ប្រយ័ត្នបុគ្គលិករត់ចោលអស់! មេដឹកនាំត្រូវមានរបស់ ៣ នេះ បើក្រុមហ៊ុនសម្បូរបុគ្គលិក Gen-Z
Kan DaraMARCH 10 20262.2 K views

មនុស្សជំនាន់ថ្មី Gen-Z (អ្នកកើតចាប់ពីឆ្នាំ ១៩៩៧-២០១២) ត្រូវបានរកឃើញថា ឆាប់លាឈប់ពីការងារជាងមនុស្សជំនាន់មុនៗ នេះបើយោងតាមការសិក្សារបស់ Monkey Workforce Survey។ ខាងក្រោមគឺជា របស់សំខាន់បំផុត ៣ ដែលមេដឹកនាំគួរមាន បើក្រុមហ៊ុនសម្បូរបុគ្គលិក Gen-Z

 

១/. ភាពបត់បែន និងការបើកចំហ៖ បុគ្គលិក Gen-Z ភាគច្រើនមិនចូលចិត្តការគ្រប់គ្រងបែបបង្ខិតបង្ខំ រឹតបន្តឹងខ្លាំង ឬច្បាប់ទម្លាប់តឹងតែងពេកនោះទេ។ ដូច្នេះអ្វីដែលអ្នកដឹកនាំត្រូវមាន គួរចេះបត់បែនលើម៉ោងធ្វើការ ឬទីកន្លែងធ្វើការ និងបើកចិត្តទទួលយកគំនិតថ្មីៗ ព្រោះពួកគេឱ្យតម្លៃលើ លទ្ធផលការងារ ជាងចំនួនម៉ោងដែលអង្គុយក្នុងការិយាល័យ។

 

/. ភាពស្មោះត្រង់ និងការផ្ដល់តម្លៃបុគ្គលិក Gen-Z អាចដឹងបានយ៉ាងលឿនថា មេរបស់ខ្លួនពូកែតែថា ឬពូកែធ្វើមែនទែន។ ពួកគេចង់ធ្វើការជាមួយអ្នកដឹកនាំដែលសមត្ថភាពពិតប្រាកដ មានតម្លាភាព និងក្រុមហ៊ុនដែលមានគោលដៅច្បាស់លាស់។ ដូច្នេះអ្វីដែលមេដឹកនាំត្រូវមានគឺ ភាពស្មោះត្រង់ និងការផ្តល់តម្លៃ លើការងាររបស់ពួកគេ។ ជាពិសេសបង្ហាញថាការងារដែលពួកគេកំពុងធ្វើ មានឥទ្ធិពលវិជ្ជមានដល់សង្គម មិនមែនត្រឹមតែជាម៉ាស៊ីនរកលុយឲ្យក្រុមហ៊ុនឡើយ។

 

៣/. ការយល់ចិត្ត និងសុខុមាលភាពផ្លូវចិត្ត៖ នេះជាចំណុចសំខាន់បំផុត។ Gen-Z ជាជំនាន់ដែលហ៊ាននិយាយអំពីសុខភាពផ្លូវចិត្តដោយចំហ។ ពួកគេត្រូវការមេដឹកនាំដែលយល់ពីសម្ពាធការងារ និងផ្ដល់ការគាំទ្រ។ បើពួកគេមានអារម្មណ៍ថា មេមិនខ្វល់ពីសុខទុក្ខរបស់ខ្លួន ពួកគេនឹងសម្រេចចិត្តចាកចេញដោយមិនស្ទាក់ស្ទើរឡើយ។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំ គួរមានជំនាញស្ដាប់ដោយការយល់ចិត្ត និងបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាពផ្លូវចិត្ត។

 

គួរជម្រាបផងដែរថា សម្រាប់បុគ្គលិកដែលចង់ដឹងក្បួនធ្វើការសម្រេចក្តីស្រមៃ ចំណូលកើន ឡើងតួនាទីលឿន ឬម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់ យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។  👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia