ចង់ទិញទុកទេ? មហាសេ.ដ្ឋីជើងចាស់ ប្រាប់ចំៗមូលហេតុធំ ៣ អ្នកគួរទិញមាសទុកឥឡូវនេះ  
Kan DaraOCTOBER 8 20259 K views

មហាសេដ្ឋី Ray Dalio ដែលជាស្ថាបនិកនៃក្រុមហ៊ុន Bridgewater Associates បានប្រាប់ចំៗថា វិនិយោគិនគួរបែងចែកយ៉ាងហោចណាស់ ១៥% នៃផលប័ត្ររបស់ខ្លួនទៅជាមាស ទោះបច្ចុប្បន្នមាសឡើងដល់កម្រិតខ្ពស់បំផុតលើសពី ៤០០០ដុល្លារ ក្នុងមួយអោនក៏ដោយ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន CNBC ចុះនាថ្ងៃទី ០ខែតុលា ឆ្នាំ២០២៥។

 

លោក Dalio បាននិយាយកាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ច Greenwich ក្នុងរដ្ឋ Connecticut យ៉ាងដូច្នេះថា៖ «ប្រសិនបើមើលតាមទស្សនៈនៃការបែងចែកទ្រព្យសម្បត្តិសកម្មជាយុទ្ធសាស្ត្រ អ្នកគួរតែមានមាស ១៥% នៃផលប័ត្រសរុប ព្រោះវាជាទ្រព្យសកម្មមួយនៅតែបន្តកើនតម្លៃខ្ពស់ ទោះក្នុងគ្រាដែលផលប័ត្រធ្លាក់ចុះ»។ លោកក៏បានសង្កត់ធ្ងន់ថា តម្លៃមាសនឹងបន្តហក់ឡើងខ្ពស់ ព្រោះសម្ពាធអតិផរណា ប្រាក់ដុល្លារចុះខ្សោយ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។

 

គួរជម្រាបផងដែរថា ជុំវិញទំនោរឡើងកើនឡើងនេះ លោក Frank Holmes នាយកប្រតិបត្តិក្រុមហ៊ុន Global Investor និងជាអគ្គនាយកក្រុមហ៊ុន Hive Digital Technologies បានឲ្យដឹងថាតម្លៃមាសអាចនឹងហក់ឡើងដល់ ៦០០០ដុល្លារក្នុងមួយអោន នៅត្រឹមចុងអាណត្តិរបស់លោកប្រធានាធិបតី Donald Trump

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia