ក្នុងសម័យកាលដ៏មមាញឹកនេះ មនុស្សជាច្រើនតែងច្រឡំរវាង "ភាពហត់នឿយធម្មតា" និង "អាការៈ Burnout"។ Burnout មិនមែនគ្រាន់តែជាការអស់កម្លាំងដែលសម្រាកមួយយប់អាចបាត់នោះទេ។ វាជាស្ថានភាពដែលខួរក្បាលរបស់អ្នកគាំង បេះដូងស្ពឹក ហើយរាងកាយចាប់ផ្តើមបដិសេធរាល់កិច្ចការទាំងឡាយ ទោះបីជាអ្នកព្យាយាមសម្រាកយ៉ាងណាក៏ដោយ។ ខាងក្រោមនេះគឺជា សញ្ញាព្រមានធំៗ ៣ ដែលបង្ហាញថាអ្នកកំពុង Burnout យោងតាម អង្គការសុខភាពពិភពលោក (WHO)៖
១/. អារម្មណ៍ស្ពឹកស្រពន់ និងអស់កម្លាំងល្ហិតល្ហៃ៖ អ្នកមានអារម្មណ៍ថា "ធ្ងន់ខ្លួន" តាំងពីក្រោកពីគេង ហើយមិនចង់ទៅធ្វើការ ទោះបីជាបានសម្រាកច្រើនម៉ោងក៏ដោយ។ សូម្បីតែការឃើញសេចក្តីជូនដំណឹង (Notification) ការងារ ក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់ភ្លាមៗ។
២/. ប្រសិទ្ធភាពការងារធ្លាក់ចុះ៖ អ្នកចាប់ផ្តើមធ្វើការលែងចេញ ភ្លេចមុខភ្លេចក្រោយ និងបាត់បង់ការផ្តោតអារម្មណ៍។ អារម្មណ៍ដែលថា ខ្លួនឯងលែងមានសមត្ថភាពដូចមុន ចាប់ផ្តើមលេចឡើងក្នុងចិត្ត។
៣/. ការគិតអវិជ្ជមានខ្លាំង៖ អ្នកចាប់ផ្តើមធុញទ្រាន់នឹងមនុស្សជុំវិញខ្លួន មើលឃើញអ្វីក៏ខុស ហើយលែងមានក្តីស្រមៃ ឬចំណង់ចំណូលចិត្តចំពោះការងារដែលអ្នកធ្លាប់តែស្រលាញ់។
យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាព Burnout សូមកុំមានអារម្មណ៍ខុសក្នុងការសុំឈប់សម្រាក។ ចូរផ្តល់ឱកាសឱ្យខ្លួនឯងបានរស់នៅយឺតៗ មើលថែដើមឈើ អានសៀវភៅ ឬគ្រាន់តែគេងឱ្យលក់ស្រួលមួយស្របក់។ នៅពេលដែលចិត្តអ្នកស្ងប់ និងមានថាមពលពេញលេញ នោះពន្លឺនៃភាពច្នៃប្រឌិតនឹងត្រឡប់មកវិញដោយឯកឯង។ ហើយប្រសិនបើមិនទាន់ធូរស្រាលទៀត សូមទៅជួបអ្នកជំនាញដើម្បីស្វែងរកដំណោះស្រាយដ៏ស័ក្តិសមបំផុត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



