កុំចេះតែចាយ! សេដកិច្ចអត់ល្អ លុយពិបាករកនេះជារឿងសំខាន់៣ ដែលម្ចាស់អាជីវកម្មមិនគួរធ្វើដាច់ខាត បើមិនចង់បិទទ្វារ
ធី ស្រីល័ក្ខAPRIL 27 2026276 views

នៅក្នុងដំណាក់កាលដែលស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួលខ្លាំងលុយសុទ្ធគឺជាសរសៃឈាមដ៏សំខាន់បំផុត។ បើអ្នកជាម្ចាស់អាជីវកម្ម ហើយចេះតែបណ្ដោយឱ្យការគ្រប់គ្រងមានភាពធូររលុង អ្នកអាចនឹងប្រឈមមុខនឹងហានិភ័យឈានទៅរកការបិទទ្វារក្នុងពេលដ៏ខ្លី។ ដើម្បីការពារស្ថិរភាព នេះគឺជាចំណុចគ្រោះថ្នាក់ទាំង ៣ ដែលអ្នកត្រូវចៀសវាង៖

 

១. ការពង្រីកខ្លួនទាំងមិនច្បាស់លាស់៖​ មានម្ចាស់អាជីវកម្មខ្លះមើលឃើញឱកាសនៅពេលតម្លៃទីផ្សារចុះថោក ក៏សម្រេចចិត្តជួលទីតាំងបន្ថែម បើកសាខាថ្មី ឬទិញសម្ភារៈធំៗទាំងបង្ខំ។ ប៉ុន្តែក្នុងពេលសេដ្ឋកិច្ចមិនល្អ កម្លាំងទិញរបស់អ្នកប្រើប្រាស់អាចនឹងធ្លាក់ចុះគ្រប់ពេលបងប្អូនមានដឹងទេថាការចំណាយលើថ្លៃជួល បុគ្គលិក និងប្រតិបត្តិការនឹងកើនឡើង ទន្ទឹមនឹងចំណូលមិនទៀងទាត់ ដែលនាំឱ្យខ្វះលំហូរទុនបង្វិលរហូតអាចធ្វើឱ្យអាជីវកម្មយើងឆាប់ក្ស័យធនជាដើមជាដំណោះស្រាយយើងគួរពង្រឹងគុណភាពសេវាកម្មនៅកន្លែងដែលមានស្រាប់ឱ្យរឹងមាំជាមុនសិន និងរក្សាសាច់ប្រាក់ទុកក្នុងដៃសម្រាប់ករណីអាសន្នល្អជាង។

 

២. ការចំណាយលើ "មុខមាត់" ច្រើនជាង "គុណភាព" ៖ រឿងដែលគួរឱ្យខ្លាចបំផុតគឺការចំណាយលុយទៅលើអ្វីដែលមើលទៅស្អាតប៉ុន្តែមិនបានជួយបង្កើន "ចំណូល"។ ឧទាហរណ៍៖ ការតុបតែងហាងថ្លៃហួសហេតុ ការទិញរថយន្តស៊េរីទំនើបជិះដើម្បីបង្អួតគេឯង ឬការរៀបចំកម្មវិធីជប់លៀងធំៗហួសកម្រិតលុយដែលគួរយកមកពង្រឹងគុណភាពផលិតផល ឬធ្វើ Marketing បែរជាត្រូវបានហូរចេញទៅលើរបស់ដែលមិនចាំបាច់ ដែលធ្វើឱ្យដើមទុនកាន់តែស្គមទៅៗ។ ដូច្នេះយើងគួរតែផ្តោតលើការធ្វើឱ្យអតិថិជនពេញចិត្ត និងការរក្សាម៉ូយចាស់ៗ ព្រោះការរក្សាអតិថិជនគឺមានតម្លៃជាងការស្វែងរកអតិថិជនថ្មី។

 

៣. ការមើលរំលងការគ្រប់គ្រងចំណាយតូចតាច៖ បងប្អូនត្រូវដឹងថា រន្ធតូចៗ អាចធ្វើឱ្យកប៉ាល់ធំលិចបាន ដូចនេះបច្ចុប្បន្ននេះនៅតែមានម្ចាស់អាជីវកម្មមួយចំនួនច្រើនតែខ្វល់ខ្វាយតែរឿងធំៗ ប៉ុន្តែភ្លេចតាមដានការចំណាយប្រចាំថ្ងៃ ដូចជាការខ្ជះខ្ជាយសម្ភារៈការិយាល័យ ការប្រើប្រាស់អគ្គិសនីហួសកម្រិត ឬការជួលបុគ្គលិកលើសពីតម្រូវការជាក់ស្តែង។ នៅពេលបូកសរុបប្រចាំខែ ឬប្រចាំឆ្នាំ ចំនួនលុយដែលបាត់បង់ដោយគ្មានប្រយោជន៍ទាំងនេះ អាចស្មើនឹងប្រាក់ចំណេញសុទ្ធដែលអ្នកគួរទទួលបានបែបនេះអ្នកគួរតែចាប់ផ្តើមធ្វើបញ្ជីចំណាយឱ្យបានច្បាស់លាស់ និងរឹតបន្តឹងការចាយវាយដែលមិនបង្កើតផលចំណេញត្រឡប់មកវិញ។

19

គួរជម្រាបថា ក្នុងសម័យកាលលុយពិបាករក ការចេះសន្សំសំចៃ និងការចេះប្រើប្រាស់ដើមទុនចំគោលដៅ គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត។ កុំឱ្យ ភាពចង់បាននាំមុខភាពចាំបាច់បើមិនដូច្នោះទេ អ្នកនឹងត្រូវបោសគូទខោដើរចេញពីសមរភូមិអាជីវកម្មមិនខានឡើយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia