ការសិក្សា៖ បុគ្គលិ.កឆ្នើម មិននិយាយពាក្យ ៣ឃ្លានេះដាច់ខាត នៅកន្លែងធ្វើកា.រ
Kan DaraAUGUST 2 202410.9 K views

សុភាសិតខ្មែរពោលថា “អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្ដាត”។ ខាងក្រោមនេះ គឺជាពាក្យ៣ឃ្លា បុគ្គលិកឆ្នើមមិននិយាយដាច់ខាត នៅកន្លែងធ្វើការ ដោយយោងតាមការសិក្សាផ្នែកចិត្តសាស្ត្រ និងកិច្ចសម្ភាសន៍ជាមួយ CEO៖

 

/.មកពីអ៊ីចឹង ទើបវាអ៊ីចឹង៖ ពាក្យមួយឃ្លាដែលថៅកែ និងមិត្តរួមការងារមិនចង់ឮនៅពេលកំពុងស្ថិតក្នុងបញ្ហាការងារគឺ “មកពីអ៊ីចឹង ទើបវាអ៊ីចឹង”។ លោក John McWhorter អ្នកនិពន្ធ និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Columbia បានប្រាប់មហាសេដ្ឋី Bill Gates ក្នុងផតឃែស្ថ "Unconfuse Me" កាលពីឆ្នាំមុនថា៖ «មនុស្សនិយាយពាក្យមួយឃ្លានេះ នៅពេលដែលពួកគេចង់មានន័យថា "ខ្ញុំមិនខ្វល់ទេ"»

 

/. នេះជារបៀបដែលយើងតែងតែធ្វើវា៖ សម្រាប់លោក Jason Buechel នាយកប្រតិបត្តិនៃបណ្តាញលក់គ្រឿងទេសដែលគ្រប់គ្រងដោយក្រុមហ៊ុន Amazon Whole Foods បានលើកឡើងថា៖ «អ្នកប្រើពាក្យឃ្លាមួយនេះ គិតថាខ្លួនដឹងចម្លើយចំពោះអ្វីៗគ្រប់យ៉ាង ហើយធ្វើវាតាមរបៀបដដែលៗ»។ លោកបានបន្តទៀតថា៖ «ពេលខ្លះខ្ញុំអាចជាបុគ្គលនោះក្នុងអតីតកាល លើរឿងមួយចំនួន។ ហើយខ្ញុំបានបង្វឹកខ្លួនឯងយ៉ាងលំបាកឲ្យចេះបត់បែន ជាពិសេសនៅក្នុងពិភពលោកបច្ចុប្បន្ន»។ តម្រូវការរបស់អតិថិជនកំពុងផ្លាស់ប្តូរគ្រប់ពេលវេលា ដូច្នេះអ្វីៗនៅក្នុងអាជីវកម្មក៏ត្រូវមានការផ្លាស់ប្តូរដូចគ្នា មិនអាចអនុវត្តតាមរបៀបដដែលៗបានឡើយ។

 

/. ខ្ញុំមិនអាចធ្វើរឿងនេះបានទេ៖ មនុស្សគ្រប់គ្នា មានពេលខ្លះតែប្រឈមមុខនឹងកិច្ចការដែលហាក់មិនអាចទៅរួច ហើយប្រាប់ខ្លួនឯងថា “ខ្ញុំមិនអាចធ្វើវាបានទេ”។ អ្នកស្រី Emma Seppälä ជាសាស្ត្រាចារ្យ និងចិត្តវិទូ នៅសាកលវិទ្យាល័យ Yale បាននិយាយថា៖ «តាមពិតខួរក្បាលរបស់យើង អាចបន្តអភិវឌ្ឍ និងផ្លាស់ប្តូររហូតដល់វ័យចំណាស់។ អ្នកអាចផ្លាស់ប្តូរអាជីពនៅអាយុ ៥០ឆ្នាំ ហើយអ្នកអាចចាប់ផ្តើមលេងព្យាណូនៅអាយុ ៨០ឆ្នាំ។ អ្នកអាចរៀនអ្វីថ្មីៗនៅពេលណាមួយ ជាមួយនឹងការអនុវត្តន៍ អ្នកអាចទទួលបានកាន់តែប្រសើរឡើងស្ទើរតែគ្រប់អ្វីៗទាំងអស់»

 

អ្នកស្រីបានផ្តល់ដំបូន្មានយ៉ាងដូច្នេះថា ជំនួសឲ្យការដាក់ពាក្យ “ខ្ញុំមិនអាចធ្វើវាបាន” ក្នុងខួរក្បាល សូមផ្លាស់ប្តូរទស្សនៈរបស់អ្នក ដោយនិយាយពាក្យថា “ខ្ញុំត្រូវការការអនុវត្តបន្ថែមទៀត”។ ការគិតអំពីអ្វីមួយដែលអ្នកអាចធ្វើបានដោយងាយស្រួល ហើយបន្ទាប់មកគិតត្រឡប់ទៅពេលដំបូងដែលអ្នកបានធ្វើរឿងនោះ អាចជួយឲ្យអ្នកមានភាពជឿជាក់ឡើងវិញ។

 

យ៉ាងណាមិញ ពាក្យសម្តីពិតជាមានឥទ្ធិពលណាស់ មិនថាអ្នកនិយាយមកកាន់ខ្លួនឯង ឬមនុស្សជុំវិញខ្លួនឡើយ។ បើក្រឡាស់សម្តីត្រូវនឹងទទួលបានប្រយោជន៍ ឬអ្វីមួយនាំឲ្យបានសុខ ផ្ទុយទៅវិញ បើប្រើខុសទំនងមិនត្រឹមពុំបានប្រយោជន៍ទេ ថែមទាំងនាំទុក្ខទោសដល់ខ្លួន ឬអ្នកដទៃទៀតផង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia