ចង់មានជីវភាពធូរធារលុះត្រាតែមានប្រភពចំណូលចាប់ពី ២ ច្រកឡើងទៅ។ ក្នុងនោះក្រៅពីចំណូលជាប្រាក់ខែ និងអាជីវកម្ម ខាងក្រោមនេះ គឺជាប្រភពចំណូលក្រៅម៉ោងធំៗ ៣ អាចធ្វើនៅផ្ទះ ខណៈរកលុយបានខ្ទង់ពាន់ដុល្លារក្នុង ១ខែ យោងតាមការចែករំលែករបស់លោក សំ កុសល ស្ថាបនិកនៃក្រុមហ៊ុន Baksey Media៖
១/. ចំណូលពីលក់អនឡាញ៖ មនុស្សបច្ចុប្បន្នចំណាយពេលលើបណ្តាញសង្គមច្រើន ដូច្នេះវាជាឱកាសដ៏ល្អបំផុតមួយដែលអ្នកអាចបង្កើតហាងលើអនឡាញដើម្បីលក់ទំនិញទៅតាមចំណងចំណូលចិត្ត និងជំនាញរបស់ខ្លួន។ អ្នកអាចយកអីវ៉ាន់ពីគេមកលក់បន្ត ឬបង្កើតយីហោខ្លួនឯង និងធ្វើជាវីឌីអូផ្សព្វផ្សាយទំនិញទាំងនោះនៅលើបណ្តាញសង្គម។ លោក សំ កុសល បានលើកឡើងយ៉ាងដូច្នេះថា៖ «កុំមើលស្រាលរបរនេះ អាចរកបានចន្លោះពី ២០០$-៣០០$ ហើយសម្រាប់អ្នកដែលពូកែគេធ្វើលើសពាន់ដុល្លារហើយ»។
២/. ចំណូលពីកសិកម្មក្រោយផ្ទះ៖ នេះគឺជាចំណូលក្រៅម៉ោងលាក់មុខមួយដែលមនុស្សភាគច្រើនមើលរំលង ខណៈអាចធ្វើបានបន្ទាប់ពីចេញពីធ្វើការ ហើយជួយសុខភាពកាន់តែរឹងមាំ និងបំបាត់ស្រ្តេសផងដែរ។ ស្ថាបនិក Baksey Media បានផ្តល់ជាគំនិតថា៖ «តើផ្ទះខាងក្រោយយើងអាចច្នៃវាទៅជាដំណាំ ឬកន្លែងចិញ្ចឹមសត្វបានដែរឬទេ? ដូចជា ក្ងាន ព្រាប មាន់ ទា ឬដាក់ចង្រិតក៏ល្អដែរ។ បើអ្នកធ្វើត្រូវ ចំណូលអាចចិញ្ចឹមសមាជិតមួយផ្ទះ។ ចំពោះដំណាំ យើងត្រូវរើសដំណាំណាដែលបានតម្លៃថ្លៃ»។
៣/. ចំណូលពី Youtube៖ អ្នកអាចឆ្លៀតពេលទំនេរមួយថ្ងៃ ២-៣ម៉ោង ធ្វើវីឌីអូបង្ហោះលើ Youtube ទៅតាមជំនាញ និងចំណូលចិត្តរបស់អ្នកទុកជាការកម្រាន្ត ហើយអាចរកចំណូលបានថែមទៀតផង។ លោក សំ កុសល បានលើកឡើងថា៖ «រាល់ថ្ងៃរវាង TikTok, Facebook និង Youtube អ្នកដែលរកចំណូលបានច្រើនបំផុតគឺ Youtube ខណៈនៅខ្មែរក៏មានច្រើន»។
លោកបានបន្តទៀតថា៖ «សម្រាប់ខ្ញុំវិញ ១៣ឆ្នាំ នៃការបង្កើតមាតិកាឥតឈប់ឈរ រឿងដ៏គួរមានមោទនភាពមួយគឺលុយបានមកពីក្រុមហ៊ុន Google បង់មកខ្ញុំប្រចាំខែ នេះគេហៅថាចំណូលក្រៅម៉ោង។ ពេលខ្លះវាមិនច្រើនទេ អាស្រ័យលើពេលវេលា បើយើងមានពេលធ្វើវាឲ្យបានល្អចំណូលយើងច្រើន តែបើអត់ទេអាចរកបាន ៣០០$-៥០០$ ខណៈខែខ្លះបាន ១០០០$ ពេលដល់ខែលុយចូលកុងធនាគារតែម្តង«។
គួរជម្រាបផងដែរថា ចំពោះបងប្អូនដែលចង់រៀនកាត់តវីឌីអូដើម្បីជាជំនួយដល់ការរកចំណូលក្រៅម៉ោងទាំង ៣ ខាងលើនេះ នៅ Baksey Academy មានវគ្គសិក្សាតាមអនឡាញអំពី "របៀបកាត់តវីឌីអូតាមទូរស័ព្ទដៃ" បង្រៀនដោយលោក សេង វិសុទ្ធ ជា Video Editor នៅ Business Cambodia ផ្ទាល់តែម្តង។ ក្នុងវគ្គសិក្សានេះបងប្អូននឹងបានរៀនពី បច្ចេកទេសកាត់តវីឌីអូស្តង់ដារ, របៀបសរសេរប៉ារូឲ្យមានប្រសិទ្ធភាព, បច្ចេកទេសថតវីឌីអូដោយប្រើទូរស័ព្ទដៃ, ប្រើប្រាស់ AI ChatBot ជួយរកមាតិកា, បង្កើតវីឌីអូទាក់ទាញ និងបង្កើនការលក់ ខណៈតម្លៃត្រឹមតែ ១៥$ ប៉ុណ្ណោះ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ ០៨៩ ៤៤៦ ៤៣៧ ឬតេឡេក្រាម https://t.me/baksey_academy ដើម្បីចុះឈ្មោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook