កាលពីថ្មីៗនេះ ក្រុមហ៊ុន KNN GROUP ដែលជាក្រុមហ៊ុនដែលបង្កើតឡើងនិងគ្រប់គ្រង ភាគហ៊ុន ១០០% ដោយជនជាតិខ្មែរ បានប្រកាសបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត JETOUR ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។
ជាមួយគ្នានោះដែរ ដើម្បីអបអរសាទរពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត KNN Group ពេលនេះ Jetour Cambodia បានប្រកាសផ្តល់ជូននូវតម្លៃពិសេសដល់អតិថិជន សម្រាប់ម៉ូឌែលរថយន្ត SUV ដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងចំនួន ៣ ម៉ូឌែល ដូចជា៖
១. រថយន្ត Jetour X50 តម្លៃពេញ ២១,៣៩៩ ដុល្លារ សល់ត្រឹមតែ ១៩,៩៩៩ ដុល្លារប៉ុណ្ណោះ ។
២. រថយន្ត Jetour X70e តម្លៃពេញ ២៧,៥០០ ដុល្លារ សល់ត្រឹមតែ ២៤,៩៩៩ ដុល្លារប៉ុណ្ណោះ ។
៣. រថយន្ត Jetour Dashing Eco តម្លៃពេញ ២៦,៥០០ ដុល្លារ សល់ត្រឹមតែ ២៣,៩៩៩ ដុល្លារប៉ុណ្ណោះ ។

គួរជម្រាបថា រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។ សម្រាប់ព័ត៌មានបន្ថែម៖ 017 713 713 ៕


