រថយន្តអគ្គិសនីនឹងធ្លាក់ចុះដល់កម្រិតមួយដែលធ្វើឱ្យរថយន្តអគ្គិសនី (EV) មានតម្លៃស្មើ ឬថោកជាងរថយន្តប្រើសាំង។ លើសពីនេះ មហាសេដ្ឋីក្នុងវិស័យថាមពលជឿថា ការផ្ទុកថាមពលនឹងមានប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យការប្រើប្រាស់ថាមពលស្អាតក្លាយជាជម្រើសចម្បងរបស់ពិភពលោក។

 

/. បញ្ញាសិប្បនិម្មិត (AI) ឈានដល់កម្រិតពេញលេញ៖ មហាសេដ្ឋីដូចជា Bill Gates និង Elon Musk បានមើលឃើញថា ត្រឹមឆ្នាំ ២០២៦ AI នឹងលែងគ្រាន់តែជាឧបករណ៍ជំនួយទៀតហើយ ប៉ុន្តែវានឹងក្លាយជា ភ្នាក់ងារស្វ័យប្រវត្តិ។ ក្រុមហ៊ុនភាគច្រើននឹងប្រើប្រាស់ AI ដើម្បីសម្រេចកិច្ចការរដ្ឋបាល និងការវិភាគទិន្នន័យស្មុគស្មាញទាំងស្រុង។ វានឹងជំរុញឱ្យផលិតភាពការងារកើនឡើងខ្ពស់បំផុត ប៉ុន្តែក៏មានហានិភ័យបាត់បង់ការងារខ្ពស់ដល់ក្រុមមនុស្សដែលមិនចេះប្រើបច្ចេកវិទ្យា។

 

៣. ការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងលំហអាកាស៖ ជាមួយការរីកចម្រើននៃក្រុមហ៊ុនដូចជា SpaceX និង Blue Origin ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំនៃការចាប់ផ្តើមសេដ្ឋកិច្ចលើសពីភពផែនដី។ ក្នុងនោះបណ្តាញអ៊ីនធឺណិតផ្កាយរណបនឹងគ្របដណ្តប់ពេញផ្ទៃពិភពលោកទាំងមូល ដែលអនុញ្ញាតឱ្យតំបន់ដាច់ស្រយាលបំផុតអាចភ្ជាប់ទំនាក់ទំនង និងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលបាន។ មិនតែប៉ុណ្ណោះ ការត្រៀមខ្លួនត្រឡប់ទៅកាន់ព្រះច័ន្ទរបស់ NASA ក្នុងបេកសកម្ម Artemis (ដែលមានការចូលរួមពីក្រុមហ៊ុនឯកជន) នឹងបង្កើតឱកាសធុរកិច្ចថ្មីៗ។

 

យ៉ាងណាមិញ ឆ្នាំ២០២៦ នឹងមិនមែនគ្រាន់តែជាឆ្នាំធម្មតានោះទេ ប៉ុន្តែគឺជាឆ្នាំដែលបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល រត់ប្រដេញគ្នាបង្កើតជាកម្លាំងចលករថ្មី។ ដូច្នេះចូរត្រៀមខ្លួនចំពោះការផ្លាស់ប្តូរទាំងនេះ ដើម្បីចាប់យកឱកាសថ្មីៗ និងចៀសវាងក្លាយជាជនរងគ្រោះនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia