ខណៈពេលដែលឪពុកម្តាយកំពុងប្រឹងប្រែងធ្វើការ រកស៊ី ស្ទើរគ្មានពេលសម្រាកដើម្បីផ្តល់ជីវភាពដ៏ល្អដល់គ្រួសារ បែបជាបញ្ហាផ្លូវចិត្តកុមារ និងយុវជនកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ទៅវិញ។ ខាងក្រោមនេះ គឺជាក្បួនចិញ្ចឹមកូនក្នុងសម័យឌីជីថលទាំង ៣ ជួយឲ្យផ្លូវចិត្តកូនរឹងមាំ មិនងាយបាក់ទឹកចិត្ត៖
១/. ផ្តល់ពេលវេលាគុណភាព៖ ឪពុកម្ដាយខ្មែរយើងខ្លះយល់ថា ការផ្ដល់លុយកាក់ ឬទូរស័ព្ទឱ្យកូនលេងគឺជាការស្រឡាញ់។ ប៉ុន្តែតាមពិតទៅ កុមារត្រូវការការសន្ទនា និងការលេងជាមួយឪពុកម្ដាយដោយផ្ទាល់។ ចូរចំណាយពេលយ៉ាងហោចណាស់ ១៥-៣០ នាទីក្នុងមួយថ្ងៃ និយាយលេងជាមួយកូនដោយ មិនប្រើទូរស័ព្ទ។ សួរសំណួរបើកទៅកាន់កូនដូចជា «តើថ្ងៃនេះមានរឿងអ្វីដែលធ្វើឱ្យកូនសប្បាយចិត្តជាងគេ?»។
២/. បង្រៀនកូនឱ្យស្គាល់ និងគ្រប់គ្រងអារម្មណ៍៖ នៅក្នុងបរិបទខ្មែរ ក្មេងៗច្រើនត្រូវបានបង្រៀនឱ្យលាក់អារម្មណ៍ ដូចជាពាក្យថា «កូនប្រុសមិនត្រូវយំ» ឬ «កុំមាត់ច្រើន»។ ការទប់អារម្មណ៍យូរទៅ នឹងក្លាយជាការបាក់ទឹកចិត្ត។ ដូច្នេះនៅពេលកូនយំ ឬខឹង ជំនួសឱ្យការស្ដីបន្ទោស ត្រូវជួយកូនឱ្យស្គាល់អារម្មណ៍នោះ៖ «កូនកំពុងអន់ចិត្តមែនទេ? ម៉ាក់យល់ថាវាពិបាក...»។ ការទទួលស្គាល់អារម្មណ៍ គឺជាជំហានដំបូងនៃការព្យាបាល។ ការធ្វើបែបនេះកូននឹងចេះដោះស្រាយបញ្ហាផ្លូវចិត្តដោយសន្តិវិធី និងមិនងាយរងសម្ពាធពីខាងក្រៅ។
៣/. មិនដាក់សម្ពាធ និងផ្តល់សេរីភាព៖ ការគ្រប់គ្រងកូនតឹងតែងពេក ឬការដាក់សម្ពាធលើលទ្ធផលសិក្សាខ្លាំងពេក គឺជាឫសគល់នៃជំងឺថប់បារម្ភ។ ចូរអនុញ្ញាតឱ្យកូនសម្រេចចិត្តលើរឿងតូចតាចដោយខ្លួនឯង និងបង្រៀនកូនថា «ការបង្កើតកំហុសគឺជាមេរៀន»។ ក្នុងនាមជាឪពុកម្តាយ គួរលើកទឹកចិត្តលើការខិតខំប្រឹងប្រែង ជាជាងលទ្ធផល ឬ ពិន្ទុ។ ការធ្វើបែបនេះ កូននឹងមានទំនុកចិត្តលើខ្លួនឯង និងមានភាពរឹងមាំទោះជាជួបបរាជ័យក្នុងជីវិតក៏ដោយ។
គួរជម្រាបផងដែរថា ក្រៅពីការអបរំកូននៅផ្ទះ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។ ជាក់ស្តែង នៅសាលាអន្តរជាតិ ISPP (International School of Phnom Penh) គឺជាសាលាអន្តរជាតិដំបូងគេមួយនៅកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ១៩៨៩ និងទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ ៣ ឆ្នាំដល់ថ្នាក់ទី ១២។ ISPP មានផ្តល់ជូននូវកម្មវិធីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងកម្មវិធីសញ្ញាប័ត្រ ដែលមានថ្នាក់ភាសា សកម្មភាពសិក្សានិងកីឡាជាដើម។ សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខ 023 425 088៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



