ប្រើដោយមោទនភាព! មកស្គាល់ក្រុមហ៊ុនផលិតទឹកដោះគោទាំង៣ នៅកម្ពុជាដែលផលិតដោយខ្មែរ រោងចក្រនៅខ្មែរ
ធី ស្រីល័ក្ខDECEMBER 22 20252.1 K views

បងប្អូនមានដឹងទេថា នៅពេលដែលបងប្អូនគាំទ្រផលិតផលរបស់ខ្មែរគឺស្មើនឹងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះកាលណាយើងជួយទិញនិងជួយគាំទ្រផលិតផលខ្មែរនឹងជួយឲ្យក្រុមហ៊ុនក្នុងស្រុកកាន់តែរីកចម្រើន ពង្រីកវិសាលភាពជីវកម្មបង្កើត ការងារក្នុងស្រុកនិងអាចផលិតផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញផងដែរ។ ខាងក្រោមនេះជាក្រុមហ៊ុនផលិតទឹកដោះគោនៅកម្ពុជាទាំង៣ ដែលផលិតដោយខ្មែរ រោងចក្រនៅខ្មែរ៖

 

.ទឹកដោះគោ គីរីស៊ូ (Kirisu Farm)ទឹកដោះគោគីរីសួគ៌គឺផលិតផលទឹកដោះគោដែលផលិតដោយគីរីសួគ៌ ហ្វាម។ ទឹកដោះគោនេះផលិតមានស្តង់ដារត្រឹមត្រូវ រស់ជាតិឆ្ងាញ់ ប្រជាជនទូទៅ អ្នករកស៊ីលក់ដូរ សុទ្ឋសរសើរគ្រប់ៗគ្នា ទឹកដោះគោគីរីសួគ៌មានលក់យ៉ាងទូលំទូលាយនៅតាមហាងអាហារ ភេសជ្ជៈ ម៉ាតនិងផ្សារទំនើបនានា។ នេះពេលបច្ចុប្បន្ននេះកសិដ្ឋានគិរីសួគ៌ មានសមត្ថភាពផលិតទឹកដោះគោស្រស់បានចន្លោះពី ១២,០០០ ទៅ ១៥,០០០ លីត្រ ក្នុងមួយថ្ងៃ ដែលផ្គត់ផ្គង់បានប្រមាណ ២០ ភាគរយនៃចំណែកទីផ្សារប្រទេសកម្ពុជា។

 

កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានទំហំសរុបប្រហែល ៣០០ ហិកតា។ កសិដ្ឋាននេះត្រូវបាន គេស្គាល់ថាជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគោដ៏ធំ និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្ទៃដី ដ៏ធំនេះត្រូវបានប្រើប្រាស់ទាំងសម្រាប់ការចិញ្ចឹមគោ និងសម្រាប់ដាំដំណាំធ្វើចំណីសត្វផងដែរ។ ហើយបច្ចុប្បន្ននេះក្រៅពីទឹកដោះគោស្រស់ (Fresh milk), ក្រុមហ៊ុនក៏មានផលិតជា យ៉ាអួ (Yoghurt) និងប៊័រ (Butter) ផងដែរ។ សម្រាបលោកអ្នកដែលចង់ទិញផលិតផលទាំងនេះយកទៅ លក់បន្តសូមទាក់ទងលេខទូរស័ព្ទ 070 433 555 ឬហ្វេសប៊ុកផេក Kirisu Farm

21

. ទឹកដោះគោ មូ មូ ហ្វាម (Moo Moo Cows)ទឹកដោះគោស្រស់ពិតៗ មូមូហ្វាម គឺជាផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍មហាសាល​ដល់សុខភាពអ្វីដែលកាន់តែពិសេសនោះ កសិដ្ឋាន មូមូ ហ្វាម ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិនិងធ្វើការផលិតទៅដោះគោស្រស់ជារៀងរាល់ថ្ងៃ។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុន MOMO FARM មានសមត្ថភាពផលិតទឹកដោះគោស្រស់ រាប់ពាន់លីត្រក្នុងមួយថ្ងៃ។ ក្រុមហ៊ុនមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក។ ទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 098 978 410

19

. ទឹកដោះគោ តេជោសែន ឬស្សីត្រឹប (Techno Sen Russey Trep) ទឹកដោះគោ តេជោសែន ឬស្សីត្រឹប គឺជាផលិតផលក្នុងស្រុកមួយដែលមានភាពល្បីល្បាញយ៉ាងខ្លាំងទឹកដោះគោនេះអាចជួយដល់សុខភាពនិងជាពិសេសគឺជួយក្នុងការលូតលាស់របស់កុមារឱ្យបានល្អនិងរឹងមាំថែមទៀតផង។ អ្វីដែលកាន់តែពិសេសនោះ ទឹកដោះគោ តេជោសែនជាទឹកដោះគោស្រស់សុទ្ធ១០០ភាគរយ ដោយមិនមានបន្ថែមសារធាតុគីមី ឬសារធាតុរក្សាទុកដែលនាំឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់នោះឡើយដូច្នេះបងប្អូនអាចទិញដោយទំនុកចិត្តខ្ពស់។ ទំនាក់ទំនងទិញតាមរយៈ 096 662 3399៕

18

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia