អ្នកចិត្តសាស្រ្តនៅ Harvard៖ មនុស្សមាន EQ ទាប តែងតែនិយាយ ពាក្យឃ្លា៣នេះ ជាញឹកញាប់
Ping Chou EngAUGUST 2 202412.1 K views

EQ (Emotional intelligence) គឺជាសមត្ថភាពក្នុងការយល់ឃើញ និងវាយតម្លៃអារម្មណ៍បានត្រឹមត្រូវនៅក្នុងខ្លួនយើងនិងចិត្តអ្នកដទៃ តាមរយៈពាក្យសម្តីនិងអាប្បកិរិយាជាដើម។

 

ទន្ទឹមនឹងនេះអ្នកចិត្តសាស្រ្តដែលបានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យ Harvard អ្នកស្រីវេជ្ជបណ្ឌិត Cortney Warren បានឱ្យដឹងថាមនុស្សមាន EQ ទាប តែងតែនិយាយពាក្យឃ្លា៣ខាងក្រោមនេះ ជាញឹកញាប់ ជាមូលហេតុធ្វើឱ្យពួកគេខ្សោយទំនាក់ទំនង និងពិបាកចូលសង្គម។

 

. ខ្ញុំគឺជាខ្ញុំ ខ្ញុំមិនផ្លាស់ប្តូរទេមនុស្សដែលមាន EQ ទាប តែងតែប្រើពាក្យថាខ្ញុំគឺជាខ្ញុំ ជាញឹកញាប់ដើម្បីគេចវេសពីការរិះគន់កែលម្អ និងប្រឆាំងអ្វីមួយដែលខ្លួនមិនពេញចិត្ត មិនចង់ធ្វើ។ ក្នុងនោះអ្នកចិត្តសាស្រ្ត ដែលមកពីសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា អ្វីដែលត្រូវនិយាយជំនួសវិញល្អជាងពាក្យខាងលើគឺ៖“ខ្ញុំត្រូវគិតបន្ថែមទៀតអំពីអ្វីដែលអ្នកកំពុងនិយាយ ទោះបីជាមិនពិរោះស្តាប់ក៏ដោយ”។

 

.  ខ្ញុំមិនខ្វល់ថា អ្នកមានអារម្មណ៍បែបណាទេមនុស្សដែលប្រើពាក្យនេះជាញឹកញាប់ គឺជាមនុស្សមាន EQ ទាប ដោយសារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍​អ្នក​ដទៃ ជាពិសេសនៅពេលដែលពួកគេឆ្លងកាត់ពេលវេលាដ៏លំបាក។ ដូច្នេះពាក្យអ្វីដែលត្រូវ​និយាយ​ជំនួស​វិញគឺ៖ “ខ្ញុំ​សោកស្ដាយ​ដែល​បាន​ឮ​ថា​អ្នក​មាន​អារម្មណ៍​មិន​សប្បាយចិត្ត តើ​ខ្ញុំ​អាច​ជួយ​អ្នក​ បាន​យ៉ាង​ណា​ឥឡូវ​នេះ?” 

 

. មកពីអ្នក ទើបអារម្មណ៍ខ្ញុំបែបនេះមនុស្សដែលមានEQខ្ពស់នឹងមិនបន្ទោសពិភពខាងក្រៅ ចំពោះអារម្មណ៍របស់ពួកគេកំពុងមាននោះទេ ប៉ុន្តែមនុស្សដែលមានបញ្ញា​ EQ ទាបនឹងតែងតែប្រើពាក្យបន្ទោសនេះជាញឹកញាប់។ ហេតុនេះជំនួសឱ្យពាក្យខាងលើ យើងគួរនិយាយថា៖ “ខ្ញុំ​កំពុងមានអារម្មណ៍​រំជួល​ចិត្ត​ណាស់​នៅ​ពេល​នេះ ការ​យល់​ឃើញ​របស់​ខ្ញុំ​ចំពោះ​ស្ថានភាព​គឺ​ថា….”។

យ៉ាងណាមិញតាមការលើកឡើងរបស់ អ្នកស្រីវេជ្ជបណ្ឌិត Cortney Warren ក៏បានបញ្ជាក់ផងដែរថា មនុស្សដែលមានភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ទាប ពួកគេមានទំនោរ ខ្សោយលើកសាងទំនាក់ទំនងជាមួយអ្នកដទៃ ជាហេតុធ្វើឱ្យគេពិបាកជោគជ័យក្នុងអាជីព ប៉ុន្តែលក្ខខណ្ឌទាំងនេះនៅតែកែប្រែបាន ប្រសិនបើគេព្យាយាមពង្រឹង៕

 

អត្ថបទដោយ៖ ពីង ជូអេង​

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia