គួរដឹង! ករណីអ្នកបង់ ប.ស.ស បាត់បង់សមត្ថភាពការងារ គ្រួសារនឹងទទួលបានប្រាក់សោធន ឱ្យតែគ្រប់លក្ខខណ្ឌ ៣នេះសិន
ធី ស្រីល័ក្ខJULY 7 20261.3 K views

ចំពោះបងប្អូនដែលចូលអ្នកចូលនិវត្តន៍ ឬទុព្វលភាព (បាត់បង់សមត្ថភាពការងារ) ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ ហើយបានទទួលមរណភាព ប្ដី​ ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី លុះត្រាគ្រប់លក្ខខណ្ឌ ៣នេះ៖

 

១. ប្តីឬប្រពន្ធ មានសំបុត្រអាពាហ៍ពិពាហ៍និងគ្មានប្រាក់ចំណូល

២. កូន មានអាយុមិនលើស១៨ឆ្នាំ គ្មានចំណូលនិងមិនទាន់រៀបអាពាហ៍ពិពាហ៍

៣. បើកូនមានជំងឺរ៉ាំរ៉ៃ ឬពិការ ដែលមិនអាចរក ចំណូលបាន ផ្ដល់ជូនមួយជីវិត។

 

គូសបញ្ជាក់ផងដែរថា បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើក កម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។

 

ចំពោះប័ណ្ណ ប.ស.ស. នេះមានវិសាលភាពទៅលើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារទាំង វិស័យ សាធារណៈ វិស័យឯកជន បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ បេឡាជាតិ សន្តិសុខសង្គមបានផងដែរ៕

E36ccbb5 Ca5e 42cf A4b2 4bc958d2dc30.jpg

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia