គួរឱ្យសរសើរ! ៣កន្លែង កំពុងទាក់ទាញទេសចរខ្លាំងនៅខេត្តសៀមរាប បង្កើតឡើងដោយខ្មែរ
Nim Pranun JUNE 7 20242.7 K views

សៀមរាប រដូវវស្សាបានមកដល់ នេះគឺជាពេលដ៏ល្អក្នុងការធ្វើដំណើរកម្សាន្ដ ឃើញទិដ្ឋភាពប្រាសាទពេលភ្លៀងធ្លាក់ ក្រៅពីតំបន់ប្រាសាទ សៀមរាបក៏មានកន្លែងកែច្នៃថ្មីៗ ក្លាយជាសមិទ្ធផលក្នុងការទាក់ទាញទេសចរណ៍។​ នៅលើទំព័រ Business Cambodia យើងក៏មានកម្មវិធីហោះហើរក្នុងស្រុក បង្កើតដើម្បីទេសចរណ៍ស្រុកខ្មែរ និងជំរុញសហគ្រិន រកស៊ីប្រកបដោយគុណតម្លៃក្នុងវិស័យនេះ យ៉ាងណាមិញ កន្លងមកយើងក៏បានចុះទៅកាន់ខេត្តសៀមរាប ទៅតំបន់ទេសចរណ៍មួយចំនួន ដែលបង្កើតដោយខ្មែរ ហើយអ្នកទៅមានគម្រោងទៅលេង គួរតែទៅផ្ទាល់ឱ្យបានម្ដងដូចជា៖

    សួនផ្ការាងរំដួលដ៏ធំនេះ គឺជាសមិទ្ធផលទេសចរណ៍ថ្មី ដោយសហគ្រិនខ្មែរ ជាអ្នកបង្កើត បោះទុនវិនិយោគដោយផ្ទាល់ លោក ប្រាក់ ចាន់ធី អ្នកគ្រប់គ្រងសួនផ្កា​ បានឲ្យដឹងថា សួនផ្កានេះ ចំណាយពេលសាងសង់រយៈពេល១ឆ្នាំ ផ្ទៃដី៧ហិកតា។ ឆ្លងកាត់ឧបសគ្គលើការបោះទុន និងឥទ្ធិពលពីអាកាសធាតុ សួនផ្កាដ៏ទាក់ទាញ នៅតែអាចរំលេចចេញជារូបរាង ស្របតាមគោលបំណងរបស់ម្ចាស់គម្រោងនេះ គឺទាក់ទាញទេសចរចូលខេត្តសៀមរាបឱ្យកាន់តែច្រើន និងបង្ហាញជនរួមជាតិថា ស្រុកខ្មែរក៏មានសួនផ្កាយក្សដូចស្រុកគេដែរ។

    សួនផ្កាដ៏ធំនេះ ដែលស្ថិតនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយពីក្រុងសៀមរាបប្រមាណជា២៧គីឡូម៉ែត្រ ផ្លូវចូលទល់មុខសាលាឃុំខ្ចាស់។

    439467715 122146992200138338 4831896523341814850 N

    1. សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ 

    ទិដ្ឋភាពរុក្ខជាតិជុំវិញ អមដោយអ័ព្ទ ជាទីចាប់អារម្មណ៍គួរឱ្យចង់ថតរូប គឺកន្លែងមូយដ៏ល្បី នៅខេត្តសផមរាប ក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។​តំបន់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយមានទីតាំងនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រៅពីភាពស្រស់ស្អាតសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បង្កើតឡើងដើម្បីផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដែលនេះគឺជាគុណតម្លៃ ជាគម្រូដ៏ល្អមួយ។

    បងប្អូនមកលេងទីនេះ កុំភ្លេចចូលទស្សនាប្រាសាទបាគង ដែលជាប្រាសាទមានរចនាបថល្អឯក បរិយាកាសល្អ។

    435250197 836725921804217 6010538331567417768 N

    1. ផ្សារផលិតផលកម្ពុជា

    ផ្សារនៅកណ្ដាលក្រុងសៀមរាបនេះ គឺផ្សារនៃស្នាដៃខ្មែរ ប្រមូលម្ដុំផលិតផលបង្កើតដោយខ្មែរជាច្រើន ក្នុងគោលបំណងលើកស្ទួយស្នាដៃខ្មែរ នាំយកផលិតផលខ្មែរឱ្យបរទេសស្គាល់កាន់តែច្រើន ជាពិសេសក៏បានជួយដល់អ្នកផលិត ឱ្យមានទីផ្សារកាន់តែទូលំទូលាយ។ Made in Cambodia គឺជាកន្លែងបងប្អូនគួរទស្សនា ដើរទិញ ពីព្រោះគឺជាក្ដីសង្ឃឹមសម្រាប់ខ្មែរជាច្រើន ដែលបានប្រឹងប្រែងដាក់បេះដូងផលិត ឱ្យទទូលបានចំណូលដោយផ្ទាល់ និងការអភិវឌ្ឍជំនាញផងដែរ។

    ទីតាំង៖ https://maps.app.goo.gl/zMkjJ3jShWb8nmKy6?g_st=ic

    386714217 1486129052172433 4628909513132877535 N

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia