សុភមង្គលក្នុងគ្រួសារ! សួរប្តី/ប្រពន្ធ នូវសំណួរចាក់ដោតទាំង៣នេះ ជួយឲ្យចំណងស្នេហាកាន់តែផ្អែមល្ហែម
Kan DaraFEBRUARY 15 20269 views

ក្នុងទំនាក់ទំនងស្នេហា តែងមានផ្អែមល្វីងជូរចត់ មានរឿងអាក់អន់ស្រពន់ចិត្ត ទាស់ទែងគ្នាជៀសមិនផុត។ ខាងក្រោមនេះគឺជាសំណួរចាក់ដោតទាំង៣ ដែលធ្វើឲ្យចំណងស្នេហាប្តីប្រពន្ធ ឬគូស្នេហ៍ កាន់តែមានភាពស្អិតរមួត និងផ្អែមល្ហែម យោងតាមការសិក្សាផ្នែកចិត្តវិទ្យា៖

 

/. តើបង/អូន មានអារម្មណ៍ទទួលបានការគាំទ្រ និង មោទកភាពកាលពីខែមុនទេ?

 

ការគាំទ្រជាបន្តបន្ទាប់ដល់គោលដៅផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ដៃគូ ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមរួមគ្នា គឺជាការបណ្តុះក្តីស្រលាញ់កាន់តែរឹងមាំ។ ការសិក្សាឆ្នាំ២០២៣ ដែលត្រូវបានចេញផ្សាយដោយ Current Opinion in Psychology បង្ហាញថា ការយល់ចិត្ត និងដឹងគុណចំពោះដៃគូស្នេហា អាចជំរុញឲ្យមានវដ្តវិជ្ជមាននៅក្នុងទំនាក់ទំនង។ ចូរឆ្លៀតពេលដើម្បីបង្ហាញពីការដឹងគុណរបស់អ្នកជាប្រចាំ ព្រោះវាអាចបំបាត់ភាពមិនច្បាស់លាស់របស់ដៃគូ និងជួយកសាងអារម្មណ៍ល្អៗឡើងវិញ។

/. តើមានការប្រឈម ឬជម្លោះណាមួយដែលយើងមិនទាន់ដោះស្រាយចប់សព្វគ្រប់ទេ?

 

ការអាក់អន់ចិត្ត ឬបញ្ហាតូចៗ ដែលដៃគូតែងសន្សំទុកក្នុងចិត្តបន្តិចម្តងៗ ដោយមិនព្រមលើកមកជជែកគ្នាដោះស្រាយភ្លាមៗ នោះថ្ងៃណាមួយវាអាចផ្ទុះចេញមកក្រៅ ស្របពេលគ្រប់យ៉ាងដើរដល់ទីបញ្ចប់ទៅហើយ។ ចូរឧស្សាហ៍ពិនិត្យមើលបញ្ហាតូចៗ ជៀសវាងកើតរឿងរកាំរកូសមុនពេលវារីកធំ។ ក្នុងការសិក្សារបស់ Social Psychological and Personality Science បានរកឃើញថា ការសន្ទនាដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះ និងធ្វើឲ្យប្រសើរឡើងនូវគុណភាពទំនាក់ទំនង។

/. តើអ្វីដែលអូន/បងចង់ឃើញ និងអ្វីដែលអូន/បងមិនចង់ឃើញ ក្នុងទំនាក់ទំនងរបស់យើង?

 

ក្នុងទំនាក់ទំនងស្នេហាមួយ តែងមានរឿងល្អ និងមិនល្អ ដើរទន្ទឹមគ្នា។ ឥឡូវនេះដល់ពេលដែលអ្នកត្រូវចាប់ផ្តើមស្វែងរកភាពវិជ្ជមានរបស់ប្តី/ប្រពន្ធ និងអាពាហ៍ពិពាហ៍មួយនេះឡើងវិញ ហើយកាត់បន្ថយភាពអវិជ្ជមានឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ មានរឿងរីករាយ និងចំណុចវិជ្ជមានជាច្រើន ដែលជាមូលហេតុឲ្យអ្នកទាំងពីរចាប់ដៃគ្នាចូលរោងការ ដូច្នេះឱកាសនៅតែមាន។

 

យ៉ាងណាមិញ សុភាសិតខ្មែរពោលថា “ចាន​ក្នុង​រាវ​គង់តែ​នឹង​រណ្ដំ​គ្នាប្រដូចទៅនឹងជីវិតគ្រួសារ តែងមានរឿងរកាំរកូសគ្នាតិចក្តីច្រើនក្តីចៀសពុំរួចឡើយ ប៉ុន្តែអ្នកក៏ពុំគួរបណ្តោយតាមយថាកម្មដែរ។ ប្រសិនបើ​អ្នកឬដៃគូបានបង្កើត​អារម្មណ៍​មិន​ស្រួល​ឡើង​មក ​ត្រូវប្រញាប់ជជែក​គ្នា​រក​ដំណោះស្រាយភ្លាមៗ កុំ​បណ្ដោយ​ឲ្យភាព​​អាត្មានិយម និង​ភាព​អំនួត​ កាន់តែ​មាន​អំណាច​គ្រប់គ្រង​លើ​ចិត្ត​ ដោយ​មិន​អើពើ​នឹង​នៃ​ទំនាក់ទំនង​មួយ​នេះឲ្យសោះ កុំចាំរហូតដល់ហួសពេល ទើបនឹកស្តាយក្រោយ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia