កុំតូចចិត្តប្រាក់ខែតិច! ចាយតាមក្បួន ៣ នេះលុយ ១០០ដុល្លារតែអាចជួយអ្នករកបានវិញខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារ
Pov SaruJANUARY 14 2026483 views

ចង់ឆាប់មានបានកុំរស់រំពឹងតែលើប្រាក់ខែតែមួយមុខ ព្រោះមានផ្លូវច្រើនទៀតដែលអ្នកអាចធ្វើដើម្បីបានចំណូលបន្ថែម ឱ្យតែមានក្ដីស្រម៉ៃ និងមានគោលដៅច្បាស់។ មានលុយត្រឹមតែ ១០០ដុល្លារក្នុងដៃក៏អ្នកអាចប្រើវាឱ្យក្លាយជាអ្នករកចំណូលបន្ថែមបានខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារដែរសំខាន់គឺការតាំងចិត្ត ចាយវាឱ្យត្រូវតាមក្បួន។ ដូច្នេះនៅក្នុងអត្ថបទនេះ Business Cambodia នឹងចែករំលែកក្បួន ៣ ក្នុងការប្រើលុយ ១០០ ដុល្លារឱ្យបានចំណេញច្រើន៖

 

១. ចាយលើការផ្ទេរចំណេះដឹង និងឱកាស៖ មនុស្សជោគជ័យភាគច្រើន មិនខ្លាចចំណាយលុយលើ ការជួបមនុស្សថ្មីៗ អ្នកដែលមានចំណេះដឹង មានអាជីពច្បាសលាស់។ ការប៉ាវញ៉ាំអាហារ ឬផឹកកាហ្វេជាមួយមនុស្សដែលមានបទពិសោធន៍ ចំណេះដឹង អាចបើកទ្វារឱកាសធំៗ ដែលលុយមិនអាចទិញបាន។ 

 

សូម្បីតែមហាសេដ្ឋីល្បីហុងកុងលោក លី កាស៊ីង ក៏ធ្លាប់លើកទឹកចិត្តឱ្យយុវជនហ៊ានចំណាយប្រាក់ និងពេលវេលា ដើម្បីជួបមនុស្ស ៣ ប្រភេទនេះ៖ អ្នកមានទ្រព្យសម្បត្តិ  អ្នកដឹកនាំជំនួញ ឬអ្នកជោគជ័យ មនុស្សដែលមានសមត្ថភាព និងជំនាញលើសយើង។ ការចាយលុយលើការភ្ជាប់ទំនាក់ទំនងល្អៗ អាចនាំឱ្យអ្នកទទួលបានឱកាសរកចំណូលវិញគុណ ១០ គុណ ១០០ ឬច្រើនជាងនេះ ដោយមិនដឹងខ្លួន។

 

២. ចាប់ផ្ដើមជំនួញដើមទុនតិច តែឱកាសចំណេញខ្ពស់៖ សម្រាប់អ្នកចង់រកស៊ី លុយ ១០០ ដុល្លារ ប្រហែលជាតិចប៉ុន្តែសម្រាប់អ្នកដែលចេះគិត និងចេះចាប់ផ្ដើម វាអាចជាគ្រឹះសំខាន់មួយនៃភាពជោគជ័យ។ អ្នកជំនួញជោគជ័យជាច្រើន ចាប់ផ្ដើមពីដើមទុនតិចតួច ប៉ុន្តែមានទស្សនៈវែងឆ្ងាយ នឹងហ៊ានចាប់ផ្ដើមពីតូចទៅធំ។ 

 

ជំនួញដែលអាចចាប់ផ្ដើមដោយ ១០០ ដុល្លាររួមមាន៖ លក់ផលិតផលអនឡាញដែលមានតម្រូវការខ្ពស់, ធ្វើជាអ្នកផលិតវីដេអូលើបណ្ដាញសង្គម, បង្កើតវគ្គសិក្សាអនឡាញ ឬសេវាប្រឹក្សាយោបល់ ប្រើប្រាស់លុយសម្រាប់ប៊ូសផ្សព្វផ្សាយអចលនទ្រព្យ ឬសេវាកម្ម។ ជំនួញទាំងនេះ ចំណាយដើមទុនតិច ប៉ុន្តែបើធ្វើបានត្រឹមត្រូវ អាចបង្កើតចំណូល រាប់ពាន់ ឬរាប់ម៉ឺនដុល្លារ មកវិញបាន។ លុយ ១០០ ដុល្លារ មិនមែនជាចំនួនលុយធំទេ ប៉ុន្តែរបៀបចាយវា គឺសំខាន់ខ្លាំង។ បើអ្នកចាយលុយដោយគិតខ្លី វានឹងបាត់ទៅភ្លាមៗ។ ប៉ុន្តែបើអ្នកចាយវាជា ការវិនិយោគលើជំនាញ មនុស្ស និងឱកាស វាអាចបម្លែងទៅជាចំណូលខ្ទង់ពាន់ ឬខ្ទង់ម៉ឺនដុល្លារនៅពេលអនាគត។ 

 

៣. ចាយលើជំនាញរកចំណូលខ្ពស់៖ ជំនាញចំណូលខ្ពស់ គឺជាជំនាញដែលអាចជួយឱ្យអ្នកបង្កើតចំណូលបានយូរអង្វែង និងកើនឡើងតាមសមត្ថភាព។ ជំនាញទាំងនោះមានដូចជា ជំនាញលក់ ជំនាញសរសេរមាតិកា, ជំនាញឌីជីថលម៉ាឃីតធីង, ជំនាញផលិតវីដេអូ ជំនាញអចលនទ្រព្យ និងរៀនជំនាញវិនិយោគលើផ្សារហ៊ុន ជាដើម។ ហើយជំនាញទាំងអស់នេះអ្នកក៏អាចរៀនបានដោយខ្លួនឯងនិងឥតគិតថ្លៃនៅលើអ៊ីធឺណិត ឬក៏អាចំណាយតិចតួចលើវគ្គសិក្សា ឧបករណ៍ ឬគ្រូណែនាំល្អៗ វាអាចជួយកាត់បន្ថយពេលវេលាសិក្សា និងបង្កើនឱកាសជោគជ័យបានលឿនជាងមុន។ 

 

ដូច្នេះសម្រាប់បងប្អូនដែលចង់រៀនជំនាញវិនិយោគលើផ្សារនៅ Baksey Acamdemy ក៏មានបើកវគ្គសិក្សា «ក្បួនរកចំណូលពីការវិនិយោគលើផ្សារហ៊ុនកម្ពុជា»។ ចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុគស្មាញ ពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖ https://bakseyacademy.com/courses/stock-market-incomemarket-income។ 

 

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy ឬលេខទូរស័ព្ទ ០៨៩ ៤៤៦ ៤៣៨៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia